អគ្គិភ័យឆាបឆេះផ្ទះ០១ខ្នងខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួនធំសង្ស័យផ្ទុះសេទូរទឹកកក

(បាត់ដំបង) ផ្ទុះសេទូទឹកកកបង្កជាអគ្គិភ័យឆាបឆេះផ្ទះ០១ខ្នងនៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង...

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន...

Yearly Archives: 2024

Try searching for your interests:

សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ (កម្រិតអនុវិទ្យាល័យ) នៅខេត្តប៉ៃលិន

(ប៉ៃលិន) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថា្នក់ជាតិ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ (កម្រិតអនុវិទ្យាល័យ) នៅខេត្តប៉ៃលិន។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវឧត្តមានុវត្តន៍ និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នឹងរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាបផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ...

អគ្គិភ័យឆាបឆេះផ្ទះ០១ខ្នងខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួនធំសង្ស័យផ្ទុះសេទូរទឹកកក

(បាត់ដំបង) ផ្ទុះសេទូទឹកកកបង្កជាអគ្គិភ័យឆាបឆេះផ្ទះ០១ខ្នងនៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ករណីអគ្គិភ័យខាងលើនេះដែរបណ្ដាលអោយឆេះខូចខាតសម្ភារៈមួយចំនួនរួមមាន ! ,ទូរទឹកកក០១គ្រឿង ,ទូរកញ្ចក់ចំនួន០២ រួមជាមួយអីវ៉ាន់ចាប់ហួយមួយចំនួន គិតជាទឹកប្រាក់អស់ប្រហែល ៥០០០ដុល្លា(ប្រាំពាន់ដុល្លា)ដែលមានម្ចាស់ផ្ទះឈ្មោះ ជួន សាវឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចជំនាញមិនបានចេញរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ពន្លត់នោះទេដោយសារទទួលបានដំណឹងយឺត។

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ រចនាសម្ព័ន្ធគណៈចលនាមហាជន ខេត្តប៉ៃលិន។នៅក្នុងពិធីនេះក៏មានការចូលរួមពី លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត សមាជិក សមាជិកា គណៈចលនាមហាជនទទួលបន្ទុកក្រុង...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ និវត្តន៍មកកាន់កម្ពុជាវិញ

នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើដំណើរនិវត្តន៍ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារ និងចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥(World Knowledge Forum) នៅទីក្រុងអ៊ីនឆន់ និងអញ្ជើញចូលរួមទទួលសញ្ញាបណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»  ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។ នៅអាកាសយានដ្ឋានអន្តរជាតិថេហ្គូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា និងប្រតិភូរួមមាន...

រថយន្តដឹកត្រីមួយគ្រឿងបើក សុខៗ ស្រាប់តែផ្ទុះកង់ ក្រោយក្រឡាប់ផ្ងារ​ជើងរងការខូចខាត​

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក KIA ដឹកត្រីមួយគ្រឿងខណៈបើកតាមដងផ្លូវសុខៗ ស្រាប់តែផ្ទុះកង់ក្រោយ បណ្ដាលឲ្យបួងចង្កូតមិនទាន់ក្រឡាប់ផ្ងារជើង ជះត្រីពេញផ្លូវ បង្កអោយភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០នឹង៣០ នាទីយប់ថ្ងៃទី ១២ខែកញ្ញាឆ្នាំ២០២៤ស្ថិតនៅលើផ្លូវជាតិលេខ៥ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ​រាជធានី​ភ្នំពេញ​៕

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ ៖ រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែក ដោយសារភាគីម្ខាងបានបើកបរក្នុងស្ថានភាពស្រវឹង ដោយភាគី រថយន្តមួយគ្រឿងទៀត បានសងសំណងទៅកាន់ភាគីម្ខាងទៀត ជាង១ពាន់ដុល្លារដើម្បីបញ្ចប់រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតនៅក្បែរក្រសួងមហាផ្ទៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ពិធីសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកាសមាគមន៍ យុវជនកម្ពុជាខេត្តកោះកុង

កោះកុង÷ លោកស្រី ឈី វ៉ា អភិបារង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្ត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញជាធិបតីភាព ក្នុងពិធីសំណេះសំណាល...

