កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបដើម្បីទទួលបាលការងារសមរម្យ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៤-២០២៨ នៅខេត្តកំពង់ឆ្នាំង...

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស...

ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋាន​ក្នុងខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិន​គ្រោង​ទំលាក់​ទុន​វិនិយោគ​ប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក...

Monthly Archives: October, 2024

Try searching for your interests:

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤.និងលើកទិសដៅការងារឆ្នាំ២០២៥.របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម.សំណង់.និងសូរិយោដី.ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ   ឯកឧត្តម សេង ផានី អនុរដ្ឋលេខាធិការក្រសួងរៀបំដែនដី នគរូបនីយកម្ម សំណង់និងសូរិយោដី  អញ្ជើញជាគណៈអធិបតី ដោយមានវត្តមានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត បានអញើញក្នុងកម្មវិធីសន្មិបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើសទិសដៅការងារឆ្នាំ២០២៥របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរយោដីខេត្តឧត្តរមានជ័យនាថ្ងៃទី៣១តុលាឆ្នាំ២០២៤នេះ។ក្នុងអង្គសន្មិបាតនាពេលនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៌ណែនាំដល់មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណងនិងសូរិយោដីខេត្តធ្វើយ៉ាងណាត្រូវខិតខំយកចិត្តទុកដាក់បន្តឲ្យបានខ្ពស់ចំពោះការងារជំនាញរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតក្នុងការពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានលឿននិងឆាប់រហ័ស។ ជាមួយគ្នានោះដែរឯកឧត្តម សេង ផានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង...

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយមានបៀបវារៈនៃកិច្ចប្រជុំមានរួមមាន ទី១ ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥ ទី២ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២...

ថ្នាក់ដឹកនាំខេត្តកណ្ដាល ចូលរួមក្នុងពិធីហែភ្លើងគប់អបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ពិធីរត់ភ្លើងគប់ អបអរសាទរ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិលើកទី២ ឆ្នាំ២០២៤ ត្រង់ចំណុចការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្រុកកៀនស្វាយ តាមបណ្ដោយផ្លូវជាតិលេខ១ ឆ្ពោះទៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅយ៉ាងរលូន ទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយបានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមផងដែរពីមន្រ្តីរាជការ កងកម្លាំង...

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីមហាមីទ្ទិញខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

ភ្នំពេញ ៖ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីមហាមីទ្ទិញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង។ ព្រះរាជពិធីមហាមីទ្ទិញនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ អង្គទូត និងព្រះញាតិវង្សានុវង្ស...

ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)!

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកមេបញ្ជាការរងទទួលការងារជំនាញ ព្រមទាំងសមាសភាពក្រុមការងារជ្រើសរើសយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ចូលប្រជុំផ្សព្វផ្សាយផែនការ តាមប្រព័ន្ធ (Video Conferrence) ក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង និងជាប្រធានអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ផ្សព្វផ្សាយផែនការ ស្តីពីពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី...

ព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជវរោកាស នៃយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ខួបលើកទី២០ នៅព្រះបរមរាជវាំង

ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជថ្វាយព្រះពរ ក្នុងព្រះរាជវរោកាសនៃពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៤។ ព្រះរាជពិធីថ្វាយព្រះពរនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល...

ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប សូមក្រាបបង្គំទូលថ្វាយ និង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២០ព្រះវស្សា ដែលប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង...

អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤.២០២៥និងចែកប័ណ្ណសរសើរដល់និស្សិតឆ្នើមក្រោមប្រធានបទ.ការសិក្សាក្រោមម្លប់សន្តិភាព

