សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Monthly Archives: February, 2024

Try searching for your interests:

បុរសវ័យចំណាស់អ្នកចាំចំការឲ្យគេម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួននៅស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីរូបគាត់បានក្លែងឯកសារលួចលក់ដីរបស់ម្ចាស់ចំការ ចំនួន១៥ហិចតា

(មណ្ឌលគិរី)៖ បុរសវ័យចំណាស់អ្នកចាំចំការឲ្យគេម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួននៅស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីរូបគាត់បានក្លែងឯកសារលួចលក់ដីរបស់ម្ចាស់ចំការ ចំនួន១៥ហិចតា នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បុរសខាងលើឈ្មោះ ធូ ខ្លឹង ហៅតាកំលោះចាស់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយមានការអនុញ្ញាតពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបានបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីវិញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។យោងតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តមណ្ឌលគិរី បានឲ្យដឹងថា...

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចគ្មានស្ថានទម្ងន់ (លួចម៉ូតូ)

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ២០ និង ៣០ នាទីយប់ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស អធិការដ្ឋាននគរបាលក្រុងបានលុង បានឃាត់ជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធករណី លួចគ្មានស្ថានទម្ងន់ (លួចម៉ូតូ) ត្រង់ចំណុចបន្ទប់ជួល  ភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង  ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធី...

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់បង្កាកាភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធូបង្កការភ្ញាក់ផ្អើល នៅរសៀល ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ/ ខេត្តព្រះសីហនុ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជាច្រើននាក់ចម្រុះតែម្ដង ជាមួយគ្នានោះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរថយន្តកងរាជអាវុធហត្ថខេត្តរថយន្ត ៩១១ បានបានសហការរួមគ្នាចុះទៅពន្លត់ទាន់ពេលវេលាមិនមិនបណ្ដើរឲ្យចេះរាលដៅដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ។ បើយោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា បានបង្កឲ្យមានជាអណ្ដាតភ្លើងការពីវេលាម៉ោងជាង៤រសៀលខែថ្ងៃខាងលើបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ១ខ្នងដែលធ្វើអំពីថ្មក្រោមឈើលើ ដំបូលសង់អំពីដែកប្រក់ស័ង្កសី បណ្ដាលឲ្យឆេះខ្ទេចខ្ទីអស់ខូចខាតសម្ភារៈទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសទេ។ ជុំវិញករណីអគ្គីភ័យខាងលើនេះបើយោងតាមសមត្ថកិច្ចជំនាញបានឲ្យដឹងបន្ថែមទៀតថា ម្ចាស់ផ្ទះមាន ឈ្មោះ ...

អភិបាលខេត្តរតនគិរី បញ្ជាអោយផ្អាកល្បែងសុីសងតាមទូរទស្សន៍អនឡាញនៅទូទាំងខេត្តរតនគិរីជាបណ្តោះអាសន្ន

កោះកុង ៖ នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៤ លោក ហាក់ ឡេង អភិបាលរង ខេត្តកោះកុង ជាប្រធានក្រុមការងារគ្រប់ គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ (អ.ម.ត) ខេត្តកោះកុង ជួបសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ៦០គ្រួសារ នៅទីស្នាក់ការ...

ក្រុមការងារសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត (អមត) ខេត្តកោះកុង ឆែកជូនគ្រឿងឧប ភោគ បរិភោគ ដល់ចាស់ជរាគ្មានទីពឹងចំនួន ៦០ គ្រួសារ

កោះកុង ៖ នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៤ លោក ហាក់ ឡេង អភិបាលរង ខេត្តកោះកុង ជាប្រធានក្រុមការងារគ្រប់ គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ (អ.ម.ត) ខេត្តកោះកុង ជួបសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ៦០គ្រួសារ...

ពិធីបុណ្យសម្ពោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារី ព្រះចៅអធិការ វត្តប្រាសាទរង្សី នៅស្រុកមុខកំពូល

ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធី សម្ពោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារី ព្រះចៅអធិការ វត្តប្រាសាទរង្សី នៅភូមិកំពង់ប្រាសាទ ឃុំស្វាយរំពារ ស្រុកមុខកំពូល កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ពីធីសម្ពោធសមិទ្ធផលនានា នៅក្នុងប្រាសាទរង្សី ដែលយើងកំពុងប្រារព្ធនាឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងព្រះពុទ្ធសាសនា បានបង្ហាញឲ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ...

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន U Property Management CO., LTD បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត...

សិស្ស-និស្សិងក្រីក្រចំនួន ១៧ នាក់ មកពីបណ្ដាស្រុកក្នុងខេត្តកោះកុង ទទួលអាហា រូបករណ៍ សម្ដេចតេជោ និងកតិ្តព្រឹទ្ធបណ្ឌិត

កោះកុង÷ នៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២៤ លោក ហាក់ ឡេង ប្រធានសមាគមន៍សិស្ស-និស្សិត (អមត) ខេត្ត កោះកុង អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយសិស្ស-និស្សិតអាហា រូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ប្រមាណជាង ៣០ នាក់ នៅទីស្នាក់ការសមាគម (អមត)...

