សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Monthly Archives: November, 2023

Try searching for your interests:

ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

នៅថៃ្ងទី១៧ខែវិច្ចិកាឆាំ្ន២០២៣ វេលាម៉ោង ១០:៣០នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានី ភ្នំពេញ ៕ ជនសង្ស័យ១.ឈោ្មះ គង់ ភារុនហៅរុន ភេទប្រុស អាយុ៣០ឆាំ្ន ជនជាតិខែ្មរ មុខរបរអូសបន្លែ ស្នាក់នៅក្នុងផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ ។*វត្តុតាងចាប់យក (ក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន០៤កញ្ចប់តូច)បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តុះអាសន្ន...

ជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦:៤៥នាទី នៅចំណុចកែងផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់...

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធ Online Zoom

ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល មន្ទីពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធ Online Zoom ជាមួយ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន លេខាធិការដា្ឋន នៃគណៈកម្មាធិការ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)។ កិច្ចប្រជុំនេះធ្វើឡើង...

ករណីបាញ់លើភ្នំគីរីរម្យ នគរបាល០៤នាក់ត្រូវបានសំរេចដកក្របខណ្ឌតែម្តង , សម្ដេចធិបតីបញ្ជាចាត់ការបែបនេះបន្ត ឈប់យោគយល់

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ករណីបាញ់បោះនៅលើភ្នំគីរីរម្យ គឺមាន០៤នាក់ហើយ ដែលសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ហើយគួរឱ្យស្ដាយដែរ ដោយអ្នកទាំង០៤នោះជាមន្រ្តីរាជការ (នគរបាល) ដូចនេះយើងត្រូវលុបក្របខណ្ឌតែម្ដង ដើម្បីកុំឱ្យអ្នកផ្សេងយកគម្រូអាក្រក់នេះតាម ។ សម្តេចធិបតី បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការករណីបែបនេះ ឲ្យដូចជាភ្លៀងរលឹម...

លោក ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីក្នុងពិធីសន្និសិទសហគ្រិនភាពកម្ពុជា២០២៣ ក្រោមប្រធានបទ“ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពធន់ និងប្រកបដោយបរិយាបន្ន”

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីក្នុងពិធីសន្និសិទសហគ្រិនភាពកម្ពុជា២០២៣ ក្រោមប្រធានបទ“ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពធន់ និងប្រកបដោយបរិយាបន្ន”ហើយពិធីនេះបានរៀបចំធ្វើឡើងនៅសណ្ឋាគារឆ្នេរថ្មីក្រុងព្រះសីហនុ។ ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC វ៉ាយអ៊ីអេស៊ី)ដែលបានបង្កើតតាំងពីឆ្នាំ២០០៩មក និងបានខិតខំប្រឹងប្រែងពង្រីកសេវាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីអាចជួយដល់សហគ្រិនក្នុងស្រុកកាន់តែច្រើនឡើង តាមរយៈការបើកសាខានៅតាមបណ្តាខេត្តមួយចំនួន ក្នុងពេលកន្លងមក ហើយជាក់ស្តែង សមាគមសហគ្រិនវ័យក្មេងកម្ពុជា...

ឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ។ ឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ បានថ្លែងការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូខេត្តព្រះសីហនុទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត...

បញ្ជូនខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវ ៣នាក់ ថ្នាំញៀនជាង ១០០គីឡូក្រាមទៅកាន់តុលាការ

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុប ៣នាក់ រឹបអូសបានថ្នាំញៀនជាង ១០០គីឡូក្រាម រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ស្លាប់៤នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នំា២០២៣

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល១២នាក់។ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕

