សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Monthly Archives: November, 2023

Try searching for your interests:

ឯកឧត្តម Takahashi Fumiaki ជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៤ ខាងមុខ

ភ្នំពេញ ៖ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម Takahashi Fumiaki ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានគូសបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ នាឆ្នាំ២០២៤ ខាងមុខ។ ឯកឧត្ដមប្រធានសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់ដែរថា ការិយាល័យសមាគមនេះ...

អាជ្ញាធរក្រុងសំរោងនៅតែបន្តចុះណែនាំដល់ហាមប្រាមមិនអនុញាតិឲ្យបងប្អូនអាជីវករដែលលក់ដូរនៅលើផ្លូវសាធារណតទៅទៀតឡើយ

(ឧត្តរមានជ័យ) ដើម្បីរៀបចំនូវសោភ័ណភាពតាមដងផ្លូវសាធារណ:ទីប្រជុំជនក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ គណៈបញ្ជាការឯកភាពក្រុងសំរោង អាជ្ញាធរពាក់ព័ន្ធបានណែនាំដល់បងប្អូនដែលជាអាជីវករលក់ដូរនៅតាមដងផ្លូវភ្លោះសូមមេត្តាចូលរួមសហការនឹងជួយរុះរើ ផ្លាកផ្ទាំងប៉ាណូសំយាបតូប តូបលក់កាហ្វេដែលបានសាងសង់ រួចហើយនិងទីតាំងកន្លែងលក់ដូរដូចជាលក់បាយ លក់ផ្លែឈើលក់ របស់របរហូបចុក ផ្សេងៗជាដើម។ លោកផុនចាន់និល អភិបាលក្រុងសំរោងបាន ប្រាប់ឲ្យដឹងនៅថ្ងៃទៅ២៣ខែវិច្ឆិកាឆ្នាំ២០២៣នេះថា កន្លងមកចំពោះការលក់ដូរចូលដីចំណីផ្លូវរដ្ធ ខាងក្រុងសំរោង សង្កាត់ចុះណែនាំប្រាប់ជាច្រើនដងមកហើយ តែចាប់ពីថ្ងៃនេះតទៅរដ្ឋបាលក្រុងពុំអនុញ្ញាតិឲ្យបងប្អូនលក់ដូរនៅលើចិញ្ចើមផ្លូវបាត់បង់សណ្ដាប់ធ្នាប់សាធារណៈបន្តទៀតឡើយ មួយវិញទៀត ដើម្បី កែលម្អនៅក្នុងតំបន់ទីប្រជុំជនឲ្យមានសោភ័ណភាពល្អប្រសើរឡើងវិញ។ លោកអភិបាលក្រុងសំរោងដដែលបានលើកឡើងបន្តថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ឲ្យល្អទាំងស្រុងភ្លាមៗនោះមិនអាចបាននោះទេ យើងត្រូវអនុវត្តធ្វើបន្តិចម្តងឲ្យបងប្អូនអាជីវករចូលរួមសហការជាមុនសិន ចំណុចសំខាន់នោះគឺរៀបចំដើម្បីកាយប្រព័ន្ធដាក់លូរំដោះទឹក ដោយក្រុមការងារ យកលូចាស់ចេញ...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការងារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការកែសម្រួលសមាសភាពក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងការកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ...

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមហឺហួយ (Hehui)

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមហឺហួយ (Hehui) ដែលមានសមាសភាព​សរុបប្រមាណ ៩ រូប ដឹកនាំដោយលោកប្រធាន វ៉ាង ឈុនហួយ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។ គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូហឺហួយ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពី ការអភិវឌ្ឍកំពង់ផែ និងជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ ដំណើរទស្សនៈកិច្ចនេះជាការអញ្ជើញមកសិក្សាបន្ថែមលើកទី២ បន្ទាប់ពីដំណើរទស្សនៈស្វែងយល់បឋមដែលបានធ្វើឡើងកាលពីខែមីនា...

ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់ព័ន្ធករណី​ហឹង្សា​មាន​ស្ថានទម្ងន់ទោស ត្រូវបានកម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ឃាត់ខ្លួន

នៅ​ថ្ងៃទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២៣:៣០នាទី​យប់​ ស្ថិត​នៅ​ភូមិ​គោក​ព្រិច​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ហឹង្សា​មាន​ស្ថានទម្ងន់ទោស (យក​កាំបិត​បុ័ង​តោ .​កា.*ប់​. ជន​រងគ្រោះ)។ វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ កាំបិត​បុ័ង​តោ​ចំនួន​២ដេីម​ និង​សម្ភារៈមួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​ជន​សង្ស័យ​ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​បន្តតាម​ផ្លូវ​ច្បាប់​៕

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រើប្រាស់កម្លាំងប្រមាណ៥ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនទៀតដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ...

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ដែលជាប់លេខ១ជាប់គ្នា ៥ដង ក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង!

ជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថទូទាំង ២៥ រាជធានី-ខេត្ត បានអញ្ជើញចូលរួមប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង តាមការអំពាវនាវរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សម្រាប់ឆ្នាំ២០២៣នេះ ក៏ដូចឆ្នាំមុនៗផងដែរ នាថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ព្រឹត្តិការណ៍ប្រពៃណីដ៏កក្រើកខាងលើនេះ ក៏ត្រូវបានរៀបចំជាថ្មីម្តងទៀត ក្រោមអអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត...

ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះមាន ឃុំទឹកល្អក់១១គ្រួសារ ឃុំសាមគ្គី ៥៨គ្រួសារ សរុបចំនួន ៦៩គ្រួសារ និងបានប្រគេនគ្រឿងទេយ្យទាន រួមទាំងបច្ច័យដល់ព្រះសង្ឃនៅវត្តទួលកែវផងដែរ។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ហើយនេះជាលើកទីពីរដែលឯកឧត្តមបានមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ...

ជនសង្ស័យចំនួន៣៣នាក់ ពាក់ព័ន្ធករណី ប;. ង្ខាំ;ង ម;នុ;. ស្ស ដោយខុសច្បាប់ និងបើកអនឡាញខុសច្បាប់​ ត្រូវបានកម្លាំងចំរុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣ វេលាម៉ោង២០:៣០នាទី​ នៅចំណុចផ្ទះលេខB5B6B7B8B9 ផ្លូវ​បេតុង ភូមិបឹងរាំង​ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ ដោយដោយមានការអនុញ្ញាតពីព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងកាដ្ឋាននគរបាលររាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ការិយាល័យអនុវត្តនីតិវិធី និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន/រំ,.ដោះ.; ជនរងគ្រោះ​ឈ្មោះគៀង​...

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញក្នុងបណ្ដាញព័ត៌មានសង្គម បង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPMមិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀនព្រោះឮថាខ្នងគេធំណាស់!” សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា៖

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ថា “កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិស្ពឺ(ក) ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ ក្នុងនោះក៏មានឈ្មោះ នួន បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅរស់នៅភូមិពែងមាសត្បូង...

ក្រុមការងារ អាវុធហត្ថខណ្ឌសែនសុខ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នាព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ព្រុំ សក្ដ័ា មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌសែនសុខ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៤១០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ត្រី ហៃ​ ប៊ុនថន ជំនួយការ មូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព នៅភូមិស៊ីធរកេីត​ ឃុំស៊ីធរ​ ស្រុកខ្សាច់កណ្ដាល​...

ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអំណោយជូនបុគ្គលិកជាប់កិច្ចសន្យា ផ្នែកលូទឹក បូមលូ និងអាងចម្រោះទឹកកង្វក់

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣​ នៅអគារខេមរានីស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអំណោយជូនបុគ្គលិកជាប់កិច្ចសន្យា ផ្នែកលូទឹក បូមលូ និងអាងចម្រោះទឹកកង្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលពួកគាត់បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង។ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ #សហភាពសហព័ន្ធយុវជនកម្ពុជា​ #លូទឹក​ #សំអាត​ #សំរាម​ #អាងចម្រោះទឹក

ដើម្បីជួយអភិវឌ្ឍន៏មូលដ្ឋានឱ្យកាន់តែមានការរីកចំរើន រដ្ឋបាលក្រុងសំពៅពូន បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល

ខេត្តកណ្តាល៖ សិក្ខាសាលានៅពេលនេះ គឺជាចំនុចជួបគ្នានៃវិមជ្ឈការ និង វិសហមជ្ឈការ ក្នុងគោលបំណង ផ្ដល់ឱកាសផ្សារភ្ជាប់ឱ្យកាន់តែរលូនរវាងដំណើរការកសាងផែនការរបស់សង្កាត់ ក្រុង ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជនទាំងអស់ នៅតាមសហគមន៍ ដើម្បីរួមគ្នាពិភាក្សា និងគាំទ្ររាល់គម្រោងដែលជាតម្រូវការជាក់ស្ដែង សំដៅជួយអភិវឌ្ឍន៏មូលដ្ឋានឱ្យកាន់តែមានការរីកចំរើន។ ហើយឯកឧត្តមអភិបាលរងខេត្តនឹងទទួលយកនូវរាល់សំណើរ និងសំណូមពរនានា ដែលបានលើកឡើងដោយ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីយកមកអនុវត្តក្នុងផែនការឆ្នាំ២០២៤ ឱ្យស្របតាមស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC សហការជាមួយសម្ថកិច្ច ទៅជួយសង្គ្រោះករណីលិចទូកកន្ទុយវែង ដឹកគឿងសំណង់មួយគ្រឿង នៅចំនុចមុខផែរំដួល

ក្រុងកោះរ៉ុង-នៅវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC សហការជាមួយសម្ថកិច្ច ទៅជួយសង្គ្រោះករណីលិចទូកកន្ទុយវែង ដឹកគឿងសំណង់មួយគ្រឿង នៅចំនុចមុខផែរំដួល ប្រហែលជាមួយគីឡូម៉ែត្រ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។តាមការបំភ្លឺរបស់ជនរ..ងគ្រោះ បានឲ្យដឹងថា ទូកកន្ទុយវែងខាងលើ បានចេញពីផែកោះព្រាប...

- A word from our sponsors -

spot_img

Follow us