សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Yearly Archives: 2023

Try searching for your interests:

ថៃរកឃើញម៉ូតូ ២៣ គ្រឿងដែលបម្រុងឆ្លងដែនចូលមកកម្ពុជាព្រំដែន ខ្មែរ ថៃ

ម៉ូតូស៊េរីថ្មីចំនួន ២៣ គ្រឿង ត្រូវបានកម្លាំងយោធាព្រំដែនថៃប្រទះឃើញនៅក្នុងចំការដូងប្រេងក្បែរព្រំដែនកម្ពុជាដែលម៉ូតូទាំងនេះគឺឈ្មួញត្រៀមសម្រាប់នាំឆ្លងដែននាថ្ងៃឆ្លងឆ្នាំ សកល។ដោយអនុវត្តតាមបទបញ្ជារបស់លោក ពោធិសាត់ អភិបាលខេត្តស្រះកែវរួចមក លោក ផាន់ ចក្រពង្ស អភិបាលស្រុកអារញ្ញប្រាថេត បានបញ្ជាទៅកម្លាំងវរៈព្រំដែន និងកម្លាំងកងរយលេខ ១២០៦ ឱ្យធ្វើការល្បាតជាប់ជាប្រចាំតាមព្រំដែនថៃកម្ពុជាដើម្បីទប់ស្កាត់បទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែន។លុះនៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងយោធាថៃបានប្រទះឃើញម៉ូតូចំនួន ៩ គ្រឿង...

ជីករមៀតប៉ះចំគ្រាប់មីនបណ្ដាលឱ្យផ្ទុះរងរបួសពេញផ្ទៃមុខ

(បាត់ដំបង)៖ យុវជនម្នាក់បានរងរបួសពេញផ្ទៃមុខខណៈកំពុងជីករមៀតប៉ះត្រូវគ្រាប់មីនបណ្តាលឱ្យផ្ទុះឡើងនៅ វេលាម៉ោង ១១និង០០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចអូរឆ្នាំងធ្លុះ ស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ជនរងគ្រោះមានឈ្មោះ មេង សៀវលីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានរងរបួសភ្នែក និងផ្ទៃមុខត្រូវបានក្រុមគ្រួសារយកមកព្យាបាលនៅមណ្ឌលសុខភាពឆករកា ឃុំសំឡូត ស្រុកសំឡូត។ ជាមួយករណីខាងលើនេះដែរ...

រដ្ឋបាលខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់របស់គណអភិបាលខេត្ត និងគណកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៤-២០២៦

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ​ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៤-២០២៦ នៅសាលាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ​អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់ក្រុមការងារកសាងផែនការ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកជុំវិញខេត្តកណ្តាលទាំងអស់ ត្រូវត្រួតពិនិត្យគ្រប់ផែនការនៃគម្រោងការអភិវឌ្ឍនានា ដែលជាធាតុចូលដើម្បីដាក់បញ្ចូលទៅក្នុងផែនការនៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៤-២០២៦។ ឯកឧត្តមបានបញ្ជាក់ថា៖ កិច្ចប្រជុំនេះធ្វើឡើងដើម្បីការកសាងកម្មវិធីវិនិយោគ...

ខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល Bay 19លើកដំបូង បញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ នៅភូមិអុង ឃុំរាម

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល...

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!

បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង...

ជនសង្ស័យបើករថយន្ដ Hammer បានចូលខ្លួនសារភាព និងទទួលស្គាល់កំហុស ចំពោះមុខសមត្ថកិច្ច

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្ដ Hammer បុ ..;ក ម៉ូតូប្តីប្រពន្ធកូនប្រុស០៣នាក់ ស្លា ..;ប់ ចំនួន០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ពេលនេះជនសង្ស័យបានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។ ក្រោយពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង...

រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះក្នុងខេត្ត

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលអំណោយពី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ សម្រាប់ទុកត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ សូមជម្រាបថា អំណោយដែល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ បានផ្ដល់ជូនដល់រដ្ឋបាលខេត្តកណ្ដាលរួមមាន៖...

ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ទករណីលួចយកម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ពាក់ព័ន្ទករណីលួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវលេខ១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖១-ឈ្មោះ សុខ ហេង ភេទប្រុស ជនជាតិ...

ផ្ទុះសេខ្សែភ្លើងបង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នងនៅស្រុកបវេល

(បាត់ដំបង) ផ្ទះឈើ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យ ខាងលើនេះបង្កឡើងដោយសារផ្ទុះសេខ្សែភ្លើងខណៈដែលម្ចាស់ផ្ទះមិនបាននៅ ហើយផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ឆេះអស់ស្ទើទាំងស្រុង រួមជាមួយសម្ភារៈខូចខាតដូចជា ,ពោតចំនួន ៥០០គីឡូក្រាម ,លុយចំនួន ២ម៉ឺនរៀល ,អង្ករចំនួន...

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនដល់ សាលានាយទាហានសកម្មត្មាតពង!

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកទឹកសុទ្ធ និង ភេសជ្ជៈចម្រុះចំនួន ២៥០កេស ប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង ដើម្បីចូលរួមឧបត្ថម្ភគាំទ្រក្នុងកម្មពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ...

ពិធីបុណ្យខួប ១០០ថ្ងៃ និងបូជាព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន អតីតព្រះមេគុណខេត្តព្រះសីហនុ នៅវត្តសាមគ្កីគីរីស្ទឹងឆាយ

នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនណា អនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិកក្រុមប្រឹក្សាជាតិភាសារខ្មែរ នៃរាជបណ្ឌិត្យសភា និងជាព្រះចៅអធិការវត្តវិមានតេជៈ (ស្រះចក) សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជា ណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ...

ជនសង្ស័យម្នាក់ ពាក់ព័ន្ធលួចយកម៉ូតូ (កាច់សោកម៉ូតូ) ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ឃាត់ខ្លួន

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធលួចយកម៉ូតូ (កាច់សោកម៉ូតូ) នៅចំណុចផ្លូវ១០៥K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ ឈ្មោះចាន់ សំអូន ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ...

នាវាទេសចរណ៍ Westerdam មានភ្ញៀវទេសចរជិត២ពាន់នាក់បាន ចូលចតនៅខេត្តព្រះសីហនុជាលើកទី ២ខណៈ កាលពី៣ឆ្នាំមុនអំឡុងកូវីដ១៩

(ព្រះសីហនុ)៖ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាង១,៩៩១នាក់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយចូលចតកាលពី៣ឆ្នាំមុនអំឡុងកូវីដ១៩ ខណៈរដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ។ ទាំងអាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីទេសចរណ៍ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត ជាឱកាសសម្រាប់បង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។ នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨...

ជនសង្ស័យចំនួន០២នាក់ ដែលនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យប្រុសស្រីចំនួន០២នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម។ បន្ទាប់មក ឯកឧត្តមស្នងការ បានបញ្ជាឱ្យមន្រ្តីជំនាញស្រាវជ្រាវរកម្ចាស់គណនី LY Leap និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ​ សុខ...

- A word from our sponsors -

spot_img

Follow us