អគ្គីភ័យបានឆាបឆេះរថយន្ត១គ្រឿងទាំងកណ្តាលយប់ដែលចោទទុកចោលក្បែរផ្ទះមិនដឹងមូលហេតុ

បន្ទាយមានជ័យ៖ អគ្គីភ័យបានឆាបឆេះរថយន្ត១គ្រឿងទាំងកណ្តាលដែលចោទទុកចោលក្បែរផ្ទះមិនដឹងមូលហេតុនៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។លោកវរសេនីយត្រី ប៊ុន...

ផ្ទះឈើប្រក់ស័ង្កសី១ខ្នង ឆ្លងចរន្តទុរស្សេខ្សែភ្លើងឆេះអស់ទាំងស្រុង

បន្ទាយមានជ័យ៖ ផ្ទះឈើប្រក់ស័ង្កសី១ខ្នង ឆ្លងចរន្តទុរស្សេខ្សែភ្លើងឆេះអស់ទាំងស្រុង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល...

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន

(ប៉ៃលិន)៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥...

ឯកឧត្តម ឃឹម ហ្វីណង់ ណែនាំឱ្យកសិករថ្លឹងថ្លែងពីអត្ថប្រយោជន៍ និងភាពខុសគ្នា រវាងការដាំពូជបរទេសរៀងៗខ្លួន និងការផលិតពូជអង្ករក្រអូបរបស់កម្ពុជា

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដោយអំពាវឱ្យកសិករយើងងាកមកប្រើប្រាស់ពូជយុទ្ធសាស្ត្ររបស់កម្ពុជា ដែលក្រសួង ធ្លាប់បានលើកឡើងជារឿយៗក្នុងពេលកន្លងមក ហើយពិតជាគ្មានពេលណាសមស្របជាងពេលនេះទេ ក្នុងការជំរុញការដាំដុះពូជ ស្រូវក្រអូបរបស់យើងឡើយ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តទៀតថា តើយើងនៅចាំបានថា កាលពីពេលថ្លៃស្រូវអូអឹម និងស្រូវសែនក្រអូបខុសគ្នាតែ១០០រៀលក្នុង១គីឡូក្រាម ទោះបីជាមានការខិតខំប្រឹងប្រែងផ្សព្វផ្សាយយ៉ាងណាក៏យើងពិបាកបញ្ចុះបញ្ចូលឱ្យកសិករងាកមកដាំពូជក្នុងស្រុកដែរ តែអីឡូវនេះ គម្លាតតំលៃស្រូវ អូអឹម និងស្រូវក្រអូបរបស់យើងមានរហូតដល់ទៅជិត៥០០រៀលក្នុង១គីឡូក្រាម ជឿថាកសិករយើងប្រហែលជាអាចពិចារណាបានហើយ ជាពិសេសការរួមគ្នាផលិតជាសហគមន៍ទំនើបតែម្តង។
ទន្ទឹមនឹងនេះ ឯកឧត្តមសូមឱ្យបងប្អូនកសិករថ្លឹងថ្លែងឱ្យបានច្បាស់លាស់ពីអត្ថប្រយោជន៍ និងភាពខុសគ្នា រវាងការដាំពូជបរទេសរៀងៗខ្លួន ពូជជាលក្ខណៈគ្រួសារហើយប្រឈមទៅនឹងហានិភ័យទីផ្សារខ្ពស់ និងការរួមគ្នាផលិតពូជអង្ករក្រអូបរបស់កម្ពុជាយើងជាសហគមន៍ទំនើបដោយទទួលបានការគាំពារ គាំទ្រ និងអន្តរាគមន៍ជួយពីកម្មវិធីគោលនយោបាយរបស់រដ្ឋក្នុងករណីចាំបាច់ទៀតផង៕
ក្រសួងព័ត៌មាន