សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Monthly Archives: February, 2024

Try searching for your interests:

មុខសញ្ញាគាស់បន្ទប់ខុនដូ នៅខណ្ឌទួលគោក ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូ)។ ជនសង្ស័យដែលបង្ក្រាបបានជាមុខសញ្ញាចាស់ និងមិនរៀងចាល ឈ្មោះ...

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង និងអាគុយនៅក្នុងឃ្លាំងដាក់សម្ភារ របស់នាយកដ្ឋានបញ្ជូនអគ្គិសនី

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ត ស្រុកគងពិសីនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង និងអាគុយនៅក្នុងឃ្លាំងដាក់សម្ភារ:របស់នាយកដ្ឋានបញ្ជូនអគ្គិសនី មានទីតាំងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែកុម្ភ:...

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី!

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមគ្រួសារ លោក លី ហុង និង លោកស្រី បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៤គ្រឿង បន្ថែមទៀត មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌផងដែរ។ ក្នុងឱកាសនោះ ក្រុមការងារតំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារ...

កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យមាឃបូជា

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យមាឃបូជា ដោយបានការអញ្ជើញចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលស្រុកពញាឮផងដែរ ។ ជំរាបជូនផងដែរថា៖ បុណ្យមាឃបូជាគឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន ពិធីនេះ ប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យ ទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី...

កិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ស្តីពីចុះត្រួតពិនិត្យទៅលើការងារគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ស្តីពីចុះត្រួតពិនិត្យទៅលើការងារគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ បានមានប្រសាសន៍ថា ការចុះធ្វើអធិការកិច្ចនាពេលនេះ គឺដើម្បីស្វែងរកអោយឃើញនូចំនុចខ្វះខាតមួយចំនួន...

មន្ត្រីជំនាញចុះអនុវត្តបញ្ឈប់ការចិញ្ចឹមត្រី និងរុះរើត្រើងចេញពីទឹកស្ទឹងសង្កែ

(បាត់ដំបង) នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមសេចក្តីនែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង និងក្រុមការងារខណ្ឌរដ្ឋបាលជលផលបាត់ដំបង ដោយមានកិច្ចសហការដឹកនាំដោយលោក នាង ច័ន្ទថារ៉ា អភិបាលនៃគណៈអភិបាលស្រុកសង្កែ បានចុះយុទ្ធនាការត្រួតពិនិត្យបញ្ឈប់ការចិញ្ចឹមត្រីនិងរុះរើត្រើងចេញពីទឹកស្ទឹង នៅខ្សែទឹកខាងលើតាមដងស្ទឹងសង្កែ នៅភូមិសាស្ត្រឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ លោក នាង ច័ន្ទថារ៉ា...

ពិធីប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកកណ្ដាលស្ទឹង ទាំងមូល សូមបន្តយកចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដោយត្រូវប្រកាន់យកនូវគោលការណ៍ បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី១៣...

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រសួងអធិការកិច្ច»

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសណ្ឋាគាររ៉េស៊ីដង់សុខា រាជធានីភ្នំពេញ។ “បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ...

ជនសង្ស័យ២នាក់ សមត្ថកិច្ចឃាត់ខ្លួន ក្រោយពីឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច តែរត់មិនរួច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចតែរត់មិនរួច។ ហេតុការណ៍នេះបានកេីតឡេីង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិព្រៃ ព្រីងខាងជើង សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យទី១/ ឈ្មោះ ចេង សុខជាវុទ្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ...

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦

(ប៉ៃលិន)៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត...

សូមររបរអរសាទរ ! ខេត្តកណ្តាលធ្វើបាន !ដោយផ្អែកលើលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ ដោយក្រុមការងារផ្ទៀងផ្ទាត់(ODF+)ថ្នាក់ខេត្ត រដ្ឋបាលក្រុងស្រុក ទាំង១៣ នៃខេត្តកណ្តាល សម្រេចបានជាក្រុងស្រុក(ODF+)ទាំងស្រុងហើយ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពី លទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ក្រុង-ស្រុក នៃខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ក្នុងកិច្ចប្រជុំនេះមានគោលបំណង បង្ហាញលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ (ODF+) ក្រុង/ស្រុក ដើម្បីជាការផ្សព្វផ្សាយព័ត៌មានដល់រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការដៃគូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត...

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ចការងារកងរាជអាវុធហត្ថ ខែមករា និងលើកទិសដៅការងារ​ ខែកុម្ភៈ ឆ្នាំ២០២៤​ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ!

ដោយអនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ចការងារកងរាជអាវុធហត្ថ ខែមករា និងលើកទិសដៅការងារ​ ខែកុម្ភៈ ឆ្នាំ២០២៤​...

ឡានស៊េរីទំនើប១គ្រឿងបើកលឿនដូចហោះ បុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ដួលបែកក្បាលរបួសធ្ងន់សន្លប់ស្ដូកស្ដឹង

(ឧត្តរមានជ័យ)ម៉ូតូមួយគ្រឿងត្រូវបានឡានសេរីទំនើប១គ្រឿងម៉ាកតូយ៉ូតាធុនដ្រាពណ៌សមួយគ្រឿងបើកបរបោះពួយយ៉ាងលឿនស្លេវទិសដៅពីលិចទៅកើត ហើយបានបុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ដួលបោកក្បាល របួសយ៉ាងធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង តែម្តងដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងស្ថិតនៅ ផ្លូវបែកជាបួន ត្រង់ចំណុច ភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១១ ខែកុម្ភ:ឆ្នាំ២០២៤នេះ។ ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញ ឡានស៊េរីទំនើបមួយគ្រឿង បើកបរបោះពួយ ពីលិចទៅកើតលុះមកដល់ចំណុចខាងលើក៏បានបុកម៉ូតូមួយគ្រឿងលាន់ស្នូតតែប្រាវបើកបរដោយបុរសម្នាក់ បណ្តាលឲ្យម៉ូតូបុើងអូសជាច្រើនម៉ែត្រ ហើយភ្លាមៗនោះបងប្អូនអ្នកភូមិបាននាំគ្នាចេញមកមើលព្រោងព្រាតនឹងបានហៅឡានពេទ្យមកជួយអន្តរាគមន៏ដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ រថយន្តបង្កហេតុម៉ាក តូយ៉ូតាធុនដ្រាពណ៌សពាក់ស្លាកលេខភ្នំពេញ.2X.6706 ដោយឡែកម៉ូតូជនរងគ្រោះម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ.ឧត្តរមានជ័យ.1E4956 ។ ក្រោយកើតហេតុរួចមកក៏ឃើញមានវត្តមានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ស្រុកអន្លង់វែងបានទៅដល់ទីតាំងកើតហេតុនិងធ្វើការពិនិត្យវាស់វែង យកវត្ថុតាងទាំងពីរយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធីដោយឡែកជនរងគ្រោះភ្លាមៗនោះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងផងដែរ។ គួររំលឹកថា ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៏ស្ថិតនៅត្រង់ចំណុចខាងលើរវាងឡានសេរីទំនើបបុកជាមួយម៉ូតូនេះក្រុមការងារពត៌មានពុំអាចសុំការបញ្ជាក់ពីសមត្ថកិច្ចជំនាញចរាចរណ៏បានទេ ពីមូលហេតុខាងម៉ូតូខុសរឺក៏ឡានខុស...

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរង របួ ..;ស ស្រាល ចំនួន០២នាក់ និងស្លា ..;ប់ ក្មេងស្រីចំនួន០១នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

- A word from our sponsors -

spot_img

Follow us