កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបដើម្បីទទួលបាលការងារសមរម្យ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨ នៅខេត្តកំពង់ឆ្នាំង...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋាន​ក្នុងខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក...

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះ កុង ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ទិវាអន្តរជាតិនៃជនពិការ ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត និងពិធីសម្ភោធអគារទីស្នាក់ការ អនុសាខាកាក បាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា

កោះកុង៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ដលសីមា បានរៀបចំទិវាពិភព លោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ទិវាអន្តរជាតិនៃជនពិការ ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត និងពិធីសម្ភោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសី មា ដែលប្រព្រឹត្តទៅនៅបរិវេណផ្ទះសំណាក់ សេង ឆាយហេង ស្ថិតនៅឃុំប៉ាក់ខ្លង ក្នុងស្រុកមណ្ឌលសី​មា ខេត្តកោះ កុង ក្រោមអធិបតីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា,  ព្រមទាំងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅអធិការជាអនុប្រធានកិត្តិយសអនុសាខា ឯកឧត្តម លោកជំទាវ  អនុប្រធាន និងសមាជិកក្រុមការងាសាខា អនុសាខាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អ្នកផ្ទុកមេរោគអេដស៍, យុវជន ស.ស.យ.ក,  យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសរុបប្រមាណ ៤០០ អង្គ/នាក់។

មតិស្វាគមន៍ដោយលោកសុខភិរម្យ ប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា និងលោកស្រី ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឡើងអានរបាយការណ៍ និង គោល បំណងលើកកម្ពស់ចំណេះដឹងយុវជនឱ្យមានសមត្ថភាពក្នុងការប្រកាន់យកនូវឥរិយាបថវិជ្ជមាន ក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

លោកជំទាវ មិថុនា ភូថង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានថ្លែងពីសកម្ម ភាពមនុស្សធម៌របស់សាខា ជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៅថ្នាក់សាខាខេត្ត ដែលបានខិតខំយ៉ាង សកម្មក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីបំផុសស្មារតីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន ជាពិសេសក្មួយៗជាយុវជន ដែលជាអ្នកប្រឈមខ្ពស់ ឱ្យចូលរួមក្នុងចរន្តជាតិតែមួយ ដើម្បីឈានឆ្ពោះទៅរកការបញ្ចប់អេដស៍ តាមរយៈការអប់រំផ្សព្វ ផ្សាយជាប្រចាំក្នុងពេលចុះសួរសុខទុក្ខផ្ទាល់ ពេលចែកអំណោយ ពេលវគ្គបណ្តុះបណ្តាលនានា និងមិត្តអប់រំមិត្តនៅតាមសាលារៀន​ និងសហគមន៍ជាដេីម។

លោកជំទាវប្រធាន បានថ្លែងក្នុងពីធីរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះឡើង ដើម្បីទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និងសហគមន៍ងាយរងគ្រោះ ឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគអេដស៍/ជំងឺអេដស៍។

ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ លោកស្រីអនុប្រធានមន្ទីរសុខាភិបាល ដែលបានធ្វើការ បកស្រាយជូនអង្គពិធីបានជ្រាបអំពីស្ថានភាពបច្ចុប្បន្ននៃមេរោគអេដស៍ និងប្រការដែលពលរដ្ឋម្នាក់ៗ ជាពិសេសយុវជនត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នការពារខ្លួនមិនឱ្យធ្លាក់ខ្លួនឆ្លងពីគេ ឬចម្លងទៅកាន់អ្នកដទៃ។ ទន្ទឹមនឹងនេះ លោកជំទាវ បានគូសបញ្ជាក់ពីគំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលមានក្តីអាណិត​-ស្រឡាញ់​ បង្ហាញពីការមិនរេីសអេីងចំពោះអ្នកផ្ទុក មេរោគអេដស៍​ លេីកកម្ពស់សិទ្ធិស្មេីមុខស្មេីមាត់ក្នុងសង្គមជាតិ និងការទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍ពីម្តាយទៅកូនជាដេីម-ល-។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកជំទាវក៏បានអានជូននូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ដែលផ្តាំផ្ញេី​ និងអំពាវនាវជូនបងប្អូនជនរួមជាតិ ចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជា និងបន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋា ភិបាលសម្រេចឱ្យបានគោលដៅបញ្ចប់ជំងឺអេដស៍នាឆ្នាំ២០២៥។

សូមបញ្ជាក់ថា កម្មវិធីនេះ ក៏មានការចែកអំណោយមនុស្សធម៌ជូនដល់អ្នកផ្ទុក មេរោគអេដស៍ចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គក្រ មីជាតិ១ កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស កាដូរអនុស្សាវរីយ៍ចំនួន១ ព្រមទាំងថវិកា៦ម៉ឺនរៀលដូចៗគ្នា។ ដោយឡែក អ្នកស្ម័គ្រចិត្តប្រចាំអនុសាខាស្រុកមណ្ដលសីមាចំនួន ២៦នាក់ ក្នុងម្នាក់ៗទទួលបាន កាដូរអនុស្សាវរីយ៍ចំនួន១ ប័ណ្ណសសើរ១សន្លឹក អាវយឺត១ មួកសុវត្ថិភាព១ ព្រមទាំងថវិកា ៣ម៉ឹនរៀលដូចៗគ្នា។ ចំពោះជនពិការ ៥នាក់ ទទួលបាន អង្ករ២៥គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស

ព្រមទាំងថវិកា៦ម៉ឺនរៀលដូចៗគ្នា។     ក្នុងកម្មវិធីនេះ អនុសាខាទទួលបានថវិកាបរិច្ចាគពីសប្បុរសជនចំនួន ២៤,២១០,០០០ រៀល និង៤,៩១០ ដុល្លារផងដែរ៕ ដោយអ្នកស្រី សុគន្ធី