សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី...

ឯកឧត្តម ម៉ាង ស៊ីណេត ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅឃុំចំនួនពីរ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុនៅព្រឹកថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល...

ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿង ពីស្ត្រីពោះធំម្នាក់

(បាត់ដំបង) កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿងពីស្ត្រីពោះធំម្នាក់។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ០៨និង២០នាទី ថ្ងៃទី១៧...

Monthly Archives: March, 2024

Try searching for your interests:

លោកជំទាវបានស្រីមុំ នាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជាចែកជូនពលរដ្ឋទីទាល់ក្រចាស់ជរាស្រ្តីមេម៉ាយ ជនមានពិការភាពនិងជនរងគ្រោះដោយសារគ្រោះធម្មជាតិចំនួន៥៤០គ្រួសារនៅស្រុកសាលាក្រៅ

(ប៉ៃលិន)នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤លោកជំទាវ បាន ស្រីមុំ អភិបាល និងគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន ៥៤០ គ្រួសារ ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចែកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា...

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមពិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន...

លោក ចេង ឌីណា អភិបាល​ នៃគណ:អភិបាលស្រុកខ្សាច់កណ្តាល​ ចុះសំណេះសំណាលសួរសុខទុក្ខ​ជាមួយប្រជាកសិករដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងកង្វះទឹកធ្វើស្រែប្រាំង និងចុះពិនិត្យមេីលទីតាំងបូមទឹក​

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លោក ចេង ឌីណា អភិបាល​ នៃគណ:អភិបាលស្រុកខ្សាច់កណ្តាល​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយលោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសុិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប្រាក់ ឡាក់...

លោកជំទាវ បញ្ជាក់ថា” អាគារការិយាល័យថ្មីរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីសទាំង ០២ បានសាងសង់ឡើង ដោយបំពាក់ជាមួយនឹងសម្ភារៈការិយាល័យទំនើប កន្លែងបំពេញការងារធំទូលាយ និងមានស្ទូតឌីយ៉ូផលិតកម្មវិធីវិទ្យុ-ទូរទស្សន៍ និងការផ្សាយផ្ទាល់

លោកជំទាវ បញ្ជាក់ថា” អាគារការិយាល័យថ្មីរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីសទាំង ០២ បានសាងសង់ឡើង ដោយបំពាក់ជាមួយនឹងសម្ភារៈការិយាល័យទំនើប កន្លែងបំពេញការងារធំទូលាយ និងមានស្ទូតឌីយ៉ូផលិតកម្មវិធីវិទ្យុ-ទូរទស្សន៍ និងការផ្សាយផ្ទាល់ ដែលរៀបចំឡើង តាមស្តង់ដារបច្ចេកវិទ្យា Full-HD និងអាចផលិតជារូបភាព 4K ដែលផ្តល់នូវសក្តានុពលខ្ពស់ ក្នុងការលើកកម្ពស់ អាជីវកម្មនៅកម្ពុជា ឲ្យទាន់និន្នាការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។ និយាយជារួម យើង AMS...

សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលប្រគេនដល់ ដួងវិញ្ញាណក្ខន្ធ ឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ុយ សុផាន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលប្រគេនដល់ ដួងវិញ្ញាណក្ខន្ធ ឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ុយ សុផាន ដែលរៀបចំឡើងនៅ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧...

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃបានមួយថ្ងៃ

បាត់ដំបង ! កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ )០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យ ០១នាក់។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០២៤ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុត ប៊ុនធឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិវត្តលៀប...

បិទការប្រកួតកីឡា សិស្ស បឋម មធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា.២០២៣.២០២៤

(ខេត្តឧត្តរមានជ័យ) កាលពីរសៀលថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យបានរៀបចំកម្មវិធីបិទការប្រកួតកីឡា សិស្សបឋមមធ្យមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣.២០២៤ ដែលពិធីនេះដែរប្រព្រឹត្តធ្វើឡើងនៅទីលានបាល់ទាត់វិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោង ក្រុងសំរោងឧត្តរមានជ័យ ហើយក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ ថែមទៀត ។ លោក ប៉ិចរតនា ប្រធានមន្ទីរយុវជននិងកីឡាខេត្តបានឡើងតាមរបាយការណ៍ និងលើកឡើងថា ថ្ងៃនេះគឺជាទិវាមួយដ៏អឡោរឹកបើកការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣.២០២៤ ផ្នែកបាល់ទាត់បុរសនារី បាល់ទះបុរសនារី ប៉េតង់បុរសនារី និងអត្តពលកម្មបុរសនារី...

