សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី...

ឯកឧត្តម ម៉ាង ស៊ីណេត ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅឃុំចំនួនពីរ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុនៅព្រឹកថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល...

Monthly Archives: April, 2024

Try searching for your interests:

ចាស់ជរាគ្មានទីពឹង ចំនួន៥៥នាក់ ទទួលប្រាក់ឧបត្ថម្ភពីមូលមូលនិធិចាស់ជរាគ្មានទីពឹងរបស់លោកជំទាវ បាន ស្រីមុំ

(ខេត្តប៉ៃលិន) នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហុក សុផល តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមេសា  ឆ្នាំ២០២៤ ជូនដល់លោកយាយ លោកតា ចំនួន ៥៥ នាក់ ដោយក្នុងម្នាក់ៗសម្ភារ:មួយចំនួន និងថវិកា ១០០.០០០រៀល(មួយសែនរៀលគត់)។ សំរាប់...

អគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ

នៅវេលាម៉ោង​១៧:៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ដាក់សម្ភារៈ ទំហំ ០៤ម៉ែត្រ X០៨ម៉ែត្រចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនកាត់កញ្ចក់ចំនួន ០១គ្រឿង, ម៉ាស៊ីនស្វានបុកបេតុងចំនួន ០១គ្រឿង និងសម្ភារៈសំណង់អស់មួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ នៅម៉ោង១៨:០០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល...

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះឆែកឆេនិងបង្ក្រាបខារ៉ាអូខេពីទីតាំង សង្ស័យបង្កប់គ្រឿងញៀន ឃាត់ខ្លួនមនុស្សប្រុសស្រីជិត ២០០ នាក់

ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត ពីទីតាំង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ ​កាលពី​វេលា​ម៉ោង១ អាធ្រាត្រ ឈានចូល​ព្រឹក​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ការ​ចុះប្រតិបត្តិការបង្ក្រាប​​ទីតាំងខាងលើនេះ គេសង្កេត​ឃើញវត្តមានផ្ទាល់ពីលោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងបានដឹកនាំកម្លាំងស្នងការដ្ឋាននគរ​បាល​ខេត្ត និង កម្លាំងនគរបាល ក្រុងប៉ោយប៉ែត...

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី...

សាច់មាន់ខូចគុណភាពជាង៣តោនត្រូវបានសមត្ថកិច្ចចម្រុះយកទៅដុតចោល

បន្ទាយមានជ័យ៖ សាច់មាន់ខូចគុណភាពជាង៣តោនត្រូវបានសមត្តកិច្ចចម្រុះយកទៅដុតចោលជាយក្រុងសិរីសោភ័ណនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងចម្រុះមានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបដកហូតទំនិញខូចគុណភាពមានទម្ងន់៣,១០០គីឡូក្រាម មានសាច់មាន់ ភ្លៅមាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុងមាន់។លោកបានបញ្ជាក់ថា៖ ផលិតផលសាច់មាន់ទម្ងន់ជាង៣តោននេះត្រូវឈ្មួញលួចនាំចូលពីប្រទេសថៃមកស្តុបទុកដែលម្ចាស់ឈ្មោះ...

ភ្លើងឆេះកញ្ជ្រាំងវាលស្រែរាលដាលឆេះខ្យូស១ខ្នង និងផ្ទះពលរដ្ឋចាំស្រែ១ខ្នង ប្រជាពលរដ្ឋភ័យស្លន់ស្លោរខ្លាចឆេះដល់ផ្ទះខ្លួនកំពុងរស់នៅ