(ឧត្តរមានជ័យ).នៅព្រឹកថ្ងៃទី ២៧.ខែតុលា.ឆ្នាំ ២០២៤.វិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា.ហៅកាត់ថា.វិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.បានប្រារព្ធពិធីអបអរសាទរ.កាបើក.បវេសនកាលឆ្នាំសិក្សាថ្មី ២០២៤.២០២៥. និងចែកប័ណ្ណសរសើរដល់និស្សិតឆ្នើមក្រោមប្រធានបទ.ការសិក្សាក្រោមម្លប់សន្តិភាព។ដោយមានការអញ្ជើញចូលរួមពីសំណាក់.ឯកឧត្តម.ឃិន.ញ៉ាណ.អភិបាលរងនៃគណៈអភិបាលខេត្ត.តំណាងដ៏ខ្ពង់ខ្ពស់របស់.ឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ.លោក.ថោង.សុផាណារិទ្ធ.ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.លោក.ឈាង.ឈា.អនុប្រធានមន្ទីរអប់រំប្រយុវជននិងកីឡាខេត្ត.អស់លោកលោកស្រីដែលជាអនុប្រធានមន្ទីរជុំវិញខេត្ត.បុគ្គលិក.សាស្ត្រាចារ្យ.សមាជិកសមាជិកានិងសិស្សនិស្សិតឆ្នើមសរុបជាង ១៣០ នាក់ ក្នុងនោះដែលលោក.ថោង.សុផាណារិទ្ធ.ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.បានបញ្ជាក់ឲ្យដឹងថា.វិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា.ហៅកាត់ថា.វិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.បានចាប់ផ្ដើមបើកបណ្ដុះបណ្ដាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២១។វិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបានទទួលស្គាល់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅក្រោមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាវិទ្យាស្ថានដែលបណ្ដុះបណ្ដាលកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ.និងបរិញ្ញាបត្រជាន់ខ្ពស់.តែមួយគាត់នៅក្នុងទឹកដីខេត្តឧត្តរមានជ័យដែលទទួលបានការគាំទ្រពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងអ្នកសិក្សាពីគ្រប់មជ្ឈដ្ឋានដោយមាន ៦ មហាវិទ្យាល័យរួមមាន១.មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។២.មហាវិទ្យាល័យនីតិសាស្ត្រនិងរដ្ឋបាលសាធារណៈ។៣.មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកទេស។៤.មហាវិទ្យាល័យកសិកម្មនិងកែច្នៃ។៥.មហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសា។៦.មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ.និងនវានុវត្តន៍។ សម្រាប់ចក្ខុវិស័យរបស់វិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.មានការប្តេជ្ញាខ្ពស់ក្នុងការបណ្ដុះបណ្ដាលនិស្សិតប្រកបដោយ.គុណភាព.ឧត្តមភាព.សច្ចភាពការងារ.និងនវានុវត្តន៍ផ្ដល់ពុទ្ធិឲ្យយុវជនកម្រិតសកល។ក្នុងនោះដែរវិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.បានកំណត់នូវគោលបំណងអាទិភាពជាចម្បងៗរួមមាន។១.អភិបាលកិច្ចល្អលើការងារគ្រប់គ្រង២.កម្មវិធីសិក្សាផ្ដោតលើលទ្ធផលសិក្សារបស់និស្សិត។៣.សាស្ត្រាចារ្យបង្រៀនយ៉ាងតិច ៧៥% ត្រូវមានសញ្ញាបត្រ.បរិញ្ញាបត្រជាន់ខ្ពស់។៤ជ្រើសរើសនិស្សិតចូលរៀនប្រកបដោយប្រសិទ្ធភាពនិងការគ្រប់គ្រងនិស្សិត។៥.គ្រប់គ្រងនិស្សិតមានការងារធ្វើ។៦.សម្ភារៈសិក្សានិងសម្ភារៈរូបវ័ន្តគ្រប់គ្រាន់។៧.អភិវឌ្ឍន៍ការស្រាវជ្រាវ។ សម្រាប់យុទ្ធសាស្ត្រស្នូលក្នុងការនាំទៅឲ្យបុគ្គលិកទាំងអស់យល់ដឹងកាន់តែច្បាស់អំពីការងារគ្រប់គ្រងនិងភាពជាអ្នកដឹកនាំល្អការជំរុញឲ្យបុគ្គលិកយល់ដឹងស្ដីពីការគ្រប់គ្រងនិងអភិបាលកិច្ច.ជាទិសដៅមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពនិងវិជ្ជាជីវៈការងាររបស់បុគ្គលិកម្នាក់ៗ.ម្យ៉ាងវិញទៀតការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងនិងគណនេយ្យភាពនេះ.នឹងញ៉ាំងឲ្យបុគ្គលិកចេះប្រើប្រាស់នៅចំណេះដឹងនិងសមត្ថភាព។ ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម.ឃិន.ញ៉្ញាណ.អភិបាលរងនៃគណៈអភិបាលខេត្ត.តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្ដមានជ័យ។បានមានមតិថ្លែងអំណរគុណក្នុងនាមឯកឧត្តមផ្ទាល់.ពិតជាមានសេចក្តីបិតិសមនស្សសំដែងនូវការអបអរចំពោះពិធីបើកព្រះវេសនកាលឆ្នាំសិក្សាថ្មី ចំពោះពិធីបើកព្រះវេសនកាលឆ្នាំសិក្សាថ្មី ២០២៤.២០២៥.និងចែកប័ណ្ណសរសើរដល់និស្សិតឆ្នើមក្រោមប្រធានបទការសិក្សាក្រោមម្លប់សន្តិភាព.ស្ដីអំពីស្ថិតិនិងវឌ្ឍនភាពរបស់វិទ្យាស្ថាននេះជាការចូលរួមមួយរបស់លោកនាយក.នាយករងគណៈគ្រប់គ្រងព្រមទាំងបុគ្គលិកសិក្សាលោកសាស្ត្រាចារ្យនិងអាជ្ញាធរមូលដ្ឋានមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋបានយកចិត្តទុកដាក់ចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រដែលជាសត្យានុម័តបានជះឥទ្ធិពលល្អប្រសើរពីគ្នាទៅវិញទៅមកលទ្ធផលជារួមនៅឆ្នាំនេះយើងទទួលបានជោគជ័យយ៉ាងធំធេងទៅលើការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់សង្គមជាតិ។ ជាមួយនឹងការថ្លែងអំណរគុណនិងការកោតសរសើរដោយស្មោះប្រកបដោយក្តីរីករាយនិងមោទនភាពក្រៃលែងដែលបានឃើញនៅកម្លាំងសាមគ្គីធម៌ដ៏ប្រសើររវាងគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតដែលមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលដែលមានសម្ដេចមហាប្រវត្តិធិបតី.ហ៊ុន.ម៉ាណែត.នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យវិទ្យាស្ថាន.ខេ.អាយ.អាយ.ស៊ី.ឱ្យកាន់តែមាននិស្សិតច្រើននៅឆ្នាំខាងមុខ.និងប្រែក្លាយជាកន្លែងផ្ដល់ចំណេះដឹងនិងជំនាញជួយអប់រំកូនចៅឱ្យប្រព្រឹត្តតែអំពើល្អ.ដែលជាការចូលរួមចំណែកក្នុងការកសាងធនធានមនុស្សដល់ខេត្តឧត្តរមានជ័យយើង.និងសង្គមជាតិទាំងមូល.ក្នុងនោះដែរដើម្បីជំរុញក៏ដូចជាការលើកទឹកចិត្តទៅដល់សិស្សនិស្សិត.ឯកឧត្តមក៏បានចំណាយនៅថវិកាផ្ទាល់ខ្លួនជូនទៅដល់សិស្សនិស្សិតឆ្នើមសរុបចំនួន ១៣០ នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤មុឺនរៀលផងដែរ។

