អគ្គីភ័យបានឆាបឆេះរថយន្ត១គ្រឿងទាំងកណ្តាលយប់ដែលចោទទុកចោលក្បែរផ្ទះមិនដឹងមូលហេតុ

បន្ទាយមានជ័យ៖ អគ្គីភ័យបានឆាបឆេះរថយន្ត១គ្រឿងទាំងកណ្តាលដែលចោទទុកចោលក្បែរផ្ទះមិនដឹងមូលហេតុនៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។លោកវរសេនីយត្រី ប៊ុន...

ផ្ទះឈើប្រក់ស័ង្កសី១ខ្នង ឆ្លងចរន្តទុរស្សេខ្សែភ្លើងឆេះអស់ទាំងស្រុង

បន្ទាយមានជ័យ៖ ផ្ទះឈើប្រក់ស័ង្កសី១ខ្នង ឆ្លងចរន្តទុរស្សេខ្សែភ្លើងឆេះអស់ទាំងស្រុង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល...

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន

(ប៉ៃលិន)៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥...

អ្នកមានលុយទិញដីបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលនិងរំលោភយកដីចំណីស្ទឹងរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន.រីឯមន្ត្រីជំនាញគ្មានចំណាត់ការ

(បន្ទាយមានជ័យ)..តើប្រជាពលរដ្ឋប៉ុន្មាននាក់ទៀតរងគ្រោះក្រោមការដឹកនាំរបស់លោក.ជូប៊ុត្រ.អភិបាលស្រុក.ភ្នំស្រុក.តើអាចឱ្យពលរដ្ឋទទួលបាននូវក្តីសុខដែរឬទេទានបើគ្រាន់តែរឿងផ្លូវសម្រាប់ពលរដ្ឋពីគ្រួសារធ្វើដំណើរចេញចូលផ្ទះបន្តិចបន្តួចសោះគ្មានសមត្ថភាពដោះស្រាយជូនពួកគាត់ផងនោះ។

គេសង្កេតឃើញថាចុះបើទម្រាំពលរដ្ឋមានបញ្ហារឿងរ៉ាវធ្ងន់ធ្ងរធំដុំតើអាចដោះស្រាយជូនពួកគាត់ទៅរួចដែរឬយ៉ាងណា.បើគ្រាន់តែរឿងតូចតាចសោះដោះស្រាយមិនចេញផងនោះហើយអូសបន្លាយរឿងរ៉ាវរាប់ខែមកហើយនៅតែមិនអាចដោះស្រាយបាន។

រហូតទុកឱ្យប្រជាពលរដ្ឋរបស់ខ្លួនឯងដែលមិនមានផ្លូវចេញចូលផ្ទះពេលនេះត្រូវបានម្ចាស់ដីដែលបានទិញដីខាងមុខហើយបិទផ្លូវជាអ្នកមានលុយនិងមានខ្សែស្រឡាយជាបងប្អូនជីដូនមួយជាមួយនឹងលោកចៅហ្វាយស្រុកដែលមានអំណាចបានបិទផ្លូវមិនឲ្យចេញចូលបាន.ហើយស្ងាត់ៗបែរជាឃើញឈ្មោះឈីវកូឡា.ជាប្រពន្ធ.បានប្ដឹងឈ្មោះ.ជិនសេង.ដែលជាជនរងគ្រោះទៅសាលាដំបូងខេត្តបន្ទាយមានជ័យ.ដែលរងគ្រោះដោយសារអត់ផ្លូវចេញចូលផ្ទះទៅវិញពីបទធ្វើឲ្យខូចខាតដោយចេតនានិងពីបទបរិហារកេរ្ត៍។ទាំងដែលលោកជិនសេងមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ដើមបណ្ដឹងនោះឡើយ។

កន្លងមកលោកជិនសេងបានយកចបទៅកាប់ដីបង្ហូរទឹកដែលលេចផ្លូវបុរាណចាស់ដើម្បីបង្ហូរឲ្យម៉ាស៊ីនច្រូតចូលច្រូតស្រូវពីព្រោះស្រូវកំពុងទុំចង់បាក់ក៏អស់ទៅហើយនោះ.ព្រោះឈ្មោះឈីវសាវុន.និងប្រពន្ធឈ្មោះឈីវកូឡា.បានបិទផ្លូវមិនឲ្យរូបប្រើប្រាស់.ហើយប្រពន្ធ.ឈ្មោះឈីវកូឡា.ស្រាប់តែទៅប្ដឹងលោក.ជិនសេង.ទៅតុលាការទៀតដើម្បីបំបាក់ស្មារតីជនរង្គគោះឈ្មោះ.ជិនសេង.កុំឲ្យហ៊ានតវ៉ាទៀតរឿងផ្លូវចេញចូល