ខូចខាតផ្ទះ១១ខ្នង និងងាប់សត្វគោ០២ក្បាលខណ:ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង

(បាត់ដំបង) ភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះបាញ់ បណ្តាលប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១១ខ្នង ស្លាកគណបក្សចំនួន០៨ និងងាប់សត្វគោ០២ក្បាល។កាលពីវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងឃុំចំនួន០៤រួមមាន!,ឃុំព្រៃតូច ,ឃុំគារ ,ឃុំកកោះ ,និងឃុំព្រៃស្វាយ ក្នុងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានអោយដឹងថា ឃុំដែលរងគ្រោះក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះខាងលើក្នុងនោះមាន! ,ឃុំព្រៃតូចរបើកដំបូលចំនួន៥ខ្នងនិងរលំផ្លាកគណបក្សប្រជាជន០៥ផ្លាក -ឃុំគាររបើកដំបូលចំនួន០៥ខ្នងនិងងាប់សត្វគោ០២ក្បាល និងរលំផ្លាកគណបក្សប្រជាជន០១ផ្លាក,ឃុំកកោះរលំឃ្លាំងដាក់អីវ៉ាន់០១ខ្នង ទំហំ៣៥ម៉ែត្រ×៧០ម៉ែត្រ ,ឃុំព្រៃស្វាយ រលំផ្លាកគណបក្សប្រជាជនកម្ពុជា០២ផ្លាក ...

រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំតុបតែងកែលម្អសោភ័ណភាពក្រុងតាខ្មៅឱ្យទទួលបានការចាប់អារម្មណ៍ និងទាក់ទាញប្រជាពលរដ្ឋ មកអញ្ជើញលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក...

ករណីបាញ់រៈជិត ១០គ្រាប់ចូលផ្ទះពលរដ្ឋកន្លែងលក់ទូរស័ព្ទ សមត្ថកិច្ច កំពុងស្រាវជ្រាវ

(បាត់ដំបង)ខ្មាន់កាំភ្លើងបាញ់រៈជិត ១០គ្រាប់ក្នុងក្រុងបាត់ដំបង កាលពីយប់មិញតម្រង់ចូលផ្ទះ របស់ប្រជាពលរដ្ឋសមត្ថកិច្ចកំពុង ពន្លឿនចុះស្រាវជ្រាវ។ ប្រភពបឋមពលរដ្ឋនៅក្បែរទីតាំង កើតហេតុបានបញ្ជាក់ឲ្យដឹងថា÷ ករណីបាញ់បោះខាងលើបានបង្ក ការភ្ញាក់ផ្អើលនៅវេលាជិតថ្ងៃត្រង់ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ថ្ងៃទី ២៨ ខែម ២០២៤ ត្រង់ក្នុងភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ខ្មាំង ជាជាងជួសជុល ជាជាងជួសជុល លក់ទូរស័ព្ទ...

យោធាម្នាក់រងរបួសធ្ងន់ខណជិះម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់ដួលធ្លាក់ផ្លូវជាច្រើនត្រឡប់

(ប៉ៃលិន)យោធាម្នាក់ជិះម៉ូតូក្នុងល្បឿនលៀនលុះដល់ផ្លូវកោងរ៉េចង្កូតដួលជាច្រើនត្រឡប់ធ្លាក់ផ្លូវរងរបួសធ្ងន់ត្រូវបានពលរដ្ឋប្រទះឃើញហៅរថយន្តសង្គ្រោះដឹងទៅមន្ទីរពេទ្យដើម្បីសង្គ្រោះនៅវេលាម៉ោង០៦:៣០នាទីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤។ សមត្ថកិច្ចបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺ (ជិៈម៉ូតូដួលដោយខ្លួនឯង) បណ្តាលអោយរងរបួសមនុស្សចំនួន ០១នាក់ធ្ងន់ ទិសដៅពីត្បូងទៅជើង នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិ ភ្នំស្ពង់ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។មនុស្សរងរបួសធ្ងន់ ០១នាក់ និងខូចម៉ូតូ ០១ គ្រឿងធ្ងន់។ ជនរងគ្រោះឈ្មោះ អុី រតនា...

ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ២០២២-២០២៣ ខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ២០២២-២០២៣ ខេត្តព្រះសីហនុ។ តាមរបាយការណ៍របស់ក្រុមការងារបានឱ្យដឹងថា ដើម្បីលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំលើកកម្ពស់ការផ្ដល់សេវាសង្គមប្រកប ដោយគុណភាព សមធម៌ និងបរិយាបន្ន សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន...

ពិធីសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា យោងលិខិតលេ៧៩៦៥ អយក.រពកឡ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣...

មន្រ្តីសូរិយោដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បើករថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹង ឡើងសួនច្បារបុកផ្ទាំងប៉ាន់ណូ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ គេស្គាល់ថាជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បើករថយន្ដ ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C-1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបត់ឡើងលើសួនច្បារ សាធារណៈ មុខទីស្នាក់ការខេត្ត...

- A word from our sponsors -

spot_img

Follow us