ឯកឧត្តម ឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងតាមបណ្តាខណ្ឌផ្សេងទៀតត្រូវបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌផ្សេងទៀត ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់បង្ការទប់ស្កាត់និងបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាព នៅខណៈដែលគេមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងបានចេញធ្វើសកម្មភាពហាក់បីដូចជាកំរើកឡើងវិញនៅតាមទីសាធារណៈ។ នៅបន្ទាប់ពីក្មេងទំនើងមានភាពស្ងប់ស្ងាត់កន្លងមកដោយសារនៃការអនុវត្តន៍យុទ្ធនាការបង្រ្កាបក្មេងទំនើង។ ឯកឧត្តមស្នងការ ក៏បានលើកឡើងទៀតថា៖ក្មេងទំនើងអាចបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សុវត្ថិភាពសង្គមជាខ្លាំង ដូច្នេះត្រូវចាត់វិធានការនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំនគរបាលខណ្ឌព្រែកព្នៅទៀតថា៖ដោយឡែកពាក់ព័ន្ធនិងការងារបទល្មើសគ្រឿងញៀនកម្លាំងជំនាញត្រូវចេញស្រាវជ្រាវបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋពីព្រោះបទល្មើសគ្រឿងញៀនបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ត្រូវស្មោះត្រង់និងវិជ្ជាជីវៈជំនាញ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ចេញទៅសហការជាមួយសម្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង

ក្រុងព្រះសីហនុ-កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសម្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ដែលស្ថិតនៅក្រោយរោងចក្រយូសុីន ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕

កម្លាំងចំរុះចុះបង្ក្រាបករណីសញ្ចារកម្មចំនួន០៤ទីតាំង ខណ្ឌច្បារអំពៅ

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២០និង០០នាទីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន០៤ទីតាំង៖ ១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ០១នាក់ (ស្រី)។ ២-ហាងម៉ាស្សា...

ការឃាត់ខ្លួនលោកផ្កាយពីរ វ៉ាន់​ កុសលនិងបក្ខពួក គឺពាក់ព័ន្ធបទកំហែងយក លុយចំនួន៣​ម៉ឺន​ដុល្លារ​!

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានលើកឡើងថាៈ ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្ខពួក​៤​នាក់​ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​!ប៉ុន្តែ​ពាក់ព័ន្ធ​ បទៈ ល្មើស​កំហែង​យក​លុយពីជនសង្ស័យគ្រឿងញៀនចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងដោះលែងវិញ។ តាម​ដំណេីររឿង នៅ​ពាក់​កណ្ដាល ខែ​ តុលា​ ឆ្នាំ​២០២៣​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​...

អង្គកឋិនទាន ទៅកាន់វត្តមហាអម្ភវ័ន្ត ហៅវត្តឬស្សីជ្រោយ ស្ថិតក្នុងឃុំឬស្សីជ្រោយ ស្រុកមុខកំពូល

ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោកជំទាវ តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដង្ហែរអង្គកឋិនទាន ទៅកាន់វត្តមហាអម្ភវ័ន្ត ហៅវត្តឬស្សីជ្រោយ ស្ថិតក្នុងឃុំឬស្សីជ្រោយ ស្រុកមុខកំពូល។ សូមជម្រាបថា បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុង...

កិច្ចប្រជុំដោះស្រាយអំពីបញ្ហា និងកង្វល់របស់ប្រជាពលពាក់ព័ន្ធទៅនឹងបញ្ហាទឹកមិនស្អាត ទឹកល្អក់ និងមិនមានទឹកប្រើប្រាស់

ខេត្តកណ្ដាល៖ យោងតាមមតិណែនាំផ្ទាល់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំដោះស្រាយអំពីបញ្ហា និងកង្វល់របស់ប្រជាពលពាក់ព័ន្ធទៅនឹងបញ្ហាទឹកមិនស្អាត ទឹកល្អក់ និងមិនមានទឹកប្រើប្រាស់ ដោយបានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អជ្ញាធរក្រុងតាខ្មៅ អជ្ញាធរស្រុកស្អាង តំណាងអាជីករទឹកស្អាត និងប្រជាពលរដ្ឋដែរស់នៅក្នុងទីក្រុងរណាប បុរីសិរីមង្គលផងដែរ នៅសាលាសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ឯកឧត្តម...

- A word from our sponsors -

spot_img

Follow us