សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Monthly Archives: February, 2024

Try searching for your interests:

គម្រោងចំនួន២ ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»

នាព្រឹកថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា សម្រាប់គម្រោងសាងសង់អគារ ចំនួន២ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន...

កិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈជាមួយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងគម្រោងស្ដារទន្លេមេគង្គ និងទន្លេសាក់

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈជាមួយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងអាជីវកម្មដីល្បាយខ្សាច់ និងគម្រោងស្ដារទន្លេមេគង្គ និងទន្លេសាក់ ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង -ស្រុក និងមន្ទីរជំនាពាក់ព័ន្ធផងដែរ។ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖...

ផ្លូវលំដែលមន្ទីរជំនាញចាក់ពង្រាយថ្មហើយទុកជាង១ឆ្នាំ ប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់

(ឧត្តរមានជ័យ) ប្រជាពលរដ្ឋស្នើរឲ្យអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធជួយដាក់លូ ហើយនឹងជួយយកគ្រឿងចក្រ មកឈូសឆាយពង្រៀបថ្មី ដែលបានចាក់នៅលើផ្លូវអស់រយ:ពេលជាងមួយឆ្នាំហើយ ដោយជាក់ស្តែងអ្នកភូមិធ្វើដំណើរឆ្លងកាត់ ពិបាកក្នុងការជៀសគ្នាប្រចាំថ្ងៃតែម្តង។ ទីតាំងផ្លូវដែលមន្ទីរអភិវឌ្ឍន៏ជនបទស្ថាបនាធ្វើហើយរួចយកដុំថ្មគ្រួសក្រហមទៅចាក់នៅលើផ្លូវមានចំនួន៣ខ្សែ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រភពពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ស្រះសុភា រស់នៅភូមិគោកចំបក់ បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ថា ផ្លូវក្នុងភូមិរបស់គាត់នេះដែរធ្វើបានគេស្ថាបនាធ្វើហើយជា៣ឆ្នាំ ដោយឡែកការចាក់គ្រួសក្រហមនឹងដុំថ្មនៅអមសងខាងផ្លូវនេះទើបតែជាង១ឆ្នាំនេះទេ រួចក៏ពុំដែលឃើញមន្ត្រីជំនាញណាយកគ្រឿងចក្រមកឈូសឆាយសំអាតអង្រៀបដំថ្មនេះដែរទុករហូតមកដល់សព្វថ្ងៃធ្វើឲ្យពួកគាត់ពេលជិះម៉ូតឡានឆ្លងកាត់ពិបាកជៀសគ្នាណាស់។ ជុំវិញការលើកឡើងពីបងប្អូនប្រជាពលរដ្ធចំពោះបញ្ហាដុំថ្មនៅអមសងខាងផ្លូវនឹងស្នើរឲ្យមានការដាក់លូរត្រង់ចំណុចខាងលើនេះដែរ លោកច្រិបរ៉ាមី អនុប្រធានមន្ទីរអភិវាឌ្ឍន៏ជនបទខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ថា ផ្លូវនៅលំដែលស្ថាបនារួចហើយនៅភូមិគោកចំបក់គឺពិតជាបានធ្វើដោយក្រុមការងាររបស់មន្ទីរពិតមែន ដោយឡែករឿងដែលបងប្អូនប្រជាពលរដ្ឋស្នើរសុំឲ្យមានការដាក់លូរកាត់ទទឹងផ្លូវបន្ថែម នឹងជួយយកគ្រឿងចក្រមកឈូសឆាយពង្រៀបដុំថ្មនោះពុំមានអីពាក់ព័ន្ធទៅនឹងអាជ្ញាធរវិញ។ ទាក់ទិនទៅនឹងបញ្ហាផ្លូវលំដែលស្ថាបនាធ្វើរួចដោយមន្ទីរអភិវឌ្ឍន៏ជនបទ...

ផ្លូវដាក់លូរបង្ហៀរមួយកន្លែង ត្រូវស្រុតបាក់ដាច់ដោយសារជំនន់ទឹកភ្លៀងអស់រយៈពេលបីឆ្នាំ មកហើយពុំមានអាជ្ញាធរណាមកធ្វើជួសជុល