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡានបានដាក់ចេញនូវគន្លឹះសំខាន់ដោយស្នើរទៅដល់អាជ្ញាធរមូលដ្ធានឲ្យចូលរួមទប់ស្កាត់សិស្សានុសិស្សគេចវេសសាលាមិនចូលរៀន

(ឧត្តរមានជ័យ)ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០២២.២០២៣និងលើកទិសដៅឆ្នាំសិក្សា២០២៣.២០២៤ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន មេត្តាជួយទប់ស្កាត់ចំពោះសិស្ស គេចម៉ោងនៅ ក្រៅសាលាមិនព្រមចូលរៀន ជាពិសេស មានពាក់ឯកសណ្ឋានជាប់ ទៅចូលកន្លែង ស្នូកឃ័រ ក្លិប កីឡា តារាងបាល់ តាមរោងកាហ្វេ តាមម៉ាត ជាដើម ហើយមួយវិញទៀត ក៏សូមស្នើរទៅមន្ត្រីនគរបាលជំនាញនៅតាមបណ្តាប៉ុស្តិ៏ អធិការក្រុងស្រុកទាំងអស់មេត្តា ពង្រឹងលើសិស្សមិនទាន់គ្រប់អាយុឲ្យបើកបរម៉ូតូនិងមិនពាក់មួកសុវត្ថិភាព គឺត្រូវតែ អនុវត្តទៅតាមនីតិវិធីច្បាប់កុំឲ្យមានការលើកលែងពីព្រោះថា ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយក្នុងការគ្រោះថ្នាក់ចរាចរណ៍...

សម្តេច ម៉ែន សំអន ស្នើគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយ​ នូវសេចក្តីថ្លែងការណ៍ របស់ គ.ជ.ប និងសេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ​ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បី​សំដៅការពារសិទ្ធនៃអង្គបោះឆ្នោត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកាមនៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ស្រុកចន្ទ្រា និងក្រុងបាវិត នៅស្នាក់ការគណបក្សស្រុកចន្ទ្រា ព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន...

រត់ផាស្អាប់ពុំសូវកាក់កបចង់មានឆាប់ពេកបែកគំនិតនាំមិត្តភ័ក្ត្រជាអ្នកកាប់ជ្រូកលក់ថ្នាំញៀនវិញម្តងតែត្រូវអស់លក្ខជាប់អន្ទាក់កម្លាំងអាវុធហត្ថចាប់ដាក់ខ្នោះបានទាំង២នាក់រួមទាំងដកហូតបានwyយ៉ាម៉ាទឹកកក៤ថង់ធំ

(ឧត្តរមានជ័យ)បញ្ជូនជនសង្ស័យចំនួន២នាក់ទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យអនុវត្តតាមនីតិវិធីច្បាប់ដោយជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកអនុសេនីយ៏ឯក ប៊ុតសាវុទ្ធ នាយការិយាល័យប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស គ្រឿងញៀននៅរសៀលថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២៤នេះ។ កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងក្រោមការចង្អុលបង្ហាញនឹងតាមបទបញ្ជាជាប្រចាំថ្ងៃរបស់លោកឧត្តមសេនីយ៏ត្រី លីដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ហើយជាក់ស្តែងនៅវេលាម៉ោង​១៤និង៣០នាទីថ្ងៃទី១៣ខែកុម្ភះ ឆ្នាំ​២០២៤កន្លងទៅនេះកម្លាំង​ មូលដ្ឋាន​ កងរាជអាវុធហត្ថស្រុកបន្ទាយអំពិលនិងកម្លាំងកងរាវុធហត្ថខេត្តសរុបចំនួន​០៥នាក់​ រថយន្តចំនួន០១គ្រឿង​ អាវុធ​០២​ ដេីមវិទ្យុទាក់ទង០៣គ្រឿង​ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យគ្រឿងញៀនចុះ​ស្រាវជ្រាវសុើបអង្កេតរហូតឈានដល់ការបង្រ្កាប ករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ វិ...

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជានៅឆ្នាំ២០២៤ បានរៀបចំពិធីរំលឹកទិវាស្រោមអនាម័យអន្តរជាតិ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជិត៤០០នាក់ គោលបំណងដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ លើកទឹកចិត្តទូទាំងពិភពលោកឱ្យចាប់ផ្តើម ឬនៅតែបន្ត និងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំ។ បន្ទាប់ពីមតិសំណេះសំណាលរបស់ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តម ទីន សារ៉ាវុធ អភិបាលរងខេត្ត ជាប្រធានគណៈកម្មាធិការអេដស៍ខេត្តបាត់ដំបងរួចមក ឯកឧត្តមបណ្ឌិត ឈឹម...

ឃាត់ខ្លួនជនស-ង្ស័យម្នាក់ក្រោយប្រើកាំ-បិ-តផ្គាក់កា-ប់ទៅលើយុវជនម្នាក់បណ្តាលអោយស្លា-ប់ភ្លាមៗគួរអោយអា-ណោ-ចអា-ធ័ម

បាត់ដំបង៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំបានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើយុវជនម្នាក់បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ៧និង៥០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឃន ចំរើន ហៅ ងិត ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ)រស់នៅក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។...

ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រុសស្រីចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចទៅបុកបង្គោលភ្លេីងថ្ម​

នៅថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ វេលាម៉ោង២០:៣០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតរវាងរថយន្តម៉ាកLexus GS300 ពណ៌​ស​ ពាក់ផ្លាកលេខ 2AF-1927 អ្នកបេីកបរមានគ្នា០៤នាក់​ ស្រី០២នាក់​ បានប៉ះជាមួយ​ រថយន្តម៉ាកToyota Prius ពណ៌​ស​ នៅចំណុចវត្ត​បុទុមវត្តី​ កែងផ្លូវ២៤០​ រួចបេីករថយន្តបើកគេចមកដល់ចំណុច​ស្តុបផ្សារដេីមគរ​ បានប៉ះជាមួយរថយន្ត០១គ្រឿងទៀត ម៉ាក​Mercedes ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ កម្ពុជា KD7.BENZ​...

- A word from our sponsors -

spot_img

Follow us