ពិធីសំណេះសំណាលជាមួយប្រតិភូ.គ្រូបង្វឹក.គ្រូជំនួយ.កីឡាករកីឡាការិនី.ចូលរួមប្រកួតកីឡាជាតិលើកទី ៤.ក្រោមអធិបតីភាពឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ).នៅព្រឹកថ្ងៃទី ២៧.ខែតុលាឆ្នាំ ២០២៤មន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ.បានប្រារព្ធធ្វើពិធីសំណេះសំណាលជាមួយនឹងប្រតិភូគ្រូបង្វឹកគ្រូជំនួយកីឡាករកីឡាការិនីចូលរួមប្រកួតកីឡាជាតិលើកទី ៤ ក្រោមអធិបតីភាពឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។ ឯកឧត្តម.មាន.ចាន់យ៉ាដា.បានជំរុញឲ្យកីឡាករកីឡាការិនីតំណាងខេត្តទាំងអស់ដែលបានត្រៀមចូលរួមប្រកួតកីឡាជាតិលើកទី ៤ត្រូវខិតខំប្រឹងប្រែងប្រកួតឱ្យទទួលបានលទ្ធផលល្អដើម្បីដណ្ដើមមេដៃជូនខេត្ត. ឯកឧត្តមបានបន្តទៀតថាការប្រកួតកីឡាគឺជាការជួបជុំគ្នាគ្រប់មជ្ឈដ្ឋានសង្គមដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងន័យសាមគ្គីភាពមិត្តភាពចេះអធ្យាស្រ័យគ្នារួបរួមគ្នាប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននៅគោលការណ៍ច្បាប់បញ្ញត្តិនិងបទបញ្ជាកីឡាដែលមានសារៈសំខាន់ធ្វើឲ្យមានសុខភាពល្អមានប្រាជ្ញាឈ្លាសវៃជាពិសេសកីឡា.ក៏បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិផងដែរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា.ការប្រកួតកីឡាជាតិនេះគឺជាកម្មវិធីដ៏ពិសេសនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងលើកស្ទួយវិស័យកីឡាជាតិឆ្ពោះទៅរកការប្រកួតថ្នាក់តំបន់និងថ្នាក់អន្តរជាតិដូចមានពាក្យស្លោកក្នុងគោលនយោបាយជាតិ.អប់រំកាយនិងកីឡា.គឺប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាយ៉ាងតិចមួយប្រភេទ។ ហើយឯកឧត្តមក៏បានផ្ដាំផ្ញើរទៅដល់ប្រតិភូគ្រូបង្វឹកគ្រូជំនួយនិងក្រុមកីឡាករកីឡាការិនីទាំងអស់ឲ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរហូបចុកឲ្យបានគ្រប់គ្រាន់ស្នាក់នៅឲ្យបានល្អគោរពបទបញ្ជា.នៃការប្រកួត.និងរក្សាឲ្យបាននៅសាមគ្គីផ្ទៃក្នុងព្រមទាំងវិន័យឲ្យបានខ្ជាប់ខ្ជួន។ ក្នុងនោះដែរឯកឧត្តម.មានចាន់យ៉ាដា.បានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់ប្រតិភូដឹកនាំកីឡាចំនួន ២ លានរៀល.និងក្រុមកីឡាករកីឡាការិនីក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀលចំនួនសរុប ៨៣ នាក់។ឯកឧត្តមបានបញ្ជាក់ទៀតថាចំពោះកីឡាករកីឡាការិនីដែលឈ្នះមេដៃមាសមួយគ្រឿងឯកឧត្តមនិងឧបត្ថម្ភបន្ថែមចំនួន ២លានរៀល.និងមេដៃប្រាក់មួយគ្រឿងឧបត្ថម្ភបន្ថែម.១លានរៀល.ព្រមទាំងមេដៃសំរិទ្ធមួយគ្រឿងឧបត្ថម្ភបន្ថែម ៥០ម៉ឺនរៀលផងដែរ។ឈឹម.កុសល។

សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ

នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ...

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយ ចុះសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺប្រចាំកាយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ ចាត់ឲ្យក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ លោកលោកវរសេនីយ៍ឯក ងួន សារុន អតីតយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ហើយកំពុងមានជំងឺប្រចាំកាយសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...

មន្ទីរដែនដីនគរូបនិយកម្ម និងសំណង់ចំនួន៤ខេត្តដែលជាប់ដែនដីសមុទ្រ បានបើកការប្រកួតពាន់រង្វាន់កីឡាបាល់ទាត់មិត្តភាពយុវជនកំពូល..!

ព្រះសដីហនុ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកប្រកួតបាល់ទាត់មិត្តភាពយុវជនក្នុងក្របខ័ណ្ឌនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានខេត្តចំនួន៤ជាប់ដែនដីសមុទ្រ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុជាម្ចាស់ផ្ទះ។ លោក ឡូង ឌីម៉ង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ បានឡើកឡើងថា បើយុវជនយើងខ្សោយសុខភាព គឺយើងមិនអាចប្រកួតឈ្នះគេទេ មិនមែនប្រកួតតែផ្នែកកីឡានោះទេ គឺយើងប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងផ្នែកការអភិវឌ្ឍន៍ផ្សេងៗ...

ខេត្តប៉ៃលិន ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានប្រារព្វពិធីថ្វាយព្រះពរបរវមហាប្រសើរថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជន, ឯកឧត្តម លោកជំទាវ...

- A word from our sponsors -

spot_img

Follow us