រឹបអូសកាំភ្លើងAK ១ដើមនិងគ្រាប់បែកដៃ០២គ្រាប់ក្រោយឃាត់ខ្លួនជនសង្ស័យ០២នាក់

(បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការនាំខ្លួនបុរសជាជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធក្នុងករណីលាក់ទុកអាវុធនិងគ្រាប់បែកដៃដោយខុសច្បាប់។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចអូរអាឡោក ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យចំនួន០២នាក់រួម ,ឈ្មោះ ជន ជឿម ភេទប្រុស អាយុ ៥៩ឆ្នាំ និងឈ្មោះ សោម សុវណ្ណ ភេទប្រុស អាយុ ៤៤ឆ្នាំ អ្នកទាំងពីររស់នៅចំណុចទីតាំងខាងលើ...

រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងគណៈប្រតិភូក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី ។ ពិធីនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នាសាលប្រជុំមន្ទីរផែនការខេត្ត ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី  ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយករង...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញអធិបតី ប្រកាសលោក ជា ណារ៉ុន ចូលកាន់តំណែងអភិបាលស្រុកអូររាំងឪថ្មី ជំនួស លោក ងួន ប៊ុណ្ណាន ត្រូវផ្លាស់ទៅជាអភិបាលក្រុងសួងថ្មី

លោក ជា ណារ៉ុន អតីតអភិបាលក្រុងសួង ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកអូររាំងឪថ្មី រីឯលោក ងួន ប៊ុណ្ណាន ត្រូវផ្លាស់ទៅកាន់មុខតំណែងជាអភិបាលក្រុងសួងជំនួសវិញ ក្រោយកាន់មុខតំណែងអស់រយៈពេល២អាណត្តិជាប់គ្នា ដោយបានដឹកនាំអភិវឌ្ឍន៍ ថែរក្សាសុខសុវត្ថិភាព បានយ៉ាងល្អនាពេលកន្លងទៅ។ ក្នុងពិធីប្រកាសនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ដត្បូងឃ្មុំ និង ឯកឧត្ដម...

បុរសម្នាក់បើករថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹង រេចង្កូតទៅបុករះ ម៉ូតូ អ្នកដំណើរ សំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹង បានបើកបររថយន្តព្រូស ទៅបុករះកង់លក់ពោត និងម៉ូតូ១គ្រឿង រួមទាំងរទេះលក់ម្ចូរ នៅតាមបណ្តោយផ្លូវមាត់ទន្លេ សំណាងគ្មានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយវិថីព្រះស៉ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អគ្គស្នងការរដ្ឋាននគរបាលជាតិ បានវាយតម្លៃ​ខ្ពស់​ចំពោះ​​កិច្ច​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ពេល​កន្លង​មក​

ភ្នំពេញ៖ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ប៉ា​ ម៉ា​រី​លុ​ច​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ព្រុំ​ សន្ធរ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បានកោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​​កិច្ច​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ពេល​កន្លង​មក​ ​យ៉ាង​សកម្ម​ ទទួល​បាន​លទ្ធផល​ល្អ​ របស់កងកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ខណៈ ៩ខែឆ្នាំ២០២៤នេះ...

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៤ អណត្តិទី៤

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត...

យុវជន០២នាក់រត់គេចពីការដេញ់កាប់របស់ក្រុមជនសង្ស័យលោតចូលក្នុងស្រះទឹក

(បាត់ដំបង) យុវជនម្នាក់បានល..ង់ទឹកស្រះស្..លាប់យ៉ាងអាណោចអាធ័មក្នុងចំណោមប័ក្សពួកពីរនាក់ដែលរត់ហក់ចូលទឹកស្រះគេចពីការតាមប្រមាញ់កាប់ប្រហាររបស់ក្រុមជនសង្ស័យ០៣នាក់កាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្រះទឹកមួយកន្លែងក្នុងបុរីត្នោតជួរ ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ នា ចំណាន ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ឃឿត សាវ៉ុង ហៅ ទេព សាវ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ បានជិះម៉ូតូដឹកគ្នាមកមើលគេឡេងបាល់នៅចំណុចទីតាំងខាងលើ...

- A word from our sponsors -

spot_img

Follow us