បុគ្គលពីរនាក់ប្ដីប្រពន្ធនេះអាងខ្លួនមានលុយមានខ្នងបង្អែកដែលជាចៅហ្វាយស្រុកមានអំណាចតែងតែធ្វើព្យុះធ្វើភ្លៀងជិះជាន់អ្នកទន់ខ្សោយដូចខ្លាកំណាចប្រចាំស្រុកអញ្ចឹង។

កន្លងមកគេឃើញមានការសម្របសម្រួលនិងចុះវាស់វែងពីសំណាក់មន្ត្រីភូមិបាលស្រុក។ដោយវាស់ដីចំនួន ១០ ម៉ែត្រដែលជាដីចំណីស្ទឹងរបស់រដ្ឋដើម្បីទុក្ខផ្លូវឲ្យឈ្មោះជិនសេងធ្វើដំណើរចេញចូលព្រមទាំងបានបោះបង្គោលផងដែរ។ក៏ប៉ុន្តែក្រោយពីមន្ត្រីជំនាញបានត្រឡប់ទៅវិញ.គេឃើញមានឈ្មោះឈីវកូឡានិងឈ្មោះឈីវសាវុន.បានមកដកបង្គោលនោះចេញអស់ទៅវិញ។ដោយសំអាងថាដីនោះគឺជាដីរបស់ពួកគាត់ពុំមែនជាដីចំណីស្ទឹងនោះឡើយ។

រហូតមកទល់ពេលនេះគេពុំទាន់ឃើញមានសមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញមានចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលប្ដីប្រពន្ធពីរនាក់នេះនៅឡើយនោះទេ.ក៏ប៉ុន្តែបើយើងប្រៀបធៀបទៅលោក.ជិនសេង.វិញគ្រាន់តែយកចបកាប់បង្ហូរទឹកបន្តិចបន្តួច.ត្រូវសមត្ថកិច្ចអនុវត្តច្បាប់មិនញញើតដៃសោះឡើយ.មហាជនកំពុងតែមានការចម្ងល់ថាតើច្បាប់អនុវត្តតែចំពោះជនក្រីក្រទន់ខ្សោយគ្មានលុយគ្មានអំណាចឬយ៉ាងណា.សម្រាប់អ្នកមានលុយមានអំណាចធ្វើអ្វីទៅតាមតែអំពើចិត្ត។

កន្លងមកលោកជិនសេងក៏បានធ្វើដំណើរទៅសាលាខេត្តបន្ទាយមានជ័យដើម្បីសុំកិច្ចអន្តរាគមន៍ពីសំណាក់ឯកឧត្តម.អ៊ុរាត្រី.អភិបាលខេត្តបន្ទាយមានជ័យមេត្តាចាត់មន្ត្រីជំនាញចុះធ្វើការស៊ើបអង្កេតរឿងរ៉ាវខាងលើនេះផងដែរ.ហើយឯកឧត្តមក៏បានសន្យាថានឹងចាត់មន្ត្រីជំនាញចុះធ្វើការសម្របសម្រួលក្នុងអំឡុងចុងខែធ្នូ ឆ្នាំ២០២៤.ក៏ប៉ុន្តែរហូតមកទល់ពេលនេះពុំទាន់ឃើញមានមន្ត្រីជំនាញរបស់សាលាខេត្តចុះមកសម្របសម្រួលនោះទេ។ធ្វើឱ្យគ្រួសារគាត់ពុំមានផ្លូវសម្រាប់ធ្វើការដឹកកសិផលចេញចូលបាននោះទេ។ទើបនៅថ្ងៃទី ១២ខែមករានេះរូបគាត់ធ្វើការសំណូមពរទៅថ្នាក់ដឹកនាំជាពិសេសសម្ដេចបវរធិបតី.ហ៊ុនម៉ាណែត.នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផងទាន.ឈឹមកុសល។