សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស៧នាក់ ប្រមូលផ្តុំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី)

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមជនសង្ស័យចំនួន៧នាក់...

កម្ពុជា-ចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត...

អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់អ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម...

Yearly Archives: 2024

Try searching for your interests:

សម្តេចធិបតី ហ៊ុន ម៉ាណែត បងប្អូនជនរួមជាតិ១ពាន់នាក់ហើយ ដែលបានចុះឈ្មោះធ្វើដំណើរទៅទស្សនកិច្ចនៅព្រំដែន

នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២៩២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ការងារដែលខ្ញុំដាក់ចេញឱ្យ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំដំណើរទស្សនកិច្ចតាមព្រំដែននៅទិសឦសាន ដែលនឹងចេញដំណើរនៅថ្ងៃទី០៧ ខែកញ្ញា គឺមកទល់ពេលនេះ មានបងប្អូនជនរួមជាតិយើងបានធ្វើដំណើរទៅដោយខ្លួនឯងខ្លះៗទៅហើយ។ ហើយខ្ញុំសូមបញ្ជាក់ជាថ្មីថា ដំណើរទស្សនកិច្ចនៅទិសឦសាននេះគឺមិនគិតថ្លៃនោះទេ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មកទល់ពេលនេះ មានបងប្អូនជនរួមជាតិយើងជិត...

ករណីបាញ់បាញ់ប្រហារនៅមុខសណ្ឋាគារសមុទ្រខៀវ នៅក្រុងព្រះសីហនុ បណ្តាលឲ្យរបួស៣នាក់ ចិន២នាក់ និងខ្មែរម្នាក់.!

(ក្រុងព្រះសីហនុ)៖ នៅវេលាម៉ោង ២២៖១០នាទីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានរាយការណ៍មកថា នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនចំនួន២ក្រុម បានផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យមនុស្សចំនួន៣នាក់ (ជនជាតិចិន២នាក់ និងខ្មែរម្នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ...

ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាពនិងសមាជិកជាង១០០នាក់ទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់

ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាព និងសមាជិកជាង១០០នាក់នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានទៅធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់។ដំណើរទស្សនកិច្ចសិក្សានេះដឹកនាំដោយលោក លី ហុងប្រធានក្រុមសេនាសន្តិភាព។ លោកលី ហុង ប្រធានក្រុមសេនាសន្តិភាពបានបញ្ជាក់ឲ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានៅតំបន់ភូមិភាគឦសាន(CLV-DTA)មានសមាជិកក្រុមសេនាសន្តិភាពចំនួន១១០នាក់ មកពីបណ្តារាជធានី ខេត្តចំនួន១០។ ក្នុងសប្តាហ៍ទី១ខែកញ្ញា ដោយចាប់ផ្តើមទស្សនកិច្ចសិក្សាពីខេត្តក្រចេះ,ខេត្តស្ទឹងត្រែង,ខេត្តរតនគិរី និងបន្តដំណើរទៅខេត្តមណ្ឌលគិរី។ លោកថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះសមាជិក សមាជិកាក្រុមសេនាសន្តិភាព បានបង្ហាញទឹកចិត្តសប្បាយរីករាយក្រោយពីឃើញការអភិវឌ្ឍនៅព្រំដែនដោយមានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្តរតនគិរី កម្លាំងសមត្ថកិច្ចការពារព្រំដែន និងសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ ជាក់ស្តែងលោក លី ហុងប្រធានក្រុមសេនាសន្តិភាពបានលើឡើងថាច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់...

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី...

ចូលគាស់ផ្ទះ លួចបានម៉ូតូ ចំនួន៣គ្រឿង ខណៈម្ចាស់ផ្ទះមិននៅ តែយកបាន២គ្រឿង និងមួយគ្រឿងទៀត ទម្លាក់ចោលក្នុងប្រឡាយ

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់ទ្វារចូលលួចយកម៉ូតូចំនួន៣គ្រឿង បានសម្រេច២គ្រឿង ចំណែក១គ្រឿងទៀត ក្រុមជនសង្ស័យ យកទៅទន្លាក់ចូលទឹកប្រឡាយ ចោលក្បែរផ្ទះជនរងគ្រោះខណៈពេលម្ចាស់មិននៅចាក់សោរផ្ទះទុកចោល។ ហេតុការណ៍នេះ បង្កអោយមានការ ភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៧ព្រឹក ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិ អក រំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះឈ្មោះម៉ា...

គ្រឿងញៀនជាង៤សែនគ្រាប់ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានតម្រួតថៃចាប់បាន

បន្ទាយមានជ័យ៖ គ្រឿងញៀនជាង៤សែនគ្រាប់ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជា ត្រូវបានតម្រួតថៃចាប់បាននៅវេលាម៉ោង៦.៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក ខេត្តស្រះកែវប្រទេសថៃ ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតខាងកម្ពុជា។ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក បានប្រាប់ឲ្យដឹងថា៖ មុនពេលតម្រួតថៃឃាត់ចាប់បានគ្រឿងញៀន មានបុរសជនជាតិថៃម្នាក់ បានបើកឡានមកចតនៅចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលីចំនួន៣ រួចជនជាតិថៃម្នាក់នោះ បានប្រាប់ឲ្យជនជាតិខ្មែរដែលជាកម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ាលីរបស់ខ្លួនយកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា នៅពេលលើកវ៉ាលីធ្ងន់ពេកលើកដាក់រទេះមិនរួច ក៏ហៅគ្នាមកជួយលើក...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

នៅព្រឹកថ្ងៃ១កេីត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...

ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល ដឹកនាំក្នុងកិច្ចប្រជុំជាមួយតំណាងអគ្គិសនីកម្ពុជា ស្តីពីការពិនិត្យករណីស្នើសុំជួយសហការដាំបង្គោល និងទាញខ្សែបណ្តាញអគ្គិសនី ដើម្បីពង្រីកសមត្ថភាពបណ្តាញចែកចាយអគ្គិសនីទៅដល់តំបន់លេខS2018

ខេត្តកណ្តាល៖ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្នុងកិច្ចប្រជុំជាមួយតំណាងអគ្គិសនីកម្ពុជា ស្តីពីការពិនិត្យករណីស្នើសុំជួយសហការដាំបង្គោល និងទាញខ្សែបណ្តាញអគ្គិសនី ដើម្បីពង្រីកសមត្ថភាពបណ្តាញចែកចាយអគ្គិសនីទៅដល់តំបន់លេខS2018 (ឃុំពើក និងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល) ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកអង្គស្នួល ដោយមានការចូលរួមពីសំណាក់ក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរស្រុកអង្គស្នួល និងភាគីពាក់ព័ន្ធជាង ២៧នាក់។ សូមបញ្ចាក់ថា ក្នុងកិច្ចប្រជុំនេះ អគ្គិសនីកម្ពុជា មានគោលបំណងស្នើសុំការសហការពីសមត្ថកិច្ច...

គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) មកពីតំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើ ឧស្សាហកម្មវាយនភ័ណ្ឌនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូអញ្ជើញមកពី សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដឹកនាំដោយ លោកបណ្ឌិត William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង ចូលចួបសម្តែងការគួរសម និងពិភាក្សាការងារ។ ថ្លែងក្នុងកិច្ចពិភាក្សានាឱកាសនេះ...

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពលោកអនុសេនីយ៍ត្រី សៅ រក្សា!

នាព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឱ្យ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង ជាតំណាងដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២,០០០,០០០៛, អង្ករ ០៤ការុង, ភេសជ្ជៈចម្រុះ ៨កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព លោកអនុសេនីយ៍ត្រី...

លោកនាយឧត្តមសេនីយ៍ សៅ សុខា ចាត់បញ្ជូន លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទៅចូលរួមវេទិកាប្រឆាំងភេរវកម្មអន្តរជាតិ “Great Wall-2024”

ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់បញ្ជូន លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទៅចូលរួមវេទិកាប្រឆាំងភេរវកម្មអន្តរជាតិ "Great Wall-2024" រៀបចំដោយកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងស្ថាប័នកងកម្លាំងប្រដាប់អាវុធ...

ឆេះគំនរឈើមួយកន្លែងផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះអន្តរាគមន៍ពន្លត់

(ខេត្តបាត់ដំបង) គំនរឈើមួយកន្លែងនៅទីតាំងម៉ាស៊ីនរណារ៉ៃត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្រោយមានកម្មករដុតភ្លើងដើម្បីយកឱម៉ាល់។ ករណីអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦និង០០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំនុចក្រុមទី១ ស្ថិតក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយឆេះខូចខាតឈើប្រភេទចាន់គីរីមួយចំនួន ដែលមានម្ចាស់ឈ្មោះ ពឹង រតនា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង  ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនច្រើនគ្រឿងក្នុងការចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្តផងដែរ៕

ជនពិការក្រីក្រក្នុងសហគមន៍ជិត ៥០០នាក់ នៅក្រុងប៉ៃលិន ទទួលប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាលតាមរយះអភិបាលខេត្តប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដល់បងប្អូន ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងប៉ៃលិន ចំនួន ៤៨១នាក់ ព្រមទាំងធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA)...

បងប្អូនសមាគមម៉ូតូឌុបខេត្តប៉ៃលិន គាំទ្ររដ្ឋាភិបាលយ៉ាងពេញទំហឹង ចំពោះតំបន់អភិវឌ្ឍន៍ត្រីកោណ និងការសាងសង់ព្រែកជីកហ្វូណនតេជោ

ប៉ៃលិន ៖  បងប្អូនប្រកបរបររត់រត់ម៉ូតូឌុប ម៉ូតូកង់បី និងតាកស៊ី នៅក្នុងខេត្តប៉ៃលិនបានបង្ហាញការគាំទ្រ រាជរដ្ឋាភិបាល យ៉ាងពេញទំហឹង ចំពោះតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងចូលរួមបរិច្ចាគថវិកា សម្រាប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ហើយប្រឆាំងដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមានបំណងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ការបង្ហាញការគាំទ្របែបនេះ ក្នុងឱកាសបងប្អូនប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងតាកស៊ី ចូលរួមពិធីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍  តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ នៅបរវេណមុខសាលាខេត្ត នារសៀលថ្ងៃទី៣០...

- A word from our sponsors -

spot_img

Follow us