(ឧត្តរមានជ័យ)គេសង្កេតឃើញថា ផ្លូវលំដាក់លូរបង្ហៀរមួយកន្លែង ស្ថិតនៅត្រង់ចំណុច ភូមិខ្នារឆ្ពោះទៅកាន់ភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ត្រូវបាន ស្រុតបាក់ដាច់យ៉ាងធ្ងន់ធ្ងរអស់ពាក់កណ្ដាលនៃផ្លូវ ដោយសារជំនន់ទឹកភ្លៀងហូរច្រោះកាត់ផ្តាច់កាលពីអំឡុងកន្លងទៅអស់រយៈពេលបីឆ្នាំមកហើយដោយជាក់ស្តែងក៏ពុំទាន់ឃើញមានអាជ្ញាធរមន្ទីរជំនាញណាមកធ្វើការ ស្ថាបនាជួសជុលស្តារធ្វើសារឡើងវិញនោះឡើយ។ បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជាទៅនឹងទីតាំងផ្លូវដាក់លូរបង្ហៀរដែលកំពុងស្រុតបាក់ដាច់ស្ថិតនៅក្នុង ភូមិគោកស្ពានបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ព្រឹកមិញនេះថា ផ្លូវលូរបង្ហៀរដែល ស្រុតបាក់ដាច់ដោយសារជំនន់ទឹកភ្លៀងនេះដែរគឺមានរយៈពេលជិតបីឆ្នាំមកហើយ មូលហេតុដោយសារកត្តាជំនន់ទឹកភ្លៀងហូរជន់លិចលើដងផ្លូវចំណុចនេះហើយទឹកបុកខ្លាំងក៏ច្រោះបាក់ដាច់ធ្វើឲ្យខូតខាតយ៉ាងធ្ងន់ធ្ងររហូតមក។ បើតាមប្រភពដដែលបានអះអាងបន្តថាដោយឡែក រឿងផ្លូវលូរបង្ហៀរដែលកំពុងតែរងការខូតខាតនេះរហូតមកដល់ពេលនេះ៣ឆ្នាំហើយក៏ពុំដែលឃើញមានមន្ត្រីជំនាញអាជ្ញាធរពាក់ព័ន្ធបានចុះមកធ្វើការត្រួតពិនិត្យដើម្បីជួសជុល នោះឡើយទុកឲ្យ ផ្លូវចំណុចនេះ បាក់ កាន់តែធំឡើងបន្តិចម្តងៗ មួយវិញទៀតបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកក៏ជួបការលំបាកខ្លាំងដែរ តែមិនដឹងធ្វើយ៉ាងមិចមានតែទ្រាំសិនចាំមន្ទីរជំនាញគេធ្វើហើយថ្ងៃណា ថ្ងៃនឹងចុះ។ ពាក់ព័ន្ធទៅនឹងផ្លូវដាក់លូរបង្ហៀរដែលកំពុងស្រុតបាក់ដាច់ដោយសារជំនន់ទឹកភ្លៀងស្ថិតនៅត្រង់ចំណុច ពីភូមិខ្នារឆ្ពោះទៅកាន់ភូមិគោកស្ពាននេះ ដែរ...

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤។ តំណែងដ៏ឧត្តុងឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់ ឯកឧត្តម ក្នុងការចូលរួមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា...

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញនឹងបណ្តេញចេញពីក្របខណ្ឌ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញា​ណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ...

សមត្ថកិច្ចចម្រុះចុះត្រូតពិនិត្យជាតិអាល់កុលគ្រឿងញៀន អាវុធជាតិផ្ទុះនិងចរាចរណ៍ ប្រទះអ្នកបើកបរល្មើសជាច្រើនខណគ្រាន់តែអប់រំប៉ុណ្ណុះ

(ប៉ៃលិន) នៅយប់ថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលសហការជាមួយកងរាជអាវុធហត្ងខេត្តនិងតំណាងរដ្ឋបាលខេត្តប៉ៃលិនចុះត្រួតពិនិត្យជាតិអាល់កុល ធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបរឡានធំ ឆែកឆេររកអាវុធជាតិផ្ទុះនិងត្រួតពិនិត្យចរាចរណ៍នៅផ្លូវបំបែកចំការ ការហ្វេស្ថិតនៅតាមបណ្តោយផ្លូវេះាតិលេខ៥៧ក្នុងភូមិអូរច្រាសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន។ លោក គិតធារ៉ា ស្នងការរងទទួលបន្ទុកចរាចរណ៍ បានអោយដឹងថា ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងអនុវត្តភូមិឃុំមានសុវត្ថិភាពទើបលោកសេងសុគន្ធស្នងការនគរបាលខេត្តប៉ៃលិនដាក់បទបញ្ជា និងមានការ ចង្អុលបង្ហាញពីលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនអោយកម្លាំងយើងដាក់ត្រួតពិនិត្យទៅលើអ្នកបើកបរមានជាតិស្រវឹង ធ្វើតេស្តរកសារធាតុញៀនទៅលើអ្នកបើកបររថយន្តធន់ធំ ឆែកឆេររកអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍។លោកស្នងការរងបន្តថាការដាក់ចន្លោះពីម៉ោង៩ដល់ម៉ោង១១យប់កម្លាំងយើងត្រួតពិនិត្យនិងឆែរឆេររកឃើញអ្នកប្រព្រឹត្តល្មើសជាច្រើនករណីតែដោយុំានការណែនាំពីលោកជំទាវអភិបាលខេត្តប៉ៃលិនជំហានដំបូងនេះគ្រាន់តែអប់រំសិនពុំបានផាក់ពិន័យទៅលើអ្នកបើកបរល្មើសទេ បើកអ្នកបើកបរពិនិត្យទៅឃើញលើសពី០.២៥ឡើងទៅអោយគាត់សំរាកសិនពេលស្វាងទើបពិនិត្យម្តងទៀតរួចអោយគាត់រួចអោយគាត់ដំណើរបន្តចំណែកបើរកឃើញសារធាតុញៀននិងថ្នាំញៀនត្រូវបញ្ជូនមកស្នងការដើម្បីអប់រំតាមនិតិវិធីច្បាប់៕ដោយ៖ភ្នំខៀវ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល”

