កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបដើម្បីទទួលបាលការងារសមរម្យ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨ នៅខេត្តកំពង់ឆ្នាំង...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋាន​ក្នុងខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក...

ឯកឧត្តម ញ៉ែម សំអឿន៖ ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសA ទាំងអស់គ្នានេះ គឺជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេសA ចំនួន៩នាក់ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។ ការសំណេះសំណាលនេះធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្តដោយការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោកលោកស្រីប្រធានអនុប្រធានមន្ទីរមួយចំនួន ព្រមមាតាបិតា អាណាព្យាបាលសិស្សជាប់និទ្ទេសAទាំង៩រូបផងដែរ។

នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿនបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជ័យលាភីទាំង៩រូប ដោយ ឯឧត្តម បានចាត់ទុកក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសAទាំងអស់គ្នានេះ គឺជាធនធានមនុស្សមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ។ដូច្នេះក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ លើជំនាញឯកទេស ដែលខ្លួនចង់សិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ឯកឧត្តមបន្តថា ប្រទេសជាតិមានសន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពដ៍ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលសម្តេចខិតខំស្វែងរក សន្តិភាពជូនប្រទេសជាតិ និងក្រោមការដឹកនាំបន្តរបស់សម្ដេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអប់រំ ជាក់ស្តែងសម្តេច បានណែនាំឲ្យក្រសួងអប់រំដាក់ចេញនូវកម្មវិធីអប់រំធ្វើយ៉ាងណាកសាងធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល។

នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់ក្មួយៗទាំង៩នាក់ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃគ្រឿង និងថវិកា៣០មុឺនរៀល. ជូនវិទ្យាល័យសម្តេចឪ សម្តេចម៉ែ២លានរៀល. ជូនវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ៥០មុឺន. ជូនវិទ្យាល័យសោមធំ៥០មុឺនរៀល និងមជ្ឈមណ្ឌល់គ្រូយើង៥០រៀលផងដែរ។

សូមរំលឹកថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាកាលពីថ្ងៃទី០៨ខែតុលា២០២៤ឆ្នាំសិក្សា២០២៣-២០២៤ខេត្តរតនគិរីមានបេក្ខជនមកប្រឡងចំនួន ១,៦៨៨នាក់ ស្រី ៨៥៥នាក់ ប្រឡងជាប់ជាស្ថាពរចំនួន១,៣៨០នាក់ ស្រី ៧២៣នាក់ ក្នុងនោះប្រឡងជាប់គិតជាមធ្យមភាគ ៨១. ៧៥%ស្រី ៨៤. ៥៦%។ សិស្សប្រឡងជាប់ និទ្ទេស A ចំនួន ៩នាក់ ស្រី៥នាក់, និទ្ទេស B ចំនួន ៩៣នាក់ ស្រី៥៣នាក់, និទ្ទេស C ៣០៧នាក់ ស្រី ១៧៥នាក់, និទ្ទេស D ៥២៦នាក់ ស្រី ២៩១នាក់, និងនិទ្ទេស E ចំនួន ៤៤៥នាក់ ស្រី ១៩៩នាក់៕