សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Monthly Archives: February, 2024

Try searching for your interests:

ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី៥ ឆ្នាំ២០២៤

ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្តកណ្ដាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំប្រភពផ្គត់ផ្គង់ទឹកឱ្យបានល្អ នៅតាមបណ្តាគោលដៅដែលផ្តល់លក្ខណៈងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ ដើម្បីបង្ការ ទប់ស្កាត់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើង។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល...

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ សូមបញ្ជាក់៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI...

«ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយពេល៥ឆ្នាំ (២០១៩-២០២៣)និងប្រកាសឲ្យប្រើផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣ (២០២៤-២០២៨) របស់បណ្ឌិតសភានគរបាលកម្ពុជា»

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយ:ពេល៥ឆ្នាំ (២០១៩-២០២៣)និងប្រកាសឲ្យប្រើផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣ (២០២៤-២០២៨) របស់បណ្ឌិតសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅបណ្ឌិតសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

ម្ចាស់ទីតាំង “ធ្វីនផាមរីសត Twin Palms Resort” សម្តែងនូវអាម្មណ៍រំភើបត្រេកអរ និងថ្លែងអំណគុណចំពោះអភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យសម្របសម្រួលក្រោយជួបបញ្ហាបាក់ស្រុត

(ព្រះសីហនុ)៖ ម្ចាស់ទីតាំង “ធ្វីនផាមរីសត” កញ្ញា តាំង វិជ្ជនី នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានសម្តែងនូវអាម្មណ៍ត្រេកអរ និងរំភើបជាខ្លាំងក្រោយទទួលបានចំណាត់ការចុះត្រួតពិនិត្យពីក្រុមការងារទីចាត់ការអន្តរវិស័យខេត្តព្រះសីហនុ ក្រោយពេល កញ្ញា វិជ្ជនី ដាក់ពាក់បណ្តឹងពាក់ព័ន្ធទៅនឹងបន្ទប់រីសតមួយចំនួនបានបាក់ស្រុត ដោយសារការបុកគ្រិះរបស់ការដ្ឋានសំណង់នៅជាប់នឹងដីឡូតិ៍រីសតកាលពីចុងឆ្នាំ២០២៣កន្លងទៅ មានទីតាំងស្ថិតនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ក្នុងបទសម្ភាសន៍កញ្ញា តាំង វិជ្ជនី បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក គួច...

ពិធីបុណ្យមាឃបូជា និងរាប់បាត នៅក្នុងបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ក្នុងឃុំផ្សារដែក ស្រុកពញាឭ

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា និងរាប់បាត នៅក្នុងបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ក្នុងឃុំផ្សារដែក...

សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទ ដង្ហែរធម្មយាត្រាជុំវិញមហាសក្យមុនីចេតីយ ក្នុងឱកាសបុណ្យមាឃបូជា

ខេត្តកណ្ដាល៖ សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តព្រែកប្រាំង នៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យមាឃបូជា​ ព្រះអង្គបានដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្តដើរហែក្បួនធម្មយាត្រា ជុំវិញព្រះមហាសក្យមុនីចេតិយ ដែលតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ...

នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន 2 គ្រឿង Shimakaze និង Suzunami បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្ត អញ្ជើញអម ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលស្វាគមន៍ការអញ្ជើញមកដល់កម្ពុជា នៃភាគីជប៉ុន និងទទួលទានអាហារថ្ងៃត្រង់លើនាវាកងស្វ័យការពារ SUZUNAMI ដែលចូលចតនៅកំពុងផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ។

កម្លាំងសមត្ថកិច្ចចម្រុះបើកយុទ្ធនាការដាក់គោលដៅត្រួតពិនិត្យយានយន្តគ្រប់ប្រភេទរឹតបន្តឹងច្បាប់ចរាចរណ៍ផាកពិន័យ យានយន្តចំនួន ៥៥១គ្រឿងរកឃើញវិជ្ជមានមួយចំនួន.!

(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានឱ្យបណ្តាញព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះថា ក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន៤គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៤គោលដៅ នាយប់ថ្ងៃទី២២ ខែកុម្ភៈនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យ យានយន្តចំនួន ៥៥១គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក...

ម្សិលមិញ​ សំដីធំៗ​ បេីកឡានរត់គេច​ លឿនខ្លាំងណាស់​ តែថ្ងៃនេះ​ បានវាស់កំពស់​ ហេីយស្រេច ចិនបើករថយន្តពាក់ផ្លាកលេខខេមរៈភូមិន្ទ បុកប៉ះគ្នារួចបើករថយន្តបំបុកសមត្ថកិច្ចរត់គេចខ្លួនបាត់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ.!