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង "កិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល" សម្រាប់ការប្រើប្រាស់សេវាកំណត់ទីតាំងជាក់លាក់តាមរយៈផ្កាយរណប QZSS ដោយពុំចាំបាច់ប្រើប្រាស់សេវា Internet ដែលបច្ចុប្បន្នត្រូវបានចែកចាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ កអក ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាសហប្រធាន សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានគណៈអធិបតីជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅសណ្ឋាគារសុខាភ្នំពេញ។

លទ្ធផលចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ចំនួន​៣គោលដៅ​ នាយប់​ថ្ងៃទី​១៩ នៅតាមភូមិ​សាស្ត្រក្នុងក្រុង​ ស្រុក​ទាំង៥​ នៃខេត្តព្រះសីហនុ

លទ្ធផលចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ចំនួន​៣គោលដៅ​ នាយប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ​​ ឆ្នាំ២០២៤ នៅតាមភូមិ​សាស្ត្រក្នុងក្រុង​ ស្រុក​ទាំង៥​ នៃខេត្តព្រះសីហនុ ដោយបានធ្វេីការត្រួតពិនិត្យ​រថយន្ត​តូច​-ធំ​ ​ចំនួន​៤១១គ្រឿង​​ ម៉ូតូ​ និងPassapp ចំនួន​៣៨៦គ្រឿង​​​​​ ទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​ ៖១-ធ្វើ​តេស្ដ​ជាតិអាកុល​​ចំនួន​៨នាក់ រកឃេីញ​វិជ្ជ​មាន​២នាក់ (ចិន)​ ។២-ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ ១នាក់​ អវិជ្ជមាន​​៣-ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​លេីរថយន្ត​ចំនួន​ ៤៦គ្រឿង​​​ (​គ្មានអាវុធ​ឆ្លងកាត់​)​ ។៤-ឃាត់រក្សាទុករថយន្ត៤គ្រឿង​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​៣ករណី​...

អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្តដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

ប៉ៃលិន ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាល ខេត្ត ចំនួន០៨មន្ទីរអង្គភាព ក្នុងនោះមាន -មន្ទីរអប់រំ យុវជន និងកីឡា -មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ-មន្ទីរសាធារណការ និងដឹកជញ្ជូន-មន្ទីរបរិស្ថាន-មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ -មន្ទីរកសិកម្ម...

រថយន្ដកាម៉ារីឈប់រង់ចាំភ្លើងស្តុបត្រូវម៉ូតូសណ្តោងរម៉កជិះជ្រុលទៅបុកពីក្រោយ

ភ្នំពេញ៖រថយន្តកាម៉ារីហាយព្រីតពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2AA6507 ឈប់រង់ចាំភ្លើងស្តុបក៍ត្រូវម៉ូតូសណ្តោងរម៉កជិះដោយយុវជនមួយក្រុមជិះក្នុងទិសដៅស្របគ្នាហ្រ្វាំងមិនទាន់ជ្រុលទៅបុកពីក្រោយបណ្ដាលឲ្យរងការខូចខាតមិនបង្ករអោយគ្រោះថ្នាក់ដល់មនុស្សមនុស្សណានោះទេ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនុចស្តុបចេនឡាផ្លូវ២១៧កែងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ក្រោយពេលកើតហេតុតំណាងភាគីទាំងសងខាងសម្របសម្រួលគ្នាខាងម៉ូតូសណ្តោងរម៉កជួយចេញថ្លៃការជួសជុលទៅអោយខាងរថយន្ត៕

សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយ សមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ៧ឃុំ នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅស្នាក់ការគណបក្សប្រជាជនឃុំស្វាយអង្គ នាព្រឹកថ្ងៃថ្ងៃអង្គារ៍ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ...

រសៀលថ្ងៃចន្ទនេះ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន (GSI) នៅទីស្នាក់ការក្នុងក្រុងតូក្យូ

ក្នុងឱកាសនោះ លោកប្រធានទីភ្នាក់ងារទាំងពីរ បានរាយការណ៍ពីដំណើរការក្នុងវិស័យរបស់ខ្លួន ដែលផ្តល់លទ្ធភាពដល់ក្រសួង ក្នុងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីជាជំនួយដល់ការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួងលើការចុះបញ្ជីដីធ្លីបញ្ចប់ និងការរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្នុងក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

- A word from our sponsors -

spot_img

Follow us