បន្ទាយមានជ័យ៖ ភ្លើងឆេះកញ្ជ្រាំងវាលស្រែរាលដាលឆេះខ្យូស១ខ្នង និងផ្ទះពលរដ្ឋចាំស្រែ១ខ្នង ប្រជាពលរដ្ឋភ័យស្លន់ស្លោរខ្លាចឆេះដល់ផ្ទះខ្លួនកំពុងរស់នៅកើតឡើងនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នៅខាងត្បូងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។នៅពេលដែលអគ្គីភ័យឆាបឆេះ លោក ហ៊ិល រីយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់មិនតិចជាង១០០នាក់មានកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត និងរថយន្ត៤ទៅ៥គ្រឿង មានរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថខេត្ត។លោក ហ៊ិល រ៉ាយ៉ា បានប្រាប់ថា៖ នៅពេលអគ្គីភ័យឆាបឆេះ បើតាមបងប្អូនប្រជាពលរដ្ឋប្រាប់រៀបរាប់ថា មានអ្នកភ្ជួរស្រែហើយដុតកញ្ជ្រាំងវាលស្រែខាងត្បូងភូមិហើយរាលដាលឆាបឆេះគុម្ពឫស្សី...

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀនប្រភេទម្សៅ និងគ្រាប់រាប់ពាន់គ្រាប់ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ អាវុធហត្ថឃាត់ខ្លួនជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀនប្រភេទម្សៅ និងគ្រាប់រាប់ពាន់គ្រាប់ ដែលត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមច្បាប់។ជនសង្ស័យដែលជូញដូរ និងចែកចាយគ្រឿងញៀន ឈ្មោះ ឡាយ ណុក ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ និងរឹបអូសយកគ្រឿងញៀនប្រភេទគ្រាប់ពណ៌ក្រហមក្បឿង...

រដ្ឋបាលខេត្តកោះកុងរៀបចំកោះកុងចង្ក្រាន ២០២៤ទទួលអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កោះកុង÷ រដ្ឋបាលខេត្តកោះកុងរៀបចំ " កោះកុងចង្ក្រាន ២០២៤" ដើម្បីទទួលអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ ការរៀបចំព្រឹត្តិការណ៍"កោះកុងសង្ក្រាន ២០២៤" ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ ដែលមាននៅទីតាំង សួនច្បារមុខសាលាខេត្តកោះកុង នៅទីតាំងបរិវេណវត្តទេពនិមិត្ត...

លោកជំទាវ ឱ វណ្ណឌីន៖ តិចស្ករ តិចអំបិល តិចខ្លាញ់ ជួយឲ្យសុខភាពល្អប្រសើរឡើង មិនងាយប្រឈមជាមួយជំងឺ

ដោយមើលឃើញពីបរិបទ នៃសង្គមបច្ចុប្បន្ន ដែលប្រជាពលរដ្ឋងាយប្រឈមទៅនឹងជំងឺផ្សេងៗដូចជាទឹកនោមផ្អែម,ទឹកញោមប្រៃ និងជំងឺលើសឈាមជាដើមនោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ ដោយមិនត្រូវជក់បារីឡើយ។ ការលើកឡើងបែបនេះរបស់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដើម្បីណែនាំ និងដាក់ចេញទិសដៅការងារមួយចំនួន...

អេស្ការវ៉ាទ័រមួយគ្រឿងចូលកកាយដីបឹងគ្មានច្បាប់អនុញ្ញាតិ ត្រូវបានគណលេខាដ្ធានក្រុងសំរោងសហការជាមួយអាជ្ញាធរសមត្ថកិច្ចចុះធ្វើការហាមឃាត់ឲ្យផ្អាកសកម្មភាព

