កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបដើម្បីទទួលបាលការងារសមរម្យ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨ នៅខេត្តកំពង់ឆ្នាំង...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋាន​ក្នុងខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក...

Monthly Archives: February, 2024

Try searching for your interests:

គម្រោងចំនួន២ នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្ត

នាព្រឹកថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប...

គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។

នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គួរជម្រាបជូនដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤០នាទីល្ងាច...

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសាររំលែកទុក្ខ ថ្វាយសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា...

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង...

គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ  ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស...

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី

នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៤​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះអង្គចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ...

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញចំនួន០៥វគ្គ សម្រាប់ឆ្នាំ២០២៤ ដែលមានសិក្ខាកាម៦០០នាក់

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន​ ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញចំនួន០៥វគ្គ សម្រាប់ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកលោក-ស្រីអនុផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងសិក្ខាកាមសរុប៦០០នាក់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក...

«សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៣»

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធី«បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ"ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព" ឆ្នាំ២០២៣» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត...

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី ហិ ..;ង្សា ដោយចេតនា (វា ..;យ ស ..;ម្លា ..;ប់ ជនជាតិទួរគី) នៅខណ្ឌដូនពេញ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណី ហិ ..;ង្សា ដោយចេតនា (វា ..;យ ស ..;ម្លា...

កម្លាំងចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌទួលគោក បានធ្វើការឃាត់រថយន្ត និង PassApp ដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ០២គ្រឿង

នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង​ បានធ្វើការឃាត់រថយន្ត និង PassApp បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្ត និង PassApp ដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់៕

ប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជនតាមផ្ទះ រអ៊ូរទាំ ត្អូញត្អែររឿងក្រុមហ៊ុនឡានប្រមូលសំរាមមានការយឺតយ៉ាវទុកឲ្យស្អុយរលួយចេញដង្កូវចេញពីថង់ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ

(ឧត្តរមានជ័យ)បញ្ហាសំរាមនៅតែជាទុកកង្វល់ប៉ះពាល់ដល់ការរស់ប្រចាំថ្ងៃរបស់អ្នកភូមិជានិច្ចជាក់ស្តែង ប្រជាពលរដ្ឋនៅតាមផ្ទះនីមួយៗ ក្នុងទីប្រជុំជន ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរអ៊ូរទាំត្អូញត្អែរ ចំពោះឡានក្រុមហ៊ុនប្រមូលសំរាមមានការយឺតយ៉ាវទុកឲ្យធំក្លិនស្អុយរលួយដង្កូវចេញពីថង់ ខណ:នៅពេលមានខ្យល់បក់មកម្តង ជះក្លិនសាយភាយលើលំនៅឋានពួកគាត់ធ្វើឲ្យប៉ះពាល់សុខភាពការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរតែម្ដង។ ប្រភព ពីអ៊ំស្រីម្នាក់ឈ្មោះផាត ជាអ្នកដើររើសអេតចាយមានវ័យ៧០ រស់នៅក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យបានរៀបរាប់ឲ្យដឹងនៅថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៤ថា ចំពោះការមកប្រមូលសំរាមរបស់ឡានក្រុមហ៊ុន នេះគឺតែងតែមានការយឺតយ៉ាវ ជារៀងរហូតមក ហើយបើតាមជាក់ស្ដែងនៅខាងមុខផ្ទះដែលគាត់មករើសយកសំបកកំប៉ុងពេលខ្លះ គាត់ឃើញទុកគរចោលយូថ្ងៃរហូតដល់ទៅមួយអាទិត្យ នឹងពេលខ្លះដល់ដប់ថ្ងៃក៏មានដែរហើយក៏ពុំទាន់ឃើញឡានសំរាមគេមកយកផង។ បើតាមប្រភពពីអ្នកភូមិមួយផ្សេងទៀតបានលើកឡើងថា ចំពោះបញ្ហាសំរាមនេះគាត់បានខលទៅទំនាក់ទំនងទៅក្រុមហ៊ុនប្រមូលសំរាមរហូតដែរ ប៉ុន្តែខាងមេការគេបានត្រឹមតែឆ្លើយដោះសាវិញថា ឡានពួកមានតែ២គ្រឿង សូម...

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញជួបទ្វេភាគីជាមួយ​ នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី

នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato' Seri Anwar...

រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធពីធី អបអរសាទរពានរង្វាន់ជ័យលាភីលេខ១ទូទាំងប្រទេសនៃអនុវិទ្យាល័យភ្នំយ៉ាតក្រោមអធិបតីភាពឯកឧត្តមអ៊ឺឈាននិងលោកជំទាវបានស្រីមុំ

(ប៉ៃលិន) មន្ត្រីរាជកាកងកម្លាំងទាំងបីប្រភេទលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងពលរដ្ឋជាច្រើនបាននាំគ្នាឈរជាជូរតាមដងផ្លូវដើម្បីអបអរសាទរក្បួនដង្ហែរពានរង្វាន់ជ័យលាភីលេខ១ទូទាំងប្រទេសកំរិតសាលាអនុវិទ្យាល័យពីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។ដែលការដង្ហែរនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៤រៀបចំឡើងដោយរដ្ឋបាលខេត្តនិងមន្ទីរអប់រំខេត្តប៉ៃលិនក្រោយពីបានទទួលជ័យលាភីនេះកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងវាយតម្លៃពីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។ សូមបញ្ជាក់ថា អនុវិទ្យាល័យភ្នំយ៉ាតនេះស្ថិតនៅ ភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិន កសាងឡើងនៅឆ្នាំ២០០៦មានបុគ្គលិកសិក្សា៤០រូបស្រី១៩រូប មានសិស្សសរុប៣៨៤នាក់សិស្សស្រី១៩៧នាក់មាន៣កំរិតថ្នាក់គីថ្នាក់ទី៧-៨និង៩មាន៥អាគារហើយមានទំហំផ្ទៃដីចំនួន១៥៥៩ម៉ែត្រការ៉េ៕

លោក គេនចាន់ធី ប្រធានរតនាគារខេត្តរតនគិរី ដែលគេស្គាល់ថា ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភ ម្នាក់ ដែលរស់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី ត្រូវបានជនរងគ្រោះចំនួន 2 គ្រួសារ ដាក់ពាក្យបណ្ដឹង ធ្វើការចោទប្រកាន់

ខេត្តរតនគិរីក្រុងបានលុង កាលពីថ្ងៃអាទិត្យទី 26 ខែកុម្ភៈឆ្នាំ 2024 លោកឃាងហួរ និងលោក ឡាចចាន់សុវ៉ាត ដែលមានទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី បានទៅកាន់អធិការនៃអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីដាក់ពាក្យបណ្ដឹង ប្តឹងលោក គេនចាន់ធី ដែលមានតួនាទីជាប្រធានរតនគារខេត្តរតនគិរីនៅក្នុងកម្មវត្ថុនៃពាក្យបណ្ដឹងនោះដែរ តាមដែលអ្នកសារព័ត៌មានយើងបានដឹង  គឺប្ដឹងលោក គេនចាន់ធីពីបទ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ មានន័យថា ធ្វើឱ្យភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិរបស់ខ្លួន កាលពីយប់ថ្ងៃទី...

- A word from our sponsors -

spot_img

Follow us