សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Monthly Archives: November, 2023

Try searching for your interests:

ឯកឧត្តម គួច ចំរើន លើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្ម

ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅអធិការដ្ឋានគរបាលក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារស្រាវជ្រាវ និងបង្ក្រាបអំពើលួច និងទទួលផលចោរកម្មកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលក្រុម៣៧...

ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចកាច់ផ្លាកលេខរថយន្ត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចកាច់ផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖១-ឈ្មោះគៀង ចៅសំ ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។២-ឈ្មោះសុខ វណ្ណ...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីតួនាទី ភារកិច្ចនៃគណៈកម្មាធិការ គ.ប.ផ.ក.

នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីតួនាទី ភារកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក...

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួន

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។ ជនសង្ស័យឈ្មោះ កូយ ជីវ័ន ភេទ ប្រុស ជនជាតិខ្មែរ មុខរបរទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធមីទ្ទិញចូលរួមអបអរសាទរ ខួបលើកទី ៧០ ទិវាកំណើត កងយោធពលខេមរភូមិន្ទ!

ថ្ងៃទី ៩ វិច្ឆិកា គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួបទី ៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ផងដែរ។ ព្រមជាមួយឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនេះ និងដោយបានទទួលការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក...

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៣ )

រាជធានីភ្នំពេញ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង «ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៃព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ...

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន

ក្រោយទទួលព័ត៌មានករណីលួចគាស់ផ្ទះ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅនោះភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នៅម៉ោង០០និង៣០នាទី ឈានចូលថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ ប្រព្រឹត្តនៅផ្ទះលេខ៨ ផ្លូវ១១៤...

ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣ លើកទី៥ ជាមួយប្រជាពលរដ្ឋជាង ៤០០នាក់ នៅស្រុកកោះធំ

ខេត្តកណ្តាល៖ ដើម្បីបង្ខិតសេវាសាធារណៈឱ្យនៅគៀកជិតប្រជាពលរដ្ឋ និងប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះ ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំវេទិកា​ផ្សព្វផ្សាយ និងនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៣ អាណត្តិទី៥ នៅ​បរិវេនកីឡដ្ឋានស្រុកកោះធំ ស្ថិតក្នុងឃុំព្រែកថ្មី ក្រោម​អធិបតីភាព​ ឯកឧត្តម នូ សាខន...

សមត្ថកិច្ចចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៥ទីតាំងនៅក្នុងក្រុងព្រះសីហនុឃាត់ខ្លួនមនុស្សជាច្រើននាក់ដកហូតវត្ថុតាងមួយចំនួនធំ.!

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន៥ទីតាំងផ្សេងផ្សេងគ្នាឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់និងបានដកហូតវត្ថុតាងបានមួយចំនួននៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន ០១ករណី ដែលប្រព្រឹត្ដនៅចំនួន៥គោលដៅ ដែលនៅក្នុងសង្កាត់លេខ២ សង្កាត់លេខ៣...

ខេត្តកណ្តាលបានប្រារព្ធ មីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣

ខេត្តកណ្តាល៖ដើម្បីចូលរួមអបអរសាទរ ចំពោះទិវាជាប្រវតិ្តសាស្រ្តដែលកម្លាំងមហាសាមគ្គីជាតិខ្មែរទាំងមូល ដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ពីអាណានិគមនិយមបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ១៩៥៣ ។ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការ សិស្សសនុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ (៩​ វិច្ឆិកា...

មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ ០១នាក់ត្រូវបានឃាត់ខ្លួន ខណៈកម្លាំងអាវុធហត្ថ ០២នាក់រងរបួស!

នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន ០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ជាមុខសញ្ញាចាស់ សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ កម្លាំងល្បាត ក៏បានហៅឱ្យក្រុមទាំងនោះអែបខាងផ្លូវ ដើម្បីត្រួតពិនិត្យនិងសួរនាំ ស្រាប់តែពួកគេទាំង...

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នាព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយ និងសម្ភារចាំបាច់មួយចំនួន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះ ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ...

អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងព្រះសីហនុ អង្គភាពប្រឆាំងអំពើពុករលួយ...

អាជ្ញាធរខេត្តកណ្ដាល អញ្ជើញបើវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅ មណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

ខេត្តកណ្ដាល៖ ដើម្បីឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សិក្សា ទុតិយភូមិ​ប្រព្រឹត្តិ​ទៅ មាន​សណ្តាប់ធ្នាប់​រៀបរ​យ​ល្អ ធានា​នូវ​ភាពយុត្តិធម៌ ប្រកបដោយ​គុណភាព និង​តម្លាភាព នៅព្រឹកថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ លោកជំទាវ ហ៊ុន កុសនី អភិបាល​រងខេត្តកណ្តាល ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកណ្តាល...

- A word from our sponsors -

spot_img

Follow us