សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Monthly Archives: March, 2024

Try searching for your interests:

រដ្ឋបាលខេត្តប៉ៃលិនជម្រុញដល់មន្ត្រីជំនាញនៃក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រព័ន្ធពន្លឿនបន្ថែមទៀតដើម្បីសម្រួលជូនពលរដ្ឋ

ខេត្តប៉ៃលិន៖ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិភ្នំស្ពង់ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរៀបចំឡើងដោយ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្តប៉ៃលិន។ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តបានជម្រុញដល់មន្ត្រីជំនាញនៃក្រុមការងារវាស់វែងដីធ្លីជាលក្ខណ:ប្រព័ន្ធពន្លឿនការងារនេះដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយទំនាស់ដីធ្លី។ជាការអនុវត្តតាមកម្មវិធីនយោបាយ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូល​រួម​ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ​សម្រាប់អាស៊ី។ ក្រសួងការបរទេសកម្ពុជា...

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានទទួលជួបគណៈប្រតិភូ មកពីប្រទេសទីម័រ ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាព ទឹកស្អាត និងអនាម័យ និងយុទ្ធសាស្ត្រសម្រេចបានស្ថានភាព ODF និងODF+(Plus) នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសម្តែងនូវការគោរព និងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន លោក លោកស្រី គណៈប្រតិភូអង្គការ Water Aid ដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី ទីម័រ និងកម្ពុជា ដែលបាន ធ្វើទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីស្ថានភាព ទឹកស្អាត និងអនាម័យ និងយុទ្ធសាស្ត្រសម្រេចបានស្ថានភាព...

អភិបាលខេត្តព្រះសីហនុប្រកាសបើកពិធីពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មរយៈពេល៥ថ្ងៃ ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» នៅទីលានតេជោ ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» នៅទីលានតេជោ ក្រុងព្រះសីហនុ។ ពិធីបើកធ្វើឡើងនារល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ប្រកបដោយភាពសប្បាយរីករាយបន្ទាប់ពីមានការសម្តែងរបាំប្រពៃណីខ្មែរ ការប្រគុំតន្ត្រីចម្រៀងដែលមានអត្ថន័យពីវិស័យទេសចរណ៍ខេត្ត និងមានការអញ្ជើញចូលរួមដោយលោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ ក្រុមអ្នកវិនិយោគជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច...

ខឹងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង វាយសម្លាប់ ញាត់ចូលវ៉ាលី

ភ្នំពេញ ៖ ដឹងមូលហេតុហើយ ដោយសារតែ ជនសង្ស័យ ខឹងជាមួយនិងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង ទើបកើតជាកំហឹង វាយសម្លាប់ជនរងគ្រោះ ញាត់ចូលក្នុងវ៉ាលី ហើយចោលនៅផ្លូវជាតិលេខ៤៨ ម្តុំអន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ...

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលេចនូវគុណធម៌ចំពោះអតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ក្នុងឱកាសជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ!

នាល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេពេញ បានរៀបចំពិធីជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក និងជាការបង្កលក្ខណៈឲ្យកងកម្លាំង បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមុន ដើម្បីទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យចូលឆ្នាំជាក់ស្តែងមកដល់ ដែលនៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសយ៉ាងច្រើនកុះករ ពីសំណាក់ ឯកឧត្តម លោកជំទាវ...

រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការសាលាខេត្តជាលទ្ធផលអវិជ្ជមាន

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ទៅលើថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងសាលាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត...

ស្ពានលើសំណង់បង្ហៀរអាងទឹកទំនប់ថ្មី ត្រូវបានសាងសង់ រួចរាល់បានលទ្ធផលសម្រេច សាមសិបភាគរយហើយនៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ) ស្ពានលើសំណងបង្ហៀរអាងទឹកទំនប់ថ្មីនៅស្រុកអន្លង់វែង ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានសាងសង់លទ្ធផលបានសម្រេច សាមសិបភាគរយហើយ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកញឺនគួនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះ ទីតាំង ស្ពានលើសំណង់បង្ហៀរអាងទំនប់ថ្មីនេះដែរ គឺស្ថិតនៅត្រង់ចំណុច ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ បើតាមប្រភពពី លោកញឺនគួនប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការស្ថាបនាស្ពាន លើសំណង់អាងទឹកទំនប់ថ្មីនេះដែរ គឺជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ហើយស្ពាននេះ មានប្រវែង បណ្ដោយ125m ទទឹង7m ស្ពានលើសំណង់បង្ហៀរអាងទឹកទំបន់ថ្មី ហើយលទ្ធផលសម្រេចបាន៣០ភាគរយហើយគិតត្រឹមថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤នេះ។ គួររំឭកថា...

