ក្រសួងកសិកម្ម បង្ហាញតម្រូវរដៃគូសហការការកែច្នៃវិស័យដំឡូងមីដើម្បីនាំចេញទៅទីផ្សារបរទេស

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...

រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយប៉ះជាមួយរថយន្តដឹកគ្រឿងសង្ហារឹមគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់លេីផ្លូវជាតិលេខ៤៤ស្រុក​ឱរ៉ាល់​ ស្លាប់​ និងរបួស

កំពង់ស្ពឺ​៖​ នារសៀលថៃ្ងសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័កព.​ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែឆ្នូ ឆ្នាំ​២០២៤ វេលាម៉ោង១៦ និង៤០​នាទី នៅចំណុចលើផ្លូវជាតិលេខ​៤៤​ (​៣៧-៣៨) ស្ថិតនៅក្នុងភូមិម​នោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត​ និ​ងរថ​យន្ដ​ ក្នុងនោះ​រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយបានប៉ះជាមួយរថយន្ត​ដឹក​គ្រឿ​ង​សង្ហារិម​ឈេី​ដេីរលក់​ ប​ណ្ដា​លឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយធ្លាក់ផ្លូវនិងរងរបួ​សមនុស្សជាច្រេីននាក់​ រហូតមានអ្ន​កស្លាប់បា​ត់បង់ជីវិតផងដែរ​។

ហេតុការណ៍​ខាងលេី​ សមត្ថកិច្ច​នគ​រ​បាល​ចរាចរណ៍​ នៃអធិការដ្ឋាន​នគ​របាល​ស្រុក​ឱរ៉ាល់​ បានចុះអន្ដរាគម​ន៍​ជួយសម្រួលនីតិវិធីនិងសង្រ្គោះ​អ​្នករបួសបញ្ជូនទៅមន្ទីរពេទ្យ​ រីឯ​អ្នក​ស្លាប់​តំកល់ទុកជូនសាច់ញាត់មក​ទទួលយកទៅធ្វេីបុណ្យ​តាមប្រពៃ
ណីសាសនា​ ។

ករណី​គ្រោះថ្នាក់​ខាងលេីយោងតា​មមន្រ្ដីនគរបាលចរាចរណ៍ចុះផ្ទា​ល់​ ថារថយន្ត០​១​គ្រឿង​ ម៉ាក​H​YU​N​D​AI MIGH​T​Yពណ៌ស ផ្លាកលេខភ្នំពេញ 3F-​5​022 អ្នកបើ​ក​បរមិនស្គាល់អត្តស​ញ្ញាណរត់គេចខ្លួនបាត់ អ្នករួមដំ​ណើររួមមាន៖

១. ឈ្មោះ​ វីង ធីដាវ ភេទប្រុស អា​យុ៥២ឆ្នាំ ជនជាតិវៀតណាម​ (​បា​ក់ជើងខាងស្ដាំ)​ ឃុំថ្មគោល ស្រុកល្វាឯម ខេត្តកណ្ដាល
២. ឈ្មោះ​ ទុំ ចិន្ថា ភេទប្រុស អាយុ៤៩ឆ្នាំ(របួសស្រាល)​ ឃុំព្រែកតា​ស ស្រុកពោធិរៀង ខេត្តព្រៃវែង
៣. ឈ្មោះ​ ពុធ សំណាង ភេទប្រុ​ស អាយុ១៨ឆ្នាំ
៤. ឈ្មោះ​ ជា ហេង ភេទប្រុស អា​យុ​៦៣ឆ្នាំ(របួសស្រាល)
៥. ឈ្មោះ​ ឆាយ សយ ភេទប្រុស អាយុ៥២ឆ្នាំ(របួសស្រាល)
៦. ឈ្មោះ​ ពុំ ពឿន ភេទប្រុស អាយុ៤៤ឆ្នាំ(របួសស្រាល)
៧. ឈ្មោះ​ សុន ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ(របួសស្រាល)
៨. ឈ្មោះ​ ទុំ ដានី ភេទប្រុស អាយុ២០ឆ្នាំ(របួសស្រាល)​
៩. ឈ្មោះ​ គង់ សារ៉ុង ភេទប្រុស អាយុ២៤​ឆ្នាំ(របួសស្រាល​)​
១០. ឈ្មោះ​ សែង ដានុន ភេទប្រុស អាយុ១៩ឆ្នាំ (របួសស្រាល)។

តាមសាក្សីដែលស្ថិតក្នុងហេតុការ​ណ៍​ បញ្ជាក់រថយន្ត​បើកបរក្នុងទិសដៅពីកើតទៅទិសខាងលិច បើក​បរ​បញ្រ្ចាស់ទិសគ្នា លុះម​កដល់ចំណុ​ចកើតហេតុខាងលើក៏​បែកកង់ជ្រុ​លទៅបុករថយន្ត០១​គ្រឿ​ងម៉ាក​HY​UNDAI ពណ៍​ខៀ​វ ​លេ​ខ​កំពង់ស្ពឺ 2A-​4502 រួច​ក្រឡាប់​តែម្ដង​ ឈ្មោះ​ វ៉ន ឆេន ភេទប្រុស អាយុ​៤៨​ឆ្នាំ អ្នកបើក​បរ​(របួសស្រាល) អ្នករួមដំណើរម្នាក់​ឈ្មោះ​ ម៉ក់ ដា ភេទស្រី អា​យុ​៣៨​ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែងកើ​តហេតុ)​ រស់នៅភូមិព្រៃផ្តៅ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន​សមត្ថកិច្ច​បានធ្វើការ​ស្ទួច​យករថយន្ដខាងលេីមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកឱ​រ៉ាល់​ ដេីម្បី​បន្ដនីតិ​វិធី​កសាងសំ​ណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ បន្ដ៕