កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបដើម្បីទទួលបាលការងារសមរម្យ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨ នៅខេត្តកំពង់ឆ្នាំង...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋាន​ក្នុងខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក...

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរៀបចំប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤”

នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ លោក ឡុង ​ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
“កម្មវិធីពិសេស”នេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគ ដោយបង្កើនជំនឿទុកចិត្ត, សម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោង, លើកកម្ពស់បរិយាកាសវិនិយោគ, កាត់បន្ថយចំនួនអគារជាប់គាំង, បង្កើនសកម្មភាពធុរកិច្ច, ព្រមទាំងជំរុញឱ្យមន្ត្រីរាជការពាក់ព័ន្ធ យល់និងប្រកាន់របៀបរបបធ្វើការដោយអន្តរសកម្ម និងបុរេសកម្ម ក្នុងការផ្តល់សេវាឱ្យរហ័ស និងមានប្រសិទ្ធភាព។
សូមជម្រាបថា ក្នុងរយៈពេល ១១ ខែនេះ, ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ សរុបចំនួន ២១៣ គម្រោង ដែលមានទុនវិនិយោគ ៦.០២៦ លានដុល្លារអាម៉េរិក និអាចបង្កើតការងារ ឬ ត្រូវការកម្មករ និយោជិតចំនួនប្រមាណ ៣៩.៥៧៨កន្លែង។
ក្នុងឱកាសនេះ ផងដែរ លោកអភិបាលរងបានលើកឡើងថា ថ្វីត្បិតតែការអនុវត្តកម្មវិធីនេះទទួលបានលទ្ធផលជាផ្លែផ្កាលើសសូចនាករដែលបានកំណត់ទុក ក្រុមការងារក៏នឹងបន្តដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្ត និងពង្រីកវិសាលភាពនៃកម្មវិធីដោយរួមបញ្ចូលនូវវិស័យអាទិភាពមួយចំនួនបន្ថែមទៀត។