ឡានឆ្លាមបុកជាមួយម៉ូតូធំនៅលើស្ពានចំផ្លូវកោងធ្វើឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

(ឧត្តរមានជ័យ)បុរសម្នាក់បានស្លាប់ភ្លាមៗខណ:នៅពេលជិះម៉ូតូធំបញ្ច្រាសគ្នាពីត្បូងទៅជើងហើយដល់ចំណុចលើស្ពាន ផ្លូវឡើងទៅច្រកអូរស្មាច់ក៏បានបុកជាមួយឡានឆ្លាមចំយ៉ាងពេញទំហឹងហើយបោកផ្ទុបទៅនឹងដៃស្ពានថ្ម ដោយឡែកម៉ូតូវិញខ្ទេចខ្ទីដាច់កង់ក្រោយដូចលេខ៨ ដែលហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះបានកើតឡើង កាលពីចុងសប្តាហ៏កន្លងទៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ ០៩និង៣៥នាទី​ស្ថិតនៅត្រង់ចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សាក្សីនៅកន្លែងកើតហេតុបានអះអាងថា មុនដំបូងឡើយគាត់បានឃើញម៉ូតូធំ១គ្រឿងជិះពីត្បូងទៅជើងយ៉ាងលឿនស្លេវ លុះក្រោយមកគាត់ក៏បានឃើញឡានកាម៉ារីឆ្លាមបើកចុះពីលើភ្នំដងរ៉ែកលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងស្រាប់តែដល់លើស្ពាន គាត់បានលឺសម្លេងលាន់ស្នូតែប្រាវ បន្ទាប់មកក៏បានទៅមើលឃើញអ្នកជិះម៉ូតូបោកផ្ទប់ទៅនឹងបង្កាន់ដៃស្ពានផ្លោងទៅខាងស្តាំដៃ ហើយឡានឆ្លាមវិញ ឃើញមនុស្ស៣ទៅ៤នាក់ភ័យឆ្លេរឆ្លារ ស្លន់ស្លោរ ចុះពីលើឡានពេញផ្លូវ ខណ:នោះគាត់ក៏ហៅអ្នកភូមិមកជួយមើលនឹងរាយការណ៏ទៅប្រាប់លោកមេភូមិផងដែរ។ សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កេីតឡើងរវាង​ រថយន្តធុនស្រាល​ និងម៉ូតូធំ...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៥នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូប)

(បាត់ដំបង) ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (...

ពិធីក្រុងពាលីក្នុងព្រឹត្តិការណ៍ « ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» នៅទីលានតេជោ ក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញប្រារព្ធពិធីក្រុងពាលីក្នុងព្រឹត្តិការណ៍ « ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» នៅទីលានតេជោ ក្រុងព្រះសីហនុ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានគោលបំណង ៖១.បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ២.ជម្រុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ៣.ជម្រុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ៤.ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនេះមានរយៈពេល ៥ថ្ងៃ...

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ បានលើកឡើងថា ការគ្រប់គ្រងសំរាមនិងទឹកលូជារឿងសំខាន់សម្រាប់ទូទាំងប្រទេស។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ គឺត្រូវពន្លឿនក្នុងការគ្រប់គ្រងអនុវត្តបើមិនដូច្នោះទេធ្វើឲ្យបាត់បង់ឱកាសក្នុងការកសាងនិងពូនជ្រុំខេត្តព្រះសីហនុ ទៅជាខេត្តទេសចរណ៍ដ៏មានសក្តានុពលមួយ។ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ មានប្រសាសន៍ដូចនេះនៅក្នុងឱកាសដែលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ ដែលមានសមត្ថភាពបន្សុទ្ធពីទឹកកខ្វក់ទៅជាទឹកស្អាតបាន ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មុននឹងបង្ហូរបញ្ចេញទៅសមុទ្រនាថ្ងៃទី២២ខែមីនាឆ្នាំ ២០២៤ស្ថិតក្នុងឆ្នេរអូឈើទាល២សង្កាត់លេខ ៤ក្រុងព្រះសីហនុ។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានមានប្រសាសន៍បន្ថែមថាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ...

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការបង្ក្រាបនិងឃាត់ម៉ូតូបំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន០៦គ្រឿង

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការបង្ក្រាបអ្នកប្រើប្រាស់ម៉ូតូបំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់អ្នកធ្វេីដំណេីរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទួលគោក ចំនួន០៦គ្រឿង។ បច្ចុប្បន្នម៉ូតូខាងលើ ត្រូវសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តតាមនីតិវិធី៕

ពិធីបើក«ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទសហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបើក«ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ"សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍"»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២...

- A word from our sponsors -

spot_img

Follow us