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តក្នុងការសាកសួរ តែទោះជាយ៉ាងណាមហាជនកំពុងមានការនឿយឆ្ងល់យ៉ាងខ្លាំង??? តើជនជាតិចិនរូបនោះមានឋានៈតួនាទីជាអ្វីបម្រើការងារនៅអង្គភាពស្ថាប័នមួយណា.? បានជាមានសិទ្ធិបើកបររថយន្ត ផ្លាកលេខ ខេមរៈភូមិន្ទ ខណៈប៉ះពារគ្នាហើយមិនព្រមដោះស្រាយបែរជាប្រើពាក្យសម្ដីអាកាប់ករិយាមិនសមរម្យចំពោះមុខសមត្ថកិច្ចនិងមហាជនបែបនេះ រួចបើករថយន្តបំបុកសមត្ថកិច្ចរត់គេចខ្លួនបាត់ទៀត។ ពាក់ព័ន្ធករណីខាងលើនេះក៏មានការស្នើសុំពីមហាជន សុំឱ្យអង្គភាពជំនាញពិនិត្យ និងស្រាវជ្រាវរកម្ចាស់រថយន្ដមកអនុវត្តតាមច្បាប់ផង តើម្ចាស់រថយន្ដជានរណា? ហេតុអ្វីជនជាតិចិនម្នាក់នេះអាចប្រើរថយន្ដមានស្លាកលេខ ខម បាន ? (ព្រះសីហនុ) គួររំលឹកផងដែរថា កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្តបានប៉ះគ្នា នៅតាមបណ្តោយផ្លូវមិត្តភាព ម្តុំភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ...

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំព្រមានថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីជាប់កិច្ចសន្យា ទាំងឡាយណា ដែលមានពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ជាដាច់ខាត..

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានព្រមានថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីជាប់កិច្ចសន្យា ទាំងឡាយណា ដែលមានពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ជាដាច់ខាត..។ លោក គួច ចំរើន ព្រមានដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំ គណ:បញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤...

រថយន្តតារាល្បីក្នុង Facebook&TikTok បើកបុកម៉ូតូពីក្រោយ ប៉ើងរាប់សិបម៉ែត្រ បណ្តាលឲ្យបុរសម្នាក់.ស្លា.ប់.រួចបេីករត់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់បាន

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងពាក់ស្លាកលេខសៀមរាប1V-9127តាមដងផ្លូវសុខៗស្រាប់តែមានរថយន្តស៊េរីទំនើបLamborghini បើកបរលឿនដូចហោះបុកម៉ូតូពីក្រោយប៉ើងរាប់សិបម៉ែត្ររួចព្យាយាមបើករត់ ចេញពីកន្លែងកើតហេតុកាលពីវេលាម៉ោង ០១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤  នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងសង្កាត់ការកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ភ្លាមនោះត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានដេញប្រភិតប្រប្រភីងរហូតមកដល់ចំណុចមុខរោងចក្រមួយកន្លែង តាមបណ្តោយផ្លូវបេតុង ប្រឡាយលូស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យទើបឃាត់បាន ខណ:នោះក៏មានរថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងពាក់ស្លាកលេខកម្ពុជា MR-TOMI បានមកដឹកអ្នកបើកបររថយន្តបង្ករនិងបក្ខពួកពីរនាក់ទៀតបំរុងជម្លៀសចេញ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចជំនាញភ្លាមៗ។ សពជនរងគ្រោះមានឈ្មោះ...

ក្រុមហ៊ុន WUXI Capital Group Co,Ltd របស់ចិន បញ្ជាក់ពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Wuxi Capital Group Co,Ltd ដើម្បីស្វែងយល់ពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។ គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាព សេដ្ឋកិច្ច សក្តានុពលរបស់ខេត្ត និងជាពិសេសតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។ លោក អភិបាលរងខេត្តព្រះសីហនុ...

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិ

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ផ្ទះលេខ០៦D ផ្លូវបេតុង (បុរីចំការដូង) ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១-ឈ្មោះ មាស ចន្ថា ភេទប្រុស...

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បង្រ្កាបចាប់ខ្លួនជនសង្ស័យ០៧នាក់ ប្រព្រឹត្តបទល្មើសអំពើឆក់ និងលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ០៤ករណីផ្សេងគ្នាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យ០៧នាក់ ដែលបានធ្វើសកម្មភាពអំពើឆក់ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន០៤ករណីផ្សេងគ្នានៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង០៧នាក់ជាបន្តបន្ទាប់ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អនុវត្តតាមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង...

- A word from our sponsors -

spot_img

Follow us