សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

ជនសង្ស័យចំនួន៣៣នាក់ ពាក់ព័ន្ធករណី ប;. ង្ខាំ;ង ម;នុ;. ស្ស ដោយខុសច្បាប់ និងបើកអនឡាញខុសច្បាប់​ ត្រូវបានកម្លាំងចំរុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣ វេលាម៉ោង២០:៣០នាទី​ នៅចំណុចផ្ទះលេខB5B6B7B8B9 ផ្លូវ​បេតុង ភូមិបឹងរាំង​ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ ដោយដោយមានការអនុញ្ញាតពីព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងកាដ្ឋាននគរបាលររាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ការិយាល័យអនុវត្តនីតិវិធី និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន/រំ,.ដោះ.; ជនរងគ្រោះ​ឈ្មោះគៀង​ វាំងទឹង​ ភេទប្រុស​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលក្រុងបាវិត​ ខេត្តស្វាយរៀង​ មុខរបរនៅផ្ទះ និងឃាត់ខ្លួនមនុស្សសរុប៤១នាក់ ក្នុង​នោះជនជាតិចិនសរុប៣២នាក់​ ជនជាតិវៀតណាម ចំនួន០១នាក់ ជនជាតិខ្មែរ ចំនួន០៨នាក់។

​វត្ថុតាងចាប់យករួមមាន៖ រថយន្តម៉ាក​ TunDra ពណ៌​ស​ ផ្លាកលេខភ្នំពេញ 2BN-7818, រថយន្តម៉ាក Land Cruser ពណ៌​ខ្មៅ​ ផ្លាកលេខ បន្ទាយមានជ័យ​ 2E-7997, រថយន្តម៉ាក Alphad ពណ៌​ខ្ខ្មៅ ផ្លាកលេខ​ កម្ពុជា​ MV-PS-06, រថយន្តម៉ាក RoseRoy ពណ៌​ខ្មៅ​ ផ្លាកលេខ​ ភ្នំពេញ​ 2BV-5168, ម៉ូតូម៉ាកscoppy ពណ៌ស ផ្លាកលេខភ្នំពេញ1I-Q9259, ម៉ូតូម៉ាកSuzuki Revo ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1V-5574, លិខិតឆ្លងដែនប្រទេសចិន ចំនួន០៤ច្បាប់, ទូរស័ព្ទដៃ ចំនួន៤៦១គ្រឿង, កុំព្យូទរ័លើតុ ចំនួន៦៤គ្រឿង, កុំព្យូទរ័យួដៃ ចំនួន២គ្រឿង, សុីភីយូ ចំនួន៣គ្រឿង, លិខិតឆ្លងដែន ចំនួន៩ក្បាល, អុិន វីអរ កាមេរ៉ាចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣៣នាក់ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