សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Monthly Archives: October, 2023

Try searching for your interests:

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៩:៥៥នាទី នៅចំណុចផ្លូវលេខ៦០៨ កែងផ្លូវលេខ២៨៧ ក្រុមទី៦៩ ភូមិ១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទលួចយកម៉ូតូ ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ១៨F ផ្លូវរថភ្លើង ក្រុមទី៨១ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ លូវ សុភ័ត្រា ហៅ ត្រា...

មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត​កណ្តាលបានផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ខេត្តកណ្តាល៖ ក្នុងគោលបំណង ជួយលើកកម្ពស់ក្នុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោគឲ្យបានទូលំទូលាយ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកក់ស្ទុះចរាចរណ៍ ដែលបណ្តាលមកពីការបើកបរមិនគោរពតាមច្បាប់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកណ្តាល​ សហការជាមួយអាជ្ញាធរក្រុងតាខ្មៅ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី​ ចរាចរណ៏ផ្លូវគោក​ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ សេរីភាព ក្រុងតាខ្មៅ ដោយមានការចូលរួមពី លោក គា ប៊ុនថន...

ពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ១,០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ១,០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ជូនប្រជាពលរដ្ឋរស់នៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល»។ ឯកឧត្តម គង់ សោភ័ណ្ឌ...

ឯកឧត្តម គួច ចំរើន ចេញបទបញ្ជាឲ្យនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការផាកពិនយ័មិនលើកលែង ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលល្មើសច្បាប់ចរាចរណ៍ ដោយចាប់អនុវត្តន៍វិធានការតឹងរុឹងនេះ ពីថ្ងៃទី០១ខែវិច្ឆិកា២០២៣

ខេត្តព្រះសីហនុ-អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ចេញបទបញ្ជាឲ្យនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការផាកពិនយ័មិនលើកលែង ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលល្មើសច្បាប់ចរាចរណ៍ ដោយចាប់អនុវត្តន៍វិធានការតឹងរុឹងនេះ ពីថ្ងៃទី០១ខែវិច្ឆិកា២០២៣ ។បទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងក្នុងកិច្ចប្រជុំការងារ គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃ២៤តុលា២០២៣។ក្រៅពីនេះ ឧត្តមអភិបាលខេត្តព្រះសីហនុ ក៍បានណែនាំឲ្យសមត្ថកិច្ចចំរុះនិងអាជ្ញាធរពាក់ពន្ធ័ យកចិត្តទុកដាក់ធ្វើប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ បង្ក្រាបបទល្មើសចោរកម្ម និងបទល្មើសគ្រឿងញៀនជាដើម នាំយកជនប្រព្រឹត្តបទល្មើសទៅផ្តន្ទាទោសតាមច្បាប់៕

ឆក់គេបានវាគ្រាន់ដល់គេដេញទាន់ទ្រមខ្លួនចឹង !

ជនសង្ស័យម្នាក់ជិះម៉ូតូហុងដាស្កុបពី មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1JN-3771បានធ្វើសកម្មភាពឆក់ខ្សែកបុរសម្នាក់ក្នុងចំណោមពីរនាក់កំពុងជិះម៉ូតូមួយគ្រឿង បានសម្រេចត្រូវបានជនរងគ្រោះដេញចាប់បាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ១៧ នាទីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩៨ ចំណុចមុខខារ៉ាអូខេបេស្តារ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីពេញ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ឡើងចាស់ដៃ រួចប្រគល់ជូនសមត្ថកិច្ចចាត់ការបន្ត៕

រថយន្តក្រុងចំនួន១០គ្រឿងបានមកដល់ខេត្តឧត្តរមានជ័យហើយជាអំណោយរបស់រាជរដ្ធាភិបាលផ្តល់ជូនខេត្តសម្រាប់បំរើសេវាសាធារណ

(ឧត្តរមានជ័យ)ឡានក្រុងយ៉ាងថ្មីស្រឡាងចំនួន១០គ្រឿង ជាអំណោយរបស់រាជរដ្ធាភិបាល ផ្តល់ជូនរដ្ធបាលខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់បំរើសេវាសាធារណ:ក្នុងមូលដ្ធានខេត្តជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣នេះរថយន្តថ្មីទាំង១០គ្រឿងបានមកដល់ក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យហើយ។ លោកជាពិសិទ្ធ នាយករដ្ធបាលសាលាខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣ថា ជំហ៊ានទី១ នៅចំពោះមុខរាជរដ្ធាភិបាល បានផ្តល់ប្រគល់អំណោយជារថយន្តក្រុងចំនួន១០គ្រឿងមករដ្ធបាលខេត្តឧត្តរមានជ័យ សម្រាប់បំរើសេវាសាធារណ: ក្នុងមូលដ្ធានខេត្តផ្ទាល់តែម្តង។ លោកនាយករដ្ធបាលបញ្ជាក់បន្ថែមថា រថយន្តទាំង១០គ្រឿងជាអំណោយរបស់រាជរដ្ធាភិបាលប្រគល់មករដ្ធបាលខេត្តគឺយើងទៅទទួលយកដោយផ្ទាល់នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុហើយឡាននេះទើបនឹងមកដល់នៅវេលាម៉ោង៣និង៣០ទាបភ្លឺហើយក្រុមការងារបស់រដ្ធបាលខេត្តបានរៀបចំទុកដាក់ឲ្យឡានឈប់ចតក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យជាបណ្តោះអាសន្នសិន។ សូមជម្រាបថា រថយន្ត១០គ្រឿងដែលរាជរដ្ធាភិបាលប្រគល់ជូនមកដល់រដ្ធបាលខេត្តឧត្តរមានជ័យចំនួន១០គ្រឿងនេះផងដែរ បានផលិតនៅក្រុមហ៊ុនប៉ូយ៉ុងគ្រុបនៃសាធារណរដ្ធកូរ៉េ ហើយរថយន្តទាំងអស់នេះនឹងផ្តល់សេវាដឹកជញ្ជូនសាធារណ: ជូនប្រជាពលរដ្ធនៅតាមមូលដ្ធានក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យផងដែរ។ឈឹម.កុសល។

