ភ្នំពេញ ៖ ក្រោយពីមានការរិះគន់ ពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែ ក្រុមអ្នកទំលាក់ ទំនិញ និងសម្ភារៈផ្សេងៗ នៅផ្លូវ ៤០២ ជិតម្តុំទូតចិន ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយអ្នកខ្លះបានចត រ៉ឺម៉ក និងរថយន្ត ទាំងសងខាងផ្លូវ បណ្តាលអោយការធ្វើចរាចរណ៍ទៅមក មានភាពកកស្ទះ យ៉ាងខ្លាំង។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋាន បានចុះទៅរៀបចំសណ្តាប់ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលចរាចរណ៍ មិនអោយមានការកកស្ទះ បន្តទៅទៀត។