សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Yearly Archives: 2024

Try searching for your interests:

បុរសម្នាក់បើករថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹង រេចង្កូតទៅបុករះ ម៉ូតូ អ្នកដំណើរ សំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹង បានបើកបររថយន្តព្រូស ទៅបុករះកង់លក់ពោត និងម៉ូតូ១គ្រឿង រួមទាំងរទេះលក់ម្ចូរ នៅតាមបណ្តោយផ្លូវមាត់ទន្លេ សំណាងគ្មានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយវិថីព្រះស៉ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អគ្គស្នងការរដ្ឋាននគរបាលជាតិ បានវាយតម្លៃ​ខ្ពស់​ចំពោះ​​កិច្ច​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ពេល​កន្លង​មក​

ភ្នំពេញ៖ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ប៉ា​ ម៉ា​រី​លុ​ច​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ព្រុំ​ សន្ធរ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បានកោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​​កិច្ច​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ពេល​កន្លង​មក​ ​យ៉ាង​សកម្ម​ ទទួល​បាន​លទ្ធផល​ល្អ​ របស់កងកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ខណៈ ៩ខែឆ្នាំ២០២៤នេះ...

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៤ អណត្តិទី៤

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត...

យុវជន០២នាក់រត់គេចពីការដេញ់កាប់របស់ក្រុមជនសង្ស័យលោតចូលក្នុងស្រះទឹក

(បាត់ដំបង) យុវជនម្នាក់បានល..ង់ទឹកស្រះស្..លាប់យ៉ាងអាណោចអាធ័មក្នុងចំណោមប័ក្សពួកពីរនាក់ដែលរត់ហក់ចូលទឹកស្រះគេចពីការតាមប្រមាញ់កាប់ប្រហាររបស់ក្រុមជនសង្ស័យ០៣នាក់កាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្រះទឹកមួយកន្លែងក្នុងបុរីត្នោតជួរ ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ នា ចំណាន ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ឃឿត សាវ៉ុង ហៅ ទេព សាវ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ បានជិះម៉ូតូដឹកគ្នាមកមើលគេឡេងបាល់នៅចំណុចទីតាំងខាងលើ...

មន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីសង្ឃខេត្ត អំពីការប្រតិបត្តិធម៌វិន័យ ការអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃ ខេត្ត ក្រុង ស្រុក និងវត្ត អារាម

(ឧត្តរមានជ័យ) នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរធម្មការនិងសាសនាខេត្តឧត្តមានជ័យ បានរៀបចំពិធី សំណេះសំណាលជាមួយមន្ត្រីសង្ឃ ខេត្តអំពីការប្រតិបត្តិធម៌វិន័យ និងការប្រើប្រាស់ប្រពន្ធ័ទំនាក់ទំនង សង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្រី្តសង្ឃ ខេត្ត ក្រុង ស្រុក និងវត្តអារាម ក្រោម ព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឍនាយកនៃព្រះរាជា ណាចក្រកម្ពុជា...

“ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧​ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”

នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ា វិចិត្រអភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈ អភិបាលខេត្តរតនគិរីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ និងរាំងស្ងួត ឆ្នាំ២០២៤នៅសាលប្រជុំអគារDសាលាខេត្តរតនគិរីព្រឹក ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២៤។ ឯកឧត្តមអភិបាលរងខេត្តបន្តថា ប្រទេសកម្ពុជា ក៏ដូចជាខេត្តរតនគិរី មានមុខសញ្ញាគ្រោះថ្នាក់ជាច្រើន ដែលកំពុងជួបប្រទះស្ទើរជារៀងរាល់ឆ្នាំ ដូចជា៖ ជំនន់ ទឹកភ្លៀង...

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ផ្តល់អនុសាសន៍ ៩ចំណុច ជូនដល់នាយទាហាន-នាយទាហានរងដែលទទួលបានការដំឡើងឋានន្តរសក្តិថ្មី

លោកឧត្តម សេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរីបានធ្វើផ្តល់អនុសាសន៍ ដល់នាយ នាយរងអាវុធហត្ថដែលទទួលការដំឡើងឋានន្តរសក្តិថ្មី ត្រូវយកបទពិសោធន៍ដែលមានស្រាប់ ខិតខំសិក្សាស្វែងយល់ បន្ថែមនូវចំណុចខ្វះខាត ដើម្បីបំពេញតួនាទីឲ្យទទួលបានជោគជ័យនៅពេលខាងមុខនិងត្រូវបង្កើនការ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងារ។ ការផ្តល់អនុសាសន៍នេះធ្វើឡើងក្នុងពិធីក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហ៊ាននៃកងរាជអាវុធហត្ថខេត្តរតនគរី ដែលបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ អនុសាសន៍ទាំង៩ចំណុចរួមមាន៖ ១.ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ...

ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី

ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរី។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើកឡើងពីការខិតខំប្រឹងប្រែងក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សម្រេចបាននូវសមិទ្ធផលជាច្រើន រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តទាំងទីប្រជុំជនក្រុង និងជនបទត្រូវបានតភ្ជាប់ជាបន្តបន្ទាប់...

ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិ

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ខាងមុខ។ កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំអគារAដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត លោក អភិបាល ក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ...

នាំគ្នាទៅលេងទឹកនៅការដ្ឋានបូមខ្សាច់លង់ស្លាប់២នាក់បង្កការភ្ងាក់ផ្អើល

ភ្នំពេញ៖ ក្មេងប្រុស២នាក់ បានលង់ទឹកស្លាប់ ក្រោយរត់ចូលទៅលេងក្នុងបរិវេណការដ្ឋានបូមខ្សាច់ក្បែរមាត់ទន្លេ នៅជ្រោយចង្វារ។ ហេតុការណ៍នេះ កើតឡើង កាលពី ម៉ោង៦ល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ទីតាំងកើតហេតុ ស្ថិតនៅការដ្ឋានបូមខ្សាច់១កន្លែង ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

យុវជនញៀនថ្នាំម្នាក់ ខឹងឪពុកម្តាយ រត់ចោល ​ដុត​សម្ភារៈ​​ក្នុង​បន្ទប់​ជួល​ឆាបឆេះ ​ផ្អើល​ពលរដ្ឋ​នាំគ្នា​អន្តរាគមន៍

ភ្នំពេញ ៖ យុវជន​ម្នាក់​​ញៀនថ្នាំ​​ឪពុកម្ដាយ​និយាយ​លែង​ស្ដាប់​ក៏​នាំគ្នា​រត់​ចោល​ទៅ​អស់​ខឹង​បាន​យក​ដែក​កេះ​ដុត​ពួក​ដេក​ក្នុង​បន្ទប់​ផ្ទះ​ជួល​បណ្ដាល​ឲ្យ​ឆាបឆេះ​សន្ធោសន្ធៅ​ផ្អើល​ពលរដ្ឋ​ជិត​ខាង​នាំ​គ្នា​អន្តរាគមន៍​យក​បំពន្លត់​អគ្គីភ័យ​និង​ដង​ទឹក​ជះ​បាញ់​រលត់​អស់​ភ្លាម​ៗ​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧យប់​ថ្ងៃ​ទី​៩ខែ​ខែ​កញ្ញា​ឆ្នាំ​២០២៤ស្ថិត​នៅ​ចំណុច​ភូមិ​ថ្ម​គោល​១​សង្កាត់​ចោមចៅ​២ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​៕

សិល្បៈ យុវជននិងកុមារផ្នែកល្ខោន និយាយឈុតខ្លី និងចម្រៀងសម័យកុមារថ្នាក់ខេត្ត ឆ្នាំ២០២៤

កោះកុង÷ លោកជំទាវ មិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងអញ្អើញជាអធិបតី ក្នុងពិធីបើក និងបិទបញ្ចប់ ព្រមទាំងចែកប័ណ្ណសសើរ ផ្តល់ប្រាក់លើកទឹកចិត្ត ក្រោយពីរកឃើញអ្នកដែលទទួលជ័យលាភីក្នុងការប្រឡង ផ្នែកល្ខោននិយាយឈុតខ្លី និងចម្រៀងសម័យកុមារ ក្នុងខេត្តកោះកុង នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅសាលមហោ ស្រពខេត្តកោះកុង។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត កោះកុង បានថ្លែង គូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ ដែលមាន...

ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣

ប៉ៃលិន៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ នាថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង

នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា...

- A word from our sponsors -

spot_img

Follow us