សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Monthly Archives: November, 2023

Try searching for your interests:

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ គួររំលឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង...

ចាប់បានហើយ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនជនដៃដល់ ម្នាក់

នៅព្រឹកថ្ងៃទី ៥ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីជនដៃដល់រូបនោះ កាប់សម្លាប់យុវជនម្នាក់ កាលពីយប់ថ្ងៃទី ៣ ខែវិច្ឆិកានៅចំណុចមុខវត្តថ្មកែវ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។ តាមប្រភពពីសមត្ថកិច្ចនគរបាលបានដណ្ដឹងថាជនដៃដល់ក្នុងអំពើកាប់ប្រហារនោះមានឈ្មោះ វ៉ាន់ ដែន អាយុ ១៨ ឆ្នាំមានទីលំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ។ ប្រភពដដែលបានរំឮក ថាកាលពីយប់ថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០២៣ នៅក្នុងវត្តថ្មកែវមានក្រុមសម្ដែងល្ខោនលក់សំបុត្រប៉ុន្តែយប់នោះមិនបានសម្ដែងទេដោយសារក្រុមល្ខោនលក់សំបុត្របានតិចពេក។ នៅយប់នោះ...

អគាររដ្ឋបាល អាវុធហត្ថខណ្ឌព្រែកព្នៅថ្មី បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះត្រួតពិនិត្យនិងត្រៀមសម្ពោធ!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់ មូលដ្ឋានអាវុធហត្ថខណ្ឌ ជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ទាន់សម័យ តាមគំរូឯកភាពគ្នាប្រកបដោយភាពប្រណិត គុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេស និងស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ជាក់ស្តែង នៅព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន...

ពន្ធនាគារខេត្ដកណ្ដាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ២៥នាក់ ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន៥ សម្រាប់ធ្វើជាកម្មវត្ថុក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងនោះរួមមាន ៖ ១/ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍...

រថយន្ដ Ford Ranger បេីកបុកជាមួយរថយន្ដព្រូសពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2AK-7399 បេីកបុកជាមួយរថយន្ដព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BB-4269 បុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវ១៣០ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង៩:៥៥នាទីនាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។

ផ្លូវលំមួយខ្សែឆ្លងកាត់ឃុំចំនួន២ របស់ស្រុកសន្ទុករងការខូចខាតយ៉ាងដំណំធ្វើឲ្យប្រជា ពលរដ្ឋពិបាកក្នុងការធ្វើដំណើរ

កំពង់ធំ ៖ ប្រជាពលរដ្ឋរស់នៅឃុំទីពេាធ៍ និងឃុំស្រើង ស្រុកសន្ទុក ខេត្តកំពង់ធំ បានសូមណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយធ្វើនិងកែលម្អផ្លូវមួយខ្សែ ដែលស្តិតនៅឃុំទីពោធ៍ ឆ្លងកាត់ឃុំស្រើង ស្រុកសន្ទុក ដើម្បីសម្រួលដល់ការលំបាកនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណ:សព្វថ្ងៃពួកគាត់ក្នុងមូលដ្ឋានមានការត្អូញត្អែលពិបាកក្នុងការធ្វើដំណើរ។ តាមការឲ្យដឹងពីប្រជាពលរដ្ឋថា ឲ្យតែដល់រដូវ វស្សាមានភ្លៀងធ្លាក់ផ្លូវនេះដឹងតែខូចខាត  ពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ហើយគ្មានជំនាញពាក់ព័ន្ធណាគេមកធ្វើការជួសជុលម្តងណាទេ ទុកឲ្យខូតបែបនឹងរហូតតែម្តង។ពលរដ្ឋលើកឡើងថា ដូចឃើញជាក់ស្តែង ពេលធ្វើដំណើរឆ្លងកាត់សូម្បីតែដើរនិងវាសឹងតែពិបាកផង ចុះទម្រាំ ជិះម៉ូតូ ឡាន អាត្រាក់ទ័រ គោយន្ត...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ត របស់ ស.ស.យ.ក. ខេត្តបាត់ដំបង

បាត់ដំបង ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង...

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំផ្ញើដល់នគរបាលឱ្យបំពេញភារកិច្ចផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងកុំពាក់ព័ន្ធគ្រឿងញៀន

បាត់ដំបង ៖ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នាពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ...

ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២​ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងស្រុកក​ណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន...

កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៥ លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញការចុះបញ្ជីនាវានេសាទ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបន្តលើកទឹកចិត្តប្រជានេសាទឱ្យមកស្នើសុំចុះបញ្ជីនាវា ឬទូកនេសាទរបស់ខ្លួនឱ្យបានគ្រប់គ្នាឱ្យបានមុនដំណាច់ឆ្នាំនេះ។ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកការងារកសិកម្មរុក្ខាប្រមាញ់...

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ចំនួន៤៧២,០០០ដុល្លារ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខហាងឌឺធឺរ៉េស ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត សរុបចំនួន៤៧២,០០០ដុល្លារ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ១-ឈ្មោះ នួន សារី ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញ...

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់លូរកាត់ទទឹងផ្លូវជាតិលេខ៤ ចំនួន ៣កន្លែង ស្ថិតនៅក្នុងឃុំវាលរេញ

ស្រុកព្រៃនប់-នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់លូរកាត់ទទឹងផ្លូវជាតិលេខ៤ ចំនួន ៣កន្លែង ស្ថិតនៅក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ដើម្បីជួយរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សា។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខិតខំជំរុញការងារសាងសង់លូរ ការស្តារប្រឡាយ និងសាងសង់ផ្លូវបេតុងឱ្យបានលឿនឆាប់ជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ កុំឱ្យមានការកកស្ទះ ម្យ៉ាងទៀតការងារសាងសង់លូរ ប្រឡាយ...

- A word from our sponsors -

spot_img

Follow us