សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Yearly Archives: 2024

Try searching for your interests:

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះទស្សនកិច្ច នៅតាមបណ្តោយក្រវាត់ព្រំដែន ក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី អមដំណើរដោយលោក នាង វណ្ណៈ នាយករដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកែវសីមា បានអញ្ជើញទទួលស្វាគមន៍ប្រតិភូ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោកជំទាវ  ហូ សុវណ្ណិកា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទប្រមាណជា ១៥០នាក់ ចុះទស្សនកិច្ចនៅបង្គោលព្រំដែន...

លោក ទៀ សុរៈឆ័យ ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

កោះកុង÷នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក ទៀ សុរ:ឆ័យ ត្រូវបានរដ្ឋបាលខេត្តកោះកុងរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ក្រោមអធិបតី ឯកឧត្តម អ៊ុក សំអន រដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី...

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»។ពិធីប្រគល់ និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅថ្ងៃទី១២...

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ត្រីមាសទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

ខេត្តកណ្ដាល៖ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាលទាំងអស់ ក្នុងរយៈពេល ៣ត្រីមាស ឆ្នាំ២០២៤ ដែលបានយកចិត្តទុកដាក់ និងខិតខំអនុវត្តនូវរាល់សកម្មភាពការងារដែលបានគ្រោងទុក និងការងារបន្ទាន់មួយចំនួន ដែលថ្នាក់ដឹកនាំប្រគល់ជូនមន្ទីរ ក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរបស់ប្រជាជននៅជនបទឱ្យមានភាពល្អប្រសើរ ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌...

សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ (កម្រិតអនុវិទ្យាល័យ) នៅខេត្តប៉ៃលិន

(ប៉ៃលិន) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថា្នក់ជាតិ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ (កម្រិតអនុវិទ្យាល័យ) នៅខេត្តប៉ៃលិន។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវឧត្តមានុវត្តន៍ និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នឹងរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាបផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ...

អគ្គិភ័យឆាបឆេះផ្ទះ០១ខ្នងខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួនធំសង្ស័យផ្ទុះសេទូរទឹកកក

(បាត់ដំបង) ផ្ទុះសេទូទឹកកកបង្កជាអគ្គិភ័យឆាបឆេះផ្ទះ០១ខ្នងនៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ករណីអគ្គិភ័យខាងលើនេះដែរបណ្ដាលអោយឆេះខូចខាតសម្ភារៈមួយចំនួនរួមមាន ! ,ទូរទឹកកក០១គ្រឿង ,ទូរកញ្ចក់ចំនួន០២ រួមជាមួយអីវ៉ាន់ចាប់ហួយមួយចំនួន គិតជាទឹកប្រាក់អស់ប្រហែល ៥០០០ដុល្លា(ប្រាំពាន់ដុល្លា)ដែលមានម្ចាស់ផ្ទះឈ្មោះ ជួន សាវឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចជំនាញមិនបានចេញរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ពន្លត់នោះទេដោយសារទទួលបានដំណឹងយឺត។

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ រចនាសម្ព័ន្ធគណៈចលនាមហាជន ខេត្តប៉ៃលិន។នៅក្នុងពិធីនេះក៏មានការចូលរួមពី លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត សមាជិក សមាជិកា គណៈចលនាមហាជនទទួលបន្ទុកក្រុង...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ និវត្តន៍មកកាន់កម្ពុជាវិញ

នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើដំណើរនិវត្តន៍ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារ និងចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥(World Knowledge Forum) នៅទីក្រុងអ៊ីនឆន់ និងអញ្ជើញចូលរួមទទួលសញ្ញាបណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»  ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។ នៅអាកាសយានដ្ឋានអន្តរជាតិថេហ្គូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា និងប្រតិភូរួមមាន...

រថយន្តដឹកត្រីមួយគ្រឿងបើក សុខៗ ស្រាប់តែផ្ទុះកង់ ក្រោយក្រឡាប់ផ្ងារ​ជើងរងការខូចខាត​

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក KIA ដឹកត្រីមួយគ្រឿងខណៈបើកតាមដងផ្លូវសុខៗ ស្រាប់តែផ្ទុះកង់ក្រោយ បណ្ដាលឲ្យបួងចង្កូតមិនទាន់ក្រឡាប់ផ្ងារជើង ជះត្រីពេញផ្លូវ បង្កអោយភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០នឹង៣០ នាទីយប់ថ្ងៃទី ១២ខែកញ្ញាឆ្នាំ២០២៤ស្ថិតនៅលើផ្លូវជាតិលេខ៥ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ​រាជធានី​ភ្នំពេញ​៕

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ ៖ រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែក ដោយសារភាគីម្ខាងបានបើកបរក្នុងស្ថានភាពស្រវឹង ដោយភាគី រថយន្តមួយគ្រឿងទៀត បានសងសំណងទៅកាន់ភាគីម្ខាងទៀត ជាង១ពាន់ដុល្លារដើម្បីបញ្ចប់រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតនៅក្បែរក្រសួងមហាផ្ទៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ពិធីសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកាសមាគមន៍ យុវជនកម្ពុជាខេត្តកោះកុង

កោះកុង÷ លោកស្រី ឈី វ៉ា អភិបារង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្ត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញជាធិបតីភាព ក្នុងពិធីសំណេះសំណាល...

រឹបអូសកាំភ្លើងAK ១ដើមនិងគ្រាប់បែកដៃ០២គ្រាប់ក្រោយឃាត់ខ្លួនជនសង្ស័យ០២នាក់

(បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការនាំខ្លួនបុរសជាជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធក្នុងករណីលាក់ទុកអាវុធនិងគ្រាប់បែកដៃដោយខុសច្បាប់។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចអូរអាឡោក ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យចំនួន០២នាក់រួម ,ឈ្មោះ ជន ជឿម ភេទប្រុស អាយុ ៥៩ឆ្នាំ និងឈ្មោះ សោម សុវណ្ណ ភេទប្រុស អាយុ ៤៤ឆ្នាំ អ្នកទាំងពីររស់នៅចំណុចទីតាំងខាងលើ...

រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងគណៈប្រតិភូក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី ។ ពិធីនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នាសាលប្រជុំមន្ទីរផែនការខេត្ត ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី  ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយករង...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញអធិបតី ប្រកាសលោក ជា ណារ៉ុន ចូលកាន់តំណែងអភិបាលស្រុកអូររាំងឪថ្មី ជំនួស លោក ងួន ប៊ុណ្ណាន ត្រូវផ្លាស់ទៅជាអភិបាលក្រុងសួងថ្មី

លោក ជា ណារ៉ុន អតីតអភិបាលក្រុងសួង ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកអូររាំងឪថ្មី រីឯលោក ងួន ប៊ុណ្ណាន ត្រូវផ្លាស់ទៅកាន់មុខតំណែងជាអភិបាលក្រុងសួងជំនួសវិញ ក្រោយកាន់មុខតំណែងអស់រយៈពេល២អាណត្តិជាប់គ្នា ដោយបានដឹកនាំអភិវឌ្ឍន៍ ថែរក្សាសុខសុវត្ថិភាព បានយ៉ាងល្អនាពេលកន្លងទៅ។ ក្នុងពិធីប្រកាសនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ដត្បូងឃ្មុំ និង ឯកឧត្ដម...

- A word from our sponsors -

spot_img

Follow us