(ឧត្តរមានជ័យ) គ្រឿងចក្រ អេស្កាវ៉ាទ័រមួយគ្រឿង ត្រូវបាន គណៈលេខាដ្ធានក្រុងសំរោង សហការជាមួយអាជ្ញាធរ ប៉ូលីសប៉ុស្តិ៏ចុះហាមឃាត់ ឲ្យផ្អាកជាបន្ទាន់ខណៈដែល គ្រឿងចក្រនោះចូលទៅធ្វើសកម្មភាពជីកកកាយ ដីបឹង មួយកន្លែង ដោយគ្មានលិខិតអនុញ្ញាតិត្រឹមត្រូវ ទីតាំង ដីបឹងត្រង់ចំណុចខាងលើនេះដែលគេស្គាល់ថា ឈ្មោះត្រពាំងកណ្ដោលគោស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោងខេត្តឧត្តរមានជ័យ។ បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានបានទៅផ្តិតយករូបភាពនៃសកម្មភាពគ្រឿងចក្រ កំពុងកកាយដីបឹងត្រពាំកណ្តោលគោនៅល្ងាចថ្ងៃទី០២ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ លោកផុនចាន់និល អភិបាលក្រុងនៅព្រឹកថ្ងៃទី០៣ច៊ខែមេសាឆ្នាំ២០២៤នេះតែម្តងបានចាត់ឲ្យលោកប៊ុតវ៉ាន់ដេត អភិបាលរងក្រុង ដឹកនាំមន្ត្រីជំនាញសហការជាមួយនឹងអាជ្ញាធរសង្កាត់ប៉ូលិសប៉ុស្តិ៍ចុះទៅដល់ទីតាំងដែលគ្រឿងចក្រខាងលើ បានធ្វើសកម្មភាពកាយដីបឹង នៅចំណុចដែលពុំទាន់មានច្បាប់អនុញ្ញាតិ...

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង...

បុរសម្នាក់ជិះម៉ូតូមកដល់ក្បែរវិមានឯករាជ្យឈប់រួចដុតម៉ូតូចោលហើយចាកចេញទៅបាត់មិនដឹងពីមូលហេតុ

(បាត់ដំបង)បុរសវ័យ ៤០ឆ្នាំម្នាក់បានជិះម៉ូតូ ដល់ក្បែរវិមានឯករាជ្យ កណ្តាល ទីប្រជុំជនក្រុងបាត់ដំបង រួចចុះ ចាក់សាំងដុតម៉ូតូចោល បង្ក ការភ្ញាក់ផ្អើលងឿងឆ្ងល់ជាខ្លាំង មិនទាន់ដឹងពីមូលហេតុ។ ប្រភពពលរដ្ឋដែលឃើញ ហេតុការណ៍បានប្រាប់ឲ្យដឹង ថា៖ ករណីបង្កហេតុដោយដុត ម៉ូតូរបស់ខ្លួនឯងនេះបានកង្កការ ភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១០:០០នាទីព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ ឋិតនៅ ចំណុចក្បែរវិមានឯករាជ្យ ក្នុង...

កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់និងយកម៉ូតូបានមកវិញ

បន្ទាយមានជ័យ៖ កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវចាប់ខ្លួន២នាក់មាន១.ឈ្មោះ សៀម វុទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ ឆាត វុទ្ធី ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ឃឹម ថឹត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...

ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រមាណ១០០នាក់ ចុះស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រមាណ១០០នាក់ ចុះស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិកសិណ ឃុំ.ស្រុកថ្មពួក។លោក លីវ សុគុណ មេឃុំថ្មពួកបានប្រាប់ថា៖ ជាការសំណូមពរពីប្រជាពលរដ្ឋហើយ និងជាការណែនាំពីអភិបាលស្រុកថ្មពួក បានស្នើសុំកម្លាំងយោធាវរសេនាតូចថ្មើរជើងលេខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ និងមន្ត្រីរាជការប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បាននាំគ្នាស្តារពើកនិងចកកំប្លោកនៅប្រាសាទកសិណដើម្បីចូលរួមសម្អាតបរិស្ថាន និងទុកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំងខ្វៈទឹក។លោកបានបញ្ជាក់ថា៖ ក្រោយកម្លាំងយោធានិងមន្ត្រីរាជការប្រជាពលរដ្ឋស្តារពើកនិងបាចកកំប្លោកនៅប្រាសាទកសិណដើម្បីសម្អាតបរិស្ថានដែលធ្វើរយៈពេល១ថ្ងៃបានប្រមាណ៩០ភាគរយ បន្តធ្វើនៅថ្ងៃស្អែកទៀត នឹងរួចរាល់ ។លោក...

- A word from our sponsors -

spot_img

Follow us