កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបដើម្បីទទួលបាលការងារសមរម្យ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨ នៅខេត្តកំពង់ឆ្នាំង...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋាន​ក្នុងខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក...

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធនសហគមន៍ក្នុងសន្តិភាព”

រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធនសហគមន៍ក្នុងសន្តិភាព” ដែលមានអ្នកស្ម័គ្រចិត្តមកពីក្រុងស្រុកទាំង៥ចំនួន ២៧៦នាក់ នៅសាលាដុនបូស្កូ ស្ថិតនៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអានសារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” ក្នុងមានគោលបំណងសម្តែងនូវកត្តញ្ញូតាធម៌ ទទួលស្គាល់ស្នាដៃ និងគុណតម្លៃ នៃការលះបង់កម្លាំងកាយចិត្ត ពេលវេលារបស់អ្នកស្ម័គ្រចិត្តរាប់លាននាក់ទូទាំងសាកលលោកដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះអាយុជីវិត ការកសាងភាពធន់សហគមន៍ ការពង្រឹងកម្លាំងសកម្មនៅមូលដ្ឋាន និងក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បីបុព្វហេតុមនុស្សធម៌នៅគ្រប់ទីកន្លែង។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានបន្តថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្នុងនាមជាសមាជិកទី៨៥ របស់សហ ព័ន្ធអន្តរជាតិ កាកបាទក្រហមកម្ពុជា ប្តេជ្ញាចូលរួមជាមួយសហព័ន្ធអន្តរជាតិ នៅក្នុងយុទ្ធនាការអំពាវនាវ និងទទូចស្នើសុំដល់គ្រប់ភាគីក្នុងជម្លោះ និងសង្គ្រាម នៅគ្រប់ទីកន្លែង សូមនាំគ្នាគោរពច្បាប់មនុស្សធម៌អន្តរជាតិ សូមផ្តល់នូវសុវត្ថិភាព និងផ្តល់កិច្ចគាំពារដល់អ្នកស្ម័គ្រចិត្តដែលជាប្រតិបត្តិករមនុស្សធម៌ទូទាំងសកលលោកជាង ១៦លាននាក់ ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្តយ៉ាងសកម្ម ប្រថុយជីវិតនឹងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដើម្បីបុព្វហេតុមនុស្សធម៌ ជួយសង្គ្រោះអាយុជីវិតអ្នករងគ្រោះគ្រប់ប្រភេទ តាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។ កាកបាទក្រហមកម្ពុជា សូមប្តេជ្ញាពួតដៃរួមកម្លាំងជាមួយសមាគមជាតិ ទាំង១៩១ នៅជុំវិញពិភព លោកក្នុងកិច្ចខិតខំប្រឹងប្រែង “ការពារមនុស្សជាតិ” និងសូមចូលរួមមរណទុក្ខជាមួយគ្រួសារសពអ្នកស្ម័គ្រចិត្តដែលបានបាត់បង់ជីវិតក្នុងការជួយសង្គ្រោះអាយុជីវិតអ្នករងគ្រោះនៅក្នុងគ្រប់ទីកន្លែង និងគ្រប់ស្ថានភាព នៃវិនាសកម្មបង្កដោយមនុស្ស និងធម្មជាតិ។

ក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៤ សូមគណៈកិត្តិយស និងគណៈកម្មាធិការសាខា អនុសាខាបន្តដឹកនាំមន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តបន្តរួមកម្លាំងសាមគ្គីភាពពង្រឹងភាពធន់សហគមន៍ និងត្រូវសកម្មទ្វេដងក្នុងការការពារមនុស្សជាតិ”។ ជាមួយគ្នានេះ សូមគណៈកម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ ថ្នាក់ ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ចំពោះមុខដូចតទៅ៖
១.សូមយកចិត្តទុកដាក់ក្នុងការពង្រឹងកម្លាំងស្ម័គ្រចិត្តនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការលើកទឹកចិត្ត និងបណ្តុះបណ្តាលជំនាញ ឆ្លើយតបតម្រូវការថ្មីនៃភាពធន់សហគមន៍
២.សូមផ្តល់ការជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗយុវជនដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេងក្នុងការសិក្សារៀនសូត្រមុខជំនាញឱ្យបានច្បាស់លាស់ ក្នុងការចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវ បច្ចេកវិទ្យាព័ត៌មានឌីជីថល និងភាសាបរទេសឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក ព្រោះ យើងទាំងអស់គ្នាត្រូវចងចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន
៣.ត្រូវបន្តរួមគ្នាបណ្តុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិការ និងឆន្ទៈក្នុងការការ ពារបុព្វហេតុដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់ និងរួមគ្នាប្រឆាំងឱ្យបានជាដាច់ខាតនូវព័ត៌ មានក្លែងក្លាយបំពុលសង្គម ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា
៤.សូមបន្តពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែកពង្រឹងសកម្មភាពមិត្តអប់រំមិត្ត និងមិត្តជួយមិត្ត ចេះជួយសិស្ស និស្សិត យុវជនកាកបាទក្រហមកម្ពុជាដែលមានជីវភាពខ្វះខាត
៥.បន្តអនុវត្តនូវគោលនយោបាយយុវជន គោលនយោបាយអ្នកស្ម័គ្រចិត្ត និងសេចក្តីណែនាំនានារបស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព
៦.បន្តលើកជ្រោងកម្លាំងសាមគ្គីភាពដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិលើគ្រប់វិស័យ ជាពិសេសក្នុងការលើកកម្ពស់ការពង្រឹងអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ “ការពារមនុស្សជាតិ”។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភសម្ភារៈជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ២៧៦នាក់ ក្នុងម្នាក់ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល៕