សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី...

ឯកឧត្តម ម៉ាង ស៊ីណេត ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅឃុំចំនួនពីរ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុនៅព្រឹកថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល...

Monthly Archives: October, 2023

Try searching for your interests:

ចាប់បានហើយ ជនដែលបើកឡានបុក នគរបាលចរាចរម្នាក់កំពុងឈររង់ចាំសម្រួលចរាចរ នៅក្រុងស្វាយរៀង

នៅវេលាមុននេះបន្តិច ព្រឹកថ្ងៃទី៣១ ខែតុលា សមត្ថកិច្ច ចាប់បានហើយ ជនដែលបើកឡានបុក នគរបាលចរាចរម្នាក់កំពុងឈររង់ចាំសម្រួលចរាចរហើយកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នះ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង​ ។

ក្រុមការងារ អាវុធហត្ថខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខសមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា!

នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក មាស មករា មេបញ្ជាការរងខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩) ។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលមានការចូលរួមពី នាយ នាយរង អាវុធហត្ថខណ្ឌច្បារអំពៅ ក្នុងស្មារតីសាមគ្គីភាព ចំនួន...

នារីម្នាក់ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងដោយមិនទាន់ដឹងមូលហេតុ​

នារីម្នាក់ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯង ក្នុងបន្ទប់ជួលដោយមិនទាន់ដឹងមូលហេតុ​ … ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅចំណុចផ្លូវ​ទ្រុងមាន់​ សង្កាត់​ស្ទឹង​មានជ័យ​ទី៣​ ខណ្ឌមានជ័យ​ រាជរាជធានីភ្នំពញ នៅម៉ោង៩យប់ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២៣ ។ នគរបាលបានធ្វើកោសល្យវិច័យ រួចបានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ

នាថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០២៣ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ក្នុងនោះផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យមានការជួបប្រជុំគ្នារយៈពេល ៣ ឬ៦ខែម្ដងដើម្បីបន្តពិនិត្យតាមដានលទ្ធផលលើគម្រោងនានាដែលបានស្នើសុំស្រាវជ្រាវ។នេះបេីយោងទៅតាមកិច្ចប្រជុំរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ស្រាវជ្រាវនិងនវានុវត្តន៍នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ពិធីបុណ្យកឋិនទាន នៅវត្តស្វាយជ្រំ ក្នុងសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុង ពិធីបុណ្យកឋិនទាន នៅវត្តស្វាយជ្រំ ក្នុងសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ។ សូមជម្រាបថា បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុង ព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើ នៅពេលណា...

សិក្ខាសាលាផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្តទាក់ទងនឹងបញ្ញើហាមឃាត់ បញ្ញើជាប់កម្រិតកំណត់ និងនីតិវិធីក្នុង ការសង្ស័យ និងទប់ស្កាត់ការចរាចរគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្តទាក់ទងនឹងបញ្ញើហាមឃាត់ បញ្ញើជាប់កម្រិតកំណត់ និងនីតិវិធីក្នុង ការសង្ស័យ និងទប់ស្កាត់ការចរាចរគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ ជូនដល់បណ្ដារប្រតិបត្តិករបម្រើសេវាប្រៃសណីយ៍ ក្នុងខេត្តកណ្តាល ក្រោមអធិបតីភាពលោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល។ លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាលមានប្រសាសន៍ថា៖ ដោយឃើញថា...

កម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ពិធីនេះប្រារព្ធធ្វើនៅទីលានតេជោ

ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ពិធីនេះប្រារព្ធធ្វើនៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣...

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូស្នងការច្បាប់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម!

ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូស្នងការច្បាប់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន ឌឹកយ៉ុង...

លោកជំទាវបានស្រីមុំ បន្តនាំយកសំលៀកបំពាក់និងគ្រឿងបរិភោគទៅដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីទុកជូនពលរដ្ឋខ្វះខាត

ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បន្តនាំយកសំលៀកបំពាក់និងគ្រឿងបរិភោគមួយចំនួនធំមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីទុកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនិងបន្ត អំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ ចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬអាចនៅប្រើបាន) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគ នេះ ដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត...

កិច្ចប្រជុំអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ចំនួន០២កម្មវិធី៖ ១-ផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីអុំទូកក្រុងតាខ្មៅ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ២-ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...

កម្លាំងនគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក រួមនិងកម្លាំងវរសនាតូចនគរបាលការពារព្រំដែនលេខ ៦០៧ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅសំខាន់ៗ ការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក...

អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៣

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ទិវាមនុស្សចាស់ ជាទិវាមួយសម្រាប់រំលឹកគុណដល់លោកតា លោកយាយ អ៊ុំ មា មីង ជាមនុស្សវ័យចាស់ និងបុព្វការីជនដែលជាអ្នកបានចូលរួមកសាង អភិវឌ្ឍន៍សង្គមជាតិ ជាអ្នកផ្តល់ និងរក្សាទំនៀមទំលាប់ ប្រពៃណីដ៏ល្អ កេរ្តិ៍មរតក សម្បត្តិវប្បធម៌ដ៏សម្បូណ៍បែប អប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិត ផ្តល់នូវចំណេះដឹង ចំណេះធ្វើ...

ឯកឧត្តម គង់ សោភ័ណ្ឌ ទទួលអំណោយពី លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានចូលរួមឧបត្ថម្ភ ទឹកសុទ្ធចំនួន ១០០កេស សម្រាប់ពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានទទួលអំណោយពី លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានចូលរួមឧបត្ថម្ភ ទឹកសុទ្ធចំនួន ១០០កេស សម្រាប់ពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា...

កាន់តែ​ងាយស្រួសឥឡូវនេះលោកអ្នកអាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច

កាន់តែ​ងាយស្រួសឥឡូវនេះលោកអ្នកអាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖ QR Code នៅលើបណ្ណកម្មសិទ្ធ លេខកូដបណ្ណ នៅលើបណ្ណ នៅលើគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ https://www.mlmupc.gov.kh ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #សោភ័ណភាព #សុវត្ថិភាព #គុណភាព ខេត្ត​កំពង់​ចាម​ #មន្ទីរ​រៀប​ចំ​ដែនដី​នគរ​រូប​នីកម្មនិងសំណង់ខេត្តកំពង់ចាម​ #ដីធ្លី​ #សំណង់ សិទ្ធិ​សុខសុវត្ថិភាព​តាម​ផ្លូវ​ច្បាប់​ #កអក ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC

- A word from our sponsors -

spot_img

Follow us