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយឆ្នាំ២០២២ របស់ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ចើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយឆ្នាំ២០២២ របស់ខេត្តកណ្តាល...

ភ្លៀងលាយឡំផ្គររន្ទះបានបាញ់បណ្តាលអោយសត្វគោ៤ក្បាលស្លាប់ភ្លាមៗ

បាត់ដំបង÷ សត្វគោចំនួន៤ក្បាលត្រូវបានងាប់ភ្លាមៗដោយសាររន្ទះបាញ់ខណះដែលម្ចាស់ចងឲ្យស៊ីស្មៅនៅលើដីវាលមួយកន្លែងក្នុងភូមិសាស្ត្ត្រស្រុកបាណន់។ ប្រភពពលរដ្ឋនៅទីតាំងកើតហេតុបានប្រាប់អោយដឹងថា÷ ករណីរន្ទះបាញ់សម្លាប់សត្វរបស់កសិករអស់រហូតចំនួន៤ក្បាលនេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចគ្រឹះខ្លុង ក្នុងភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ម្ចាស់សត្វគោទាំង៤ក្បាលមានឈ្មោះ ស៊ឹម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅក្នុងក្រុមទី១៣ ភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់។ ពលរដ្ឋដដែលបន្តថា÷ មុនពេលកើតហេតុម្ចាស់សត្វគោខាងលើបានដឹកគោទៅចងដើម្បីស៊ីស្មៅនៅទីវាលចុងភូមិ លុះពេលរសៀលមេឃក៏ប្រែខ្មៅហើយធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះស្រាប់តែបាញ់ស្រោចមកលើសត្វគោទាំង៤ក្បាលបណ្តាលអោយងាប់ភ្លាមៗតែម្តង៕

ចូលគាស់ផ្ទះមន្រ្តីនគរបាលម្នាក់ លួចបានទ្រព្យសម្បត្តិ យ៉ាងច្រើន តែរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០៥នាក់

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងស្រាវជ្រាវឈានដល់បង្ក្រាបពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ នៅថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៣​ វេលាម៉ោង​០០និង​១៥នាទីនៅចំណុចផ្ទះលេខ១៦២៦E1 ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖១​-...

លោក ឡុង ឌីម៉ង់ ចូលរួមក្នុងកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេស ស្តីពីការពង្រឹងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS)

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពីការពង្រឹងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូថ្នាក់ក្រោមជាតិមកពីប្រទេសចំនួន៥ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន ព្រមទាំងដៃគូអភិវឌ្ឍន៍អន្តរជាតិសរុបចំនួន ៤៧រូប នៅសណ្ឋាគារអុិនធើខនធីនែនថល ទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងកិច្ចពិគ្រោះយោបល់នេះលោកអភិបាលរង បានចូលរួមជាធាតុចូលពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាពការងារ កិច្ចការអភិវឌ្ឍ...

នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ផាម...

រដ្ឋបាលស្រុកកំពង់លែង សូមជូនដំណឹង ស្ដីពីពិធីប្រណាំងទូក នៅមាត់ទន្លេ សួនច្បារជំទាវស្រែនសន្តិភាព មុខអធិការដ្ឋាន នគរបាល និងការប្រគុំតន្ត្រីស្រុកស្រែ នៅស្រុកកំពង់លែង

រដ្ឋបាលស្រុកកំពង់លែង សូមជម្រាបជូនដំណឹងដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទូទៅ ស្រុកកំពង់លែងទាំងអស់មេត្តាជ្រាប៖ រដ្ឋបាលស្រុកបានរៀបចំ ពិធីប្រណាំងទូក និងមានការប្រគុំតន្រ្តីស្រុកស្រែលេងកម្សាន្ត នៅពេលយប់ ចាប់ពីថ្ងៃទី ២០ ដល់ ២៥ ខែ តុលា ឆ្នាំ២០២៣ សូម លោក លោកស្រី បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ក្រៅស្រុក ចូលរួមក្នុងការប្រកួតប្រណាំងទូក (ទូកចែវ ទូកស្មាច់...

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ!

ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ...

សិក្ខាសាលាផ្សព្វផ្សាយស្តីពី អនុក្រឹតស្តីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមែន សារពីពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពីពន្ធពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ លោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី" អនុក្រឹតស្តីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមែន សារពីពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពីពន្ធពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...

- A word from our sponsors -

